ភាគទី17

955 69 6
                                    

"អូនទុកបងជាអី????"នាយសួរឡើងយ៉ាងទន់ភ្លន់ បើស្ដាប់ឲ្យច្បាស់ទើបដឹងច្បាស់ថានាយកំពុងតែអន់ចិត្តនឹងរាងស្ដើងខ្លាំងប៉ុណ្ណា

"អូន...."រាងតូចអាក់សម្លេងលែងបន្តនិយាយស្ដីក្រោយពីឮសំណួរមួយនេះ គេមិនយល់ពីខ្លួនឯងនៅពេលនេះនោះទេ ដឹងត្រឹមថាគេមិនចង់បាត់បង់អ្នកទាំង2នោះទេ នេះគេក្លាយជាមនុស្សសាវ៉ាតាំងពីពេលណា?

"មិនអីទេ!និយាយជាមួយគេសិនទៅ!បងចាំនៅខាងក្រៅ!"jiangchengទម្លាក់សម្លេងចុះហើយរហ័សព្រលែងដៃចេញពីរាងស្ដើងនិងចាកចេញពីទីនោះយ៉ាងស្ងៀមស្ងាត់(គេខឹងហៃ)

"ទៅលួងគេទៅ!"ក្រោយពីឃើញjiangchengចេញផុតyiboក៏និយាយឡើង

"នេះគេខំឲ្យខ្ញុំនៅតែ2នាក់លោកដើម្បីមកនិយាយគ្នាជាមួយលោក តែលោកបែរជាដេញខ្ញុំឲ្យទៅលួងគេទៅវិញ?"xiao zhan

"មានអីក៏និយាយមក!"yibo

"ដូចអ្វីដែលបានប្រាប់មុននេះ......លោកមិនអាចផ្ដាច់ពាក្យបាននោះទេ....ហើយ...."រៀបនឹងបន្តប្រយោគរបស់ខ្លួនបែរជាត្រូវអ្នកនៅលើគ្រែនិយាយកាត់

"តែប៉ុណ្ណឹងទេឬ?រឿងទាំងអស់នឹងម៉ាក់ប្រាប់អស់ហើយ!បើគ្មានអីទេចេញឲ្យឆ្ងាយពីទីនេះទៅ!"yibo

រាងស្ដើងក្រោយពីឮប្រយោគចុងក្រោយ សំណួរដែលរៀបនឹងសួរក៏ត្រូវខ្ចប់ទុកមិនអាចហើបមាត់សួរទៅកាន់នាយបាន គេគ្រាន់តែចង់សួរពីអាការៈរបស់នាយនិងមូលហេតុអីត្រូវស្អប់គេបែបនេះ បើនាយគ្រាន់តែបាត់បង់ការចងចាំប៉ុន្មានភាគរយមិនគួរណាពេលដឹងខ្លួនឡើងត្រូវមើលមកគេដូចជាសត្រូវនោះទេ

"យ៉ាងមិច?"yibo

"គ្មានយ៉ាងមិចទេ!ទៅហើយ!ខ្ពើមនៅហ៎!បើម៉ាក់មិនដេញមកទេកុំស្មានតែខ្ញុំមានថ្ងៃមករកលោក!(គ្រាំង)"រាងតូចស្រែកគំហគដាក់នាយទាំងកំហឹងរួចដើរចេញទៅបិតទ្វារមួយទំហឹងសឹងនឹងបាក់ទ្វារទៅតាមកម្លាំងដៃរបស់ខ្លួន

"បោកក្មេងក៏វាមិនជឿដែរ!"រាងក្រាស់លេចស្នាមញញឹមចុងមាត់ក្រោយពីដឹងថាអ្នកស្រីxiaoមិនបានឲ្យxiao zhanមករកខ្លួននោះទេព្រោះមុននឹងពួកគេមកដល់ អ្នកស្រីxiaoនិងម៉ាក់របស់គេបានមកមើលគេម្ដងហើយ ជាពិសេសគាត់មិនបាននិយាយពីxiao zhanនោះទេ

🔥ទាសករស្នេហ៍🔥Where stories live. Discover now