ពន្លឺព្រះអាទិត្យចាប់ផ្ដើមពន្លិចខ្លួនចុះម្ដងបន្តិចៗ រហូតដល់ស្បៃរាត្រីនៃយប់ងងឹតជាអ្នកឡើងមកគ្រប់ដណ្ដប់ជំនួសម្ដង។ បើក្រឡេកមើលទៅខាងសួនច្បារក្បែរមាត់ទន្លេ យើងប្រាកដជាបានឃើញរូបរាងមនុស្សស្រីក្នុងឈុតខោក្រណាត់ខ្មៅ អាវសឺមីពណ៌សរដែរកំពុងអង្គុយត្រមេះត្រមោចនៅលើបង់មួយតែម្នាក់ឯង ....ភ្នែកនាងក្រហម និងមានស្នាមទឹកភ្នែកនៅលើនោះតិចៗព្រោះប្រហែលជាយំយូរណាស់មកហើយ ទើបពេលនេះអង្គុយស្ងៀមធ្មឹងលែងមានទឹកភ្នែកហូរចុះមកទៀត។
Boom boom!!!
វាមិនមែនជាសម្លេងផ្ទុះគ្រាប់បែកទេ តែជាសម្លេងរបស់មេឃដែរបង្អួររកភ្លៀង ព្រោះគេប្រកាសថាប៉ុន្មានថ្ងៃនេះអូស្ដ្រាលីនិងរងចំហាយព្យុះពីប្រទេសជិតខាង ហើយអ្នកដែរអង្គុយមករាប់ម៉ោងក៏ប្រញ៉ាប់ស្ទុះក្រោកទៅរកកន្លែងជ្រកព្រោះផ្គរភ្លាម ភ្លៀងក៏រលឹមចាប់ផ្ដើមធ្លាក់មកប្រាវតែម្ដង....!
«ជាថ្ងៃស៊យពិតមែនវើយ»ស៊ូឈីនរអ៊ូឡើងទាំងក្ដៅក្រហាយនេះម៉ោង7យប់ហើយ មកភ្លៀងបែបនេះនាងទៅខនដូរយ៉ាងមិចបាន? ណាទូរស័ព្ទក៏អស់ថ្មតាំងពីម៉ោង6មកម្ល៉េះ។
ឌឹបបប~~~
នាងឈរជ្រកនៅមុខហាងដែរគេបិទទ្វារសុខៗ អ្នកណាមិនដឹងក៏រត់មកបុកស្មារនាងមួយទំហឹង ហើយគេគ្រាន់តែសុំទោសតែមួយម៉ាត់ក៏រត់ចេញទៅហាលភ្លៀងបាត់ មើលទៅដូចជាប្រញ៉ាប់ខ្លាំងណាស់។
«ខ្ញុំសុំទោស» ជាពាក្យដែរនាងឮបន្ទាប់ពីត្រូវគេរត់បុកយ៉ាងដំណំ តែចញ្ចើមដែរជ្រួញចូលគ្នាក៏លាធម្មតាវិញព្រោះឃើញថាកាបូបដៃរបស់គេជ្រុះនៅលើដី បើមិនជួយយកអោយគេវិញមិចនិងកើត???
«ណ្ហើយយ ម៉ួមៅយ៉ាងណាយើងក៏មិនចង់ឃើញអ្នកណាមកក្ដៅក្រហាយដូចជាយើងថ្ងៃនេះនោះទេ»ស៊ូឈីនសម្រេចចិត្តរើសកាបូបគេមកកាន់និងដៃមុននិងរត់កាត់ភ្លៀងដើម្បីតាមហៅគេ ព្រោះបើជ្រុលជាសើមហើយនាងនិងបានរត់ទៅខនដូរតែម្ដង។
«លោកកកក លោកកក» សម្លេងប្រណាំងនិងភ្លៀងរបស់នាងធ្វើអោយអ្នកដែរកំពុងរត់ត្រូវឈប់មួយរំពេជមុននិងងាកមករកប្រភពសម្លេងទើបឃើញថាជានាងដែររត់តាមហៅគេមកតាំងពីពេលណាក៏មិនដឹង។

YOU ARE READING
✨ម្ចាស់បេះដូង🤍/ រដូវកាលទី3
Fanfictionមិនអាចទេដែរថាមនុស្សពីរអ្នកនៅក្បែរគ្នា រាប់អានគ្នារាប់សិបឆ្នាំនិងមិនមានអារម្មណ៍អ្វីទៅលើគ្នានោះ ទោះម្ខាងនេះមិនមាន ក៏ម្ខាងនោះត្រូវតែមានដែរ✨ គេជាអ្នកផ្ដល់ក្ដីសង្ឃឹមអោយនាង ហើយក៏ជាអ្នកកាត់ផ្ដេចវាចេញដូចគ្នា ព្រោះដែរគេមានអោយនាងគឺមិត្តភាព មិនមែនក្ដីស្រឡាញ់!!!