គ្រីងៗ*
មិនយូរប៉ុន្មានសម្លេងនៃកណ្ដឹងចេញលេងក៏បានឈានចូលមកដល់ធ្វើឲ្យសិស្សទាំងអស់ដែលនៅក្នុងថ្នាក់ធ្វើក្បាលងីងឺមិនចង់រៀនក៏ត្រូវភ្ញាក់ស្មារតីស្រែកទ្រហ៊ោទាំងសប្បាយចិត្ត
"ពួកឯងនេះ!!!!ចេញលេងសិនទៅ!!!"គ្រូគណិតសម្លក់ទៅកាន់ពួកគេរួចទាញសៀវភៅចាកចេញបាត់តែម្ដងទៅ
"Wang yibo!!!សុខភាពឯងយ៉ាងមិចដែរ??"
"ត្រូវហើយ!ឮថាឯងរបួសធ្ងន់ណាស់!"
"ពួកយើងបារម្ភពីឯងណាស់ណា!"
"មែននឹង!!!ឯងដឹងអត់ថាអានីនវាបារម្ភពីឯងឡើងចង់លក់គោដើម្បីជួយមើលជំងឺឯងខ្លាចឯងខ្វះខាត!"
"វាស្អីឯងអានេះ?ពន្លើសជ្រុលហើយអាតាណើប!!!"អ្នកដែលមានឈ្មោះថានីនទ្រាំមិនបានក៏ខោកម្នាក់ដែលនិយាយអំបិញមិញមួយក្រញ៉កុំឲ្យពិនពន្លើសទៀត
"គឺចៃដន្យការចងចាំរបស់ខ្ញុំមិនសូវល្អឡើយ!អ្នកទាំងអស់គ្នាអាចជួយរំលឹកពីរឿងរ៉ាវរបស់ពួកយើងបានទេ?"yiboសើចទាំងមិនសូវសម
"អូរ..អញ្ចឹងទេឬ????ស្មានថាឯងស្អប់ពួកយើងទេតើព្រោះឃើញមិនសូវនិយាយរកពួកយើង!"
ពួកគេក៏ចាប់ផ្ដើមរៀបរាប់និងនិយាយពីរឿងរ៉ាវរបស់ពួកគេរួមទាំងសួរសុខទុក្ខគ្នារបៀបមនុស្សដែលបែកគ្នាយូរគួរសម
"Jiang cheng!ជួយពឹងទៅបន្ទប់គ្រូដើម្បីលើកសៀវភៅដាក់ក្នុងបណ្ណាល័យបន្តិច"
"បាទ!!!!"jiangchengក្រោកឈររួចដើរចេញទៅបាត់
ឃើញបែបនេះxiao zhanក៏ក្រោកបំណងទៅជួយដល់នាយតែបែរជាត្រូវបង្អាក់សកម្មភាពនាពេលដែលឮសម្លេងដ៏ស្រួយស្រេះមួយនោះ
"Wang yibo!!!!!arayaនឹកyiboខ្លាំងណាស់!!!"កាយស្រឡូនរបស់មនុស្សស្រីរត់ទៅឱបដៃyiboនិងឌឺដងទៅកាន់xiao zhan
"ពិតមែន?"yiboយកដៃច្បិចចង្ការរបស់arayaមិនខ្ចីសម្លឹងមើលមុខរបស់xiao zhan
មនុស្សនៅទីនោះចម្លែកចិត្តរឹតតែខ្លាំង ស្មានមិនដល់ថាwangyiboដែលស្អប់arayaមិនចង់ក្បែរ តែថ្ងៃនេះបែរជាស្និតស្នាលនឹងគ្នាខុសពីធម្មតា
YOU ARE READING
🔥ទាសករស្នេហ៍🔥
Romanceពីមនុស្សប្រុសដែលស្ងៀមស្ងាត់ប្រែជាមនុស្សប្រុសដែលល្ងង់ចាញ់បោកស្នេហាឆ្កួតឡប់នឹងវាបាត់បង់នូវភាពជាខ្លួនឯងប្រែក្លាយជាតួអាក្រក់💔