Wang Yibo Part~~
បន្ទាប់ពីចេញពីមន្ទីរពេទ្យវិញ ពួកវាប្រញ៉ាប់ទៅរាយការណ៍ ប្រាប់ចៅហ្វាយ ខ្ញុំក៏ទៅតាមពួកវាដែល ដើម្បីកុំឲ្យគេសង្ស័យ
« ចៅហ្វាយ.... វាមិននៅមន្ទីរពេទ្យទេ!»
« ថាម៉េច? វាមិនទាន់ចេញពីមន្ទីរពេទ្យ វាបាត់ទៅយ៉ាងម៉េចបាន! »
« ខ្ញុំក៏មិនដឹងដែរ! »
« យើងមិនបានសួរឯងទេ!» អាម្នាក់ដែលជាចៅហ្វាយ លើកដៃបម្រុងទះ អាម្នាក់ដែលរាយការណ៍នោះ តែភ្លាមៗ ក៏មានអ្នកនិយាយកាត់
« ខ្ញុំគិតថា ក្នុងក្រុមយើងមានរនុកក្នុងហើយ!» អ្នកដែលនិយាយនោះគឺម្នាក់ដែលឲ្យកាំភ្លើងមកខ្ញុំ មុខឡូយ សង្ហា តែនៅចាញ់ខ្ញុំបន្តិច ខ្ញុំសង្ហាជាង😎 ភ្នែកចោទ ចិញ្ចើមក្រាស់ មុខក្រញ៉ូវ មិនងាយញញឹមទេ អាច Cool ជាងខ្ញុំ តែមិនដល់ខ្ញុំទេ
« រនុកក្នុង?? »
«ត្រូវហើយ, ព្រោះពីមុខ មិនដែលបែបនេះទេ, ថ្ងៃនេះពេលទៅដល់ គឺមានអ្នកនាំគេចេញទៅមុន និងរៀបចំគ្រប់យ៉ាងបានយ៉ាងល្អ!» ខ្ញុំព្យាយាមធ្វើខ្លួនធម្មតា មិនឲ្យមានភិរុតឡើយ តែក្នុងចិត្ត បុកពោះសម្បើបណាស់
« មែនហើយចៅហ្វាយ ខ្ញុំក៏សង្ស័យដែរ ពួកយើងទៅយ៉ាងស្ងប់ស្ងាត់ បែងចែកគ្នាទាំងនៅតាមជណ្តើរយន្ត និងជណ្តើរឡើង តែមិនបានជួបអ្នកណាប្លែកមុខទេ គឺដូចជាមានអ្នកនាំវាចេញទៅមុន!» អាម្នាក់ដែលរាយការណ៍មុននេះ ចាប់ផ្តើមនិយាយហើយសម្លឹងមើល អ្នកផ្សេងម្តងម្នាក់ៗ
« អ្នកណាហ៊ានជារនុកក្នុង? កុំឲ្យយើងដឹងឲ្យសោះ!»
« ខ្ញុំសុំនិយាយបានទេ បាទ! » អាម្នាក់ទៀតនៅពីក្រោយ បានលើកដៃទាំងញ័រទទ្រើត និយាយរដាក់រដុប
« និយាយមក...»
« កាលពីល្ងាច ខ្ញុំឃើញអាម្នាក់នេះវា លិប លៗ នៅខាងក្រៅ មិនដឹងជាវាធ្វើស្អីទេ ហើយរហូតដល់ពេលទៅដល់មន្ទីរពេទ្យទើបឃើញមុខវា!» ម្នាក់នោះវាមើលកាន់ខ្ញុំ ខ្ញុំភ័យបុកពោះមិនស្ទើទេ តែព្យាយាមសម្រួលអារម្មណ៍ធ្វើជាមិនដឹងអ្វី , អាម្នាក់ដែលជាចៅហ្វាយធំវាដើរយឺតៗសំដៅមកខ្ញុំ ខ្ញុំមិនដឹងធ្វើខ្លួនយ៉ាងម៉េចសមទេ តែនៅតែឈរថ្មឹងដដែល ក្នុងចិត្តស្ទើតែរាគនោមទៅហើយ
ESTÁS LEYENDO
អូនជាអ្វីៗគ្រប់យ៉ាងរបស់បង
Acciónចំណងជើង : អូនជាអ្វីៗគ្រប់យ៉ាងរបស់បង ប្រភេទរឿង : BL,School, យុវវ័យ , បាញ់ប្រហារ អ្នកនិពន្ធ : សោម រជ្ជនី (ផ្ទែមេឃពណ៌ខ្មៅ) សាច់រឿង : វាជាស្នេហារវាងភេទដូចគ្នារបស់គូស្នេហ៍មួយគូរ វាជាការស្រលាញ់ដែលមិនអាចប្រកែកបាន គ្មានហេតុផល ទោះបីជាមិនទាន់មានការទទួលស្គាល់...