ក្នុងក្លឹបរាត្រីមួយដែលប្រមូលទៅដោយកូនអ្នកមាន ពួកម៉ាហ្វៀ និងអ្នកមានអំណាចមួយចំនួនដែលចូលចិត្តមកលេងក្លឹបនៅទីនេះដើម្បីមករំសាយអារម្មណ៍ស្ត្រេស ឯអ្នកខ្លះក៏មកលេងដើម្បីសប្បាយ។ ក្នុងនោះក៏មានកម្លោះវ័យ29ឆ្នាំ អង្គុយលើសាឡុង គ្រវីកែវស្រាតម្លៃថ្លៃ ជាមួយមិត្តសម្លាញ់របស់គេ។ Jeon Jungkook ជាម្ចាស់ភាគហ៊ុននៅទីនេះពាក់កណ្តាលនិងពាក់កណ្តាលទៀតរបស់មិត្តសម្លាញ់របស់គេ Jungkook ក៏ជាភ្ញៀវវីអាយភី ប្រចាំនៅទីនេះដែរ។
<<ថេយ៉ុង ហា៎ ឯងមកនេះបន្តិច>> សម្លេង មេការស្រែកហៅរាងតូចដែលមានវ័យប្រហែល19ឆ្នាំ
<<បាទ មេការហៅខ្ញុំមានការអីមែនទេ>> រាងតូច ដើរមករកមេការ ទាំងដំណើរសមសួនដូចមនុស្សស្រី
<<លើកស្រានេះទៅអោយភ្ញៀវនៅបន្ទប់ វីអាយភី នោះបន្តិចទៅ >> មេការ និយាយប្រាប់ទៅរាងតូចបែបប្រញាប់ ព្រោះខ្លាចភ្ញៀវរងចាំយូរ
<<ហេតុអីក៏ជាខ្ញុំអញ្ចឹង ចុះអ្នកផ្សេងនោះ ម្យ៉ាងជិតដល់វេនខ្ញុំឡើងច្រៀងហើយ>> រាងតូចប្រាប់ទៅមេការវិញ ព្រោះខ្លួនក៏រវល់ដែរមិនអាចលើស្រាអោយភ្ញៀវទេ តួនាទីគេជាអ្នកចម្រៀង អោយគេទៅលើកស្រាគេមិចនិងហ៊ានទៅ
<<អ្នកផ្សេងគេរវល់ ឯងលើកទៅបន្តិចទៅ គេជាភ្ញៀវវីអាយភី ហើយក៏ជាមិត្តរបស់លោកម្ចាស់យើងដែរ យើងមិនទុកចិត្តអ្នកផ្សេងទើបប្រើឯង>> មេការ និយាយទាំងទឹកមុខអង្វរក
<<ប៉ុន្តែ....អ្ហើយខ្ញុំទៅក៏បានដែរ>> រាងតូចរកប្រកែក តែក៏នឹកឃើញថាជាមិត្តរបស់លោកម្ចាស់គេ ទើបគេព្រមទទួលទាំងចិត្តមិនចង់
<<យកថាសស្រានេះទៅបន្ទប់នោះទៅ បម្រើគេអោយល្អ លោកម្ចាស់ក៏នៅទីនោះដែរ ប្រញាប់ទៅ>> មេការ ប្រាប់រួចក៏ដើរទៅបាត់
៚តុក តុក៚
<<ចូលមក>> សម្លេងគ្រលធំបន្លឺឡើងពេលឮសម្លេងគោះទ្វារ។
ថេយ៉ុង ដើរចូលមកខាងក្នុងទាំងអារម្មណ៍ភ័យ ពេលក្រលេកប៉ះខ្សែភ្នែកមនុស្សម្នាក់។
<<ចាក់ស្រា អោយគេផង ថេយ៉ុង>> Yoongiជា ម្ចាស់ក្លឹបនិងជាចៅហ្វាយរបស់ថេយ៉ុង និយាយប្រាប់ទៅថេយ៉ុង ពេលឃើញរាងតូច មិនទាន់ចាក់ស្រាចូលកែវរបស់មិត្តគេ