គេព្យាយាមបកស្រាយហើយតែនាងនៅតែមិនស្ដាប់ រិតតែមិនមើលមុខរបស់គេថែមទៀត ។ហេតុអី សភាពពេលនេះគេបែរជាចង់បាននាងពីមុនមកវិញ? ហេតុអីគេចង់ធ្វើជាមនុស្សម្នាក់ដែរនាងចង់នៅក្បែរជាងគេដូចកាលពីមុនវិញ? គេចង់អោយនាងគិតគេសំខាន់ជាងជំនួសដោយរាប់អានអ្នកដទៃមកជំនួសកន្លែងរបស់គេ ។ គេចង់អោយនាងមកនៅក្បែរគេគ្រប់ពេលដូចកាលពីមុនវិញ ហើយពេលនេះវាគ្រាន់តែជាការគិតរបស់គេតែប៉ុណ្ណោះយ៉ាងណានៅតែមិនបាននាងមកវិញដដែរ។
[7យប់ ក្បែរឆ្នេរសមុទ្យ]
ថ្ងៃនេះគ្រប់គ្នាក៏អាំងអាហារសមុទ្យនៅក្បែរឆ្នេរ ដោយពូនខ្សាច់ធ្វើជាកន្លែងអង្គុយ ហើយមានwineនិងគ្រឿងសមុទ្យជាច្រើនមុខនៅតម្រៀបគ្នា ។ ខ្លះឈរអាំងសាច់ ខ្លះចិតបន្លែ និងខ្លះទៀតក៏និយាយគ្នាលេង ចង់ញ៉ំាក៏ញ៉ំាព្រោះមិនចាំបាច់ដល់ជុំគ្នាអីនោះទេ តែថាស៊ូឈីនក៏ឆ្លៀតពេលប៉ុន្មាននាទីទៅតាមការណាត់ជួបរបស់គ្រីស ដោយនាងមិនបាននៅញ៉ំាអាហារជាមួយឡើយ គ្រាន់តែដើរនិយាយគ្នាបន្តិចហើយក៏បំបែកគ្នារៀងខ្លួនព្រោះនាងត្រូវមករកមិត្តរួមការងារឯណេះវិញ ណាទៅចោលគេឯងបែបនេះមើលទៅមិនសមទេ។
«អ្នកគ្រូពេទ្យស៊ូ ឆាប់មកអង្គុយមកខ្ញុំអាំងសាច់យកមកទុកអោយច្រើនណាស់»អ៊ីន
«ហីយ៉ាហៅខ្ញុំធម្មតាទៅ ស៊ូឈីនក៏បានណាព្រោះបើហៅអ្នកគ្រូពេទ្យគ្រប់បែបនេះមិនស្និតនិងគ្នាទេ»ស៊ូឈីន
«ក៏បានៗអញ្ចឹងក៏មកអង្គុយមក យ៉ាងមិចដែរទៅជួបនិងម្នាក់នោះហើយ»អ៊ីនរហ័សសួរឡើងព្រោះចង់ឃើញមុខមាត់ណាស់ នេះគ្រូពេទ្យស្រីៗច្រណែននាងមិនស្ទើរទេដែរមានមនុស្សប្រុសស្អាតមកតាមញ៉ែដល់កន្លែងដើរលេងបែបនេះ។
«ក៏ល្អណា ក៏កំពុងសាករាប់អានគ្នា ព្រោះស្គាល់គ្នាមិនទាន់ច្បាស់នៅឡើយ»ស៊ូឈីនធ្វើជានិយាយឮៗពេលឃើញជីនដែរមកសសៀរក្បែរ ទោះគេមិនឈឺក្បាលនិងសម្ដីរបស់នាងតែគេត្រូវតែបានដឹងថានាងមិនបាននៅត្រាំត្រែងនិងគេទៀតនោះទេ។ (មាត់ក្បត់បេះដូង)
«បែបនេះក៏ល្អណា»អ៊ីន
«ម៉ោះឆាប់ញ៉ំាទៅត្រជាក់អស់ហើយ»ស៊ូឈីន
YOU ARE READING
✨ម្ចាស់បេះដូង🤍/ រដូវកាលទី3
Фанфикមិនអាចទេដែរថាមនុស្សពីរអ្នកនៅក្បែរគ្នា រាប់អានគ្នារាប់សិបឆ្នាំនិងមិនមានអារម្មណ៍អ្វីទៅលើគ្នានោះ ទោះម្ខាងនេះមិនមាន ក៏ម្ខាងនោះត្រូវតែមានដែរ✨ គេជាអ្នកផ្ដល់ក្ដីសង្ឃឹមអោយនាង ហើយក៏ជាអ្នកកាត់ផ្ដេចវាចេញដូចគ្នា ព្រោះដែរគេមានអោយនាងគឺមិត្តភាព មិនមែនក្ដីស្រឡាញ់!!!