ភាគទី2

1.4K 57 0
                                    

     សម្រាកពីការងារហើយពួកគេក៏គ្មានអ្វីត្រូវ ទៅរវល់បន្តរទៀតដែរ ទើបថ្ងៃនេះនៅអង្គុយក្នុងហាងភោជនីយដ្ឋានរបស់ជីន និយាយគ្នាលេងអោយបានបន្តិចសិន។

«ខ្ញុំកំពុងគិតចង់ ទៅមើលការខុសត្រូវមន្ទីរពេទ្យនៅអូស្រ្តាលីម្ដង នឹកថាខានទៅ2,3ឆ្នាំទៅហើយ នាងថាល្អដែរទេ?»ជីនដែរកាន់កែវសូកូឡាអង្គុយលើសាឡុងក៏បន្លឺឡើង ដោយមានរាងតូចស៊ូឈីននៅអង្គុយត្រង់នោះដូចគ្នា ទើបគ្រាន់លើពាក្យរបស់គេនិយាយចប់ភ្លាមធ្វើអោយនាងស្រង៉ាកចិត្តភ្លាម អត់មិនបាននិងងាកទៅមើលគេតែម្ដង។

«លោកចង់ទៅទីនោះរហូតដល់2ឆ្នាំ?»ស៊ូឈីន

«ក៏ចង់ទៅមើលតែ2ឆ្នាំនិងឯង ទើបត្រឡប់មកទីនេះវិញ »ជីន

«ហើយលោកចង់ទៅពេលណា?»ស៊ូឈីន

«អាទិត្យក្រោយល្អទេ?»ជីន

«ក៏ស្រេចតែចិត្តរបស់លោក»ស៊ូឈីននិយាយដូចជាហីៗ តែក្នុងចិត្តវិញចង់ហាមគេស្ទើរស្លាប់ទៅហើយ នេះគេដាច់ចិត្តទៅចោលនាងដែរឬ? តែវាជាការសម្រេចចិត្តរបស់គេនាងគ្មានសិទ្ធជ្រើសរើស ឬហាមឃាត់នោះទេក៏ចាំអោយដល់ថ្ងៃនោះចាំគិតបន្តរទៅទៀតចុះ។

«ម៉ោងជិត9ហើយ ចាំខ្ញុំជូនទៅផ្ទះ» ជីនសម្លឹងមើលនាឡិកាដៃរបស់ខ្លួនឆ្លាស់គ្នានិងមុខរបស់នាង ព្រោះតឿនអោយឆាប់ទៅផ្ទះ បើនៅនិយាយគ្នាតរនិងកាន់តែយប់ជាងនេះមិនខានទេ។ទើបស៊ូឈីនងក់ក្បាលជាការតប សឹមទាញកាបូបរបស់ខ្លួនចាកចេញទៅដោយមានអ្នកកម្លោះជាអ្នកស្ម័គ្រចិត្តជូននាងទៅដល់ផ្ទះតែម្ដង។

«ហឹមម »

     នៅក្នុងឡានហាក់មានសភាពស្ងប់ស្ងាត់ គ្មានអ្នកនិយាយស្ដី ព្រោះគ្មានអ្នកណាជាអ្នកផ្ដើមសន្ទនានោះមុនទេ មើលទៅខុសប្លែកពីរាល់ដងព្រោះប្រហែលអ្នកខ្លះកំពុងស្រងាកចិត្តណាស់ហើយ ក្រោយឮដំណឹងចាកចេញរបស់គេភ្លាមៗដូចជារន្ទះបែបនេះ។

+++
[ផ្ទះស៊ូឈីន]

     ឡានទំនើបពណ៍ខ្មៅចតមកឈប់នៅមុខផ្ទះថ្មតូចល្មមមួយ ។ នៅជុំវិញក៏មានតែផ្ទះមួយៗមិនសូវជាមានមមុស្សកុះករប៉ុន្មាននោះទេ ទើបម៉ោង9មិនទាន់ទេផ្លូវក៏ស្ងាត់អស់រលីងឆឹង។

✨ម្ចាស់បេះដូង🤍/ រដូវកាលទី3 Where stories live. Discover now