PART 34 : បកស្រាយ!!

4.3K 360 3
                                    

ថ្ងៃបន្ទាប់ទៀតនាយបានរៀបចំខ្លួនទៅក្រុមហ៊ុនតាមធម្មតា ថេយ៍ក៏បានជួយរៀបចំសម្លៀកបំពាក់ឲ្យនាយផងដែរ ។ បន្ទាប់មកទៀតក៏ចុះទៅខាងក្រោមដើម្បីញាំអាហារពេលព្រឹកជុំគ្រួសារនឹងឆាប់បានទៅធ្វើការ...

" បងញាំឲ្យច្រើនៗទៅ!! នឹងបានមានកម្លាំងធ្វើការ " Tae ចាប់អាហារដួសឲ្យនាយដោយសារតែគេឃើញថានាយប្រឹងធ្វើការពេកហើយមិនសូវជាបានញាំអាហារបានច្រើន ខ្លាចថាមានជំងឺឡើងមកទៅគេពិបាកចិត្តស្លាប់ហើយ ><

" ប៉ា!! យប់នេះខ្ញុំនាំអនាគតកូនប្រសារមកជួប " YG លោកចនបានលឺហើយគាត់ឡើងភ្ញាក់ផ្អើលនេះទៅមាន ស្នេហាតាំងពីពេលណាមកមិនប្រាប់ឲ្យដឹងសោះលាក់ស្ងាត់ៗចឹងម៉ងចំមែនហើយកូននេះ ។

" ឡូយម្លេះឥឡូវ!! ចេះមានស្នេហាទៀតបងខ្ញុំ " JK និយាយបែបនេះក៏ព្រោះថាYGមិនដែលងាយនឹងចាប់អារម្មណ៏អ្នកណាទេកម្រណាស់ដែលគេលង់នឹងស្រីណានោះទើបនាំគ្នាភ្ញាក់ផ្អើលដល់ថ្នាក់នេះ ><

" អើ!! ហើយប្រុសក៏ស្រី? បើស្រីគ្រាន់តិច..តែបើប្រុសយើងសុំសន្លប់មុនហើយ " លោកចន

" ចឹងចូលរួមអបអរផងណាប៉ា!! ប្រពន្ធខ្ញុំជាប្រុស " YG គ្រាន់តែលឺភ្លាមគាត់សឹងតែសន្លប់មែនហើយបានប្រពន្ធទប់ទាន់អ្នកណាមិនសន្លប់ទៅបើកូនប្រុសទាំងពីរបានប្រពន្ធមក សុទ្ធតែប្រុសបើថាចរឹកល្អតិចទៅគាត់មិនថាទេតែនេះចរឹក បានណាស់មួយៗដូចថេយ៍អីគាត់គាំងហើយ ><

" ប៉ាក្មេកជិតមានកូនប្រសារមួយទៀតហើយ..កុំសន្លប់គួរតែ សប្បាយចិត្តទើបត្រូវ " Tae

" សប្បាយចិត្តណាស់ឡើងចង់ខ្យល់ចាប់ហើយ..លោកកូន ប្រសារអើយ " លោកចន គាត់សែនរំភើបចិត្តហើយក៏សង្ឃឹមថាកូនប្រសារមួយនេះនឹងមានចរឹកល្អត្រឹមត្រូវ ជាងថេយ៍ទៅចុះបើមិនចឹងទេគាត់អាចឆ្កួតជាមិនខានទេ ។ រាល់ថ្ងៃនឹងនៅឈ្លោះគ្នាជាមួយថេយ៍ម្ដងៗនៅឡើយទេបានមកមួយទៀតងាប់គាត់តែម្ដង ><
បន្ទាប់ពីការសន្ទនាមួយនេះចប់អស់ហើយក៏បំបែកគ្នាទៅធ្វើការរៀងៗខ្លួន ។

[ .... ]

" ហាស៎? បងចង់ណែនាំខ្ញុំឲ្យប៉ាម៉ាក់បងស្គាល់ហ៎? លឿនពេកទេដឹង " Jimin ស្រែកឡើងដោយសារភ្ញាក់ផ្អើលនឹង សម្ដីរបស់នាយដែលបាននិយាយជាមួយគេមិញនេះ ។ នាយបានមកប្រាប់គេឲ្យត្រៀមខ្លួនសម្រាប់យប់នេះដូចជារៀបរឹកឲ្យបានត្រឹមត្រូវកុំចេញចរឹកពិតមកខ្លាចថាប៉ាគេ សន្លប់បាត់មុននឹងស្គាល់មុខកូនប្រសារថ្មី ><

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Where stories live. Discover now