«យ៉ាងមិចច្បាស់ឬនៅ?» ជីនឱនសម្លឹងមលលចូលទៅជ្រៅក្នុងកែវភ្នែករបស់នាង ធ្វើអោយអ្នកម្ខាងទៀតដែរបើកភ្នែកធំៗប្រញ៉ាប់ព្រិចភ្នែកទៅមក និងងាកមកចេញទាំងអៀន ទោះនាងនៅមិនដឹងថាគេចង់សម្ដៅទៅលើអីនោះទេ តែថានេះជាស្នាមថើបដំបូងរបស់នាងណា ។
«ថើបខ្ញុំធ្វើអី?» ស៊ូឈីនសួរទាំងមុខក្រហម ហើយប្រឹងពែនខ្លួនថយទៅក្រោយស្របពេលគេកំពុងច្រត់ដៃទ្រោតមករកនាងកាន់តែខ្លាំង មើលមុខចុះសុភាពៗទេតែពេលនេះកំពុងធ្វើអោយបេះដូងនាងលោតស្ទើរហោះមកបុកចំកណ្ដាលមុខគេទៅហើយ។
«ថើបស្រឡាញ់» ជីន
«ឆ្កួត!កុំមកលេងសើច» ស៊ូឈីនលើកដៃគក់ទ្រូងរបស់គេខ្លាំងៗ មើលចុះនៅសុខៗមកនិយាយអីបែបនេះ។
«ខ្ញុំក៏សាកល្បងមើលចិត្តខ្លួនឯងដូចគ្នា ហើយទើបដឹងថាខ្ញុំរស់នៅខ្វះនាងមិនបានទេស៊ូ!! ត្រឡប់មកជានាងនិងគ្នាវិញណា មកធ្វើជាស៊ូឈីនរបស់ខ្ញុំដូចកាលពីមុនវិញ ឬមករស់នៅជាមួយគ្នាក៏បានអោយតែនាងកុំប្រងើយកន្តើយបែបនេះទៀត ហើយ..»ជីនអាក់ឈប់និយាយបន្តិច ហាក់រអៀសនិងចុងប្រយោគរបស់ខ្លួនឯងទើបមិនហ៊ានបង្ហើយចេញមក។
«ហើយ????»ស៊ូឈីនផ្ទួនហាក់រងចាំពាក្យចេញពីមាត់របស់គេយ៉ាងអន្ទះសារ។
«ខ្ញុំស្រឡាញ់នាង ..អោយខ្ញុំធ្វើជាម្ចាស់បេះដូងរបស់នាងបានទេស៊ូ?» ជីន
«ហឹមម» ស៊ូឈីនងក់ក្បាលជាការឆ្លើយតប ហើយឱនមុខជ្រប់និងដើមទ្រូងរបស់គេ ព្រោះមិនដឹងនិយាយអ្វី ហើយអៀនឡើងចង់រមួលខ្លួនស្លាប់ទៅហើយ។
«យ៉ាងមិច អៀនធ្វើអី?»ជីនឱនមុខមកមើលអ្នកដែរជ្រប់មុខជាប់ខ្លួនទាំងញញឹមក្រឺតខ្នាញ់ នេះពេលឈ្លោះគ្នាជាមួយគេមិនឃើញថាអៀនបែបនេះទេ។
«មិនដឹងទេ សារភាពលឿនពេកមិនបានត្រៀមខ្លួន»ស៊ូឈីន
«ហឹស មិនដែរឃើញអៀនបែបនេះទេ»ជីនប្ដូរខ្លួនមកអង្គុយលើពូកទល់មុខនាងវិញ សឹមទាញស្មារនាងចេញអោយមកមើលមុខគេអោយស្រួលបួល។
សភាពក្នុងបន្ទប់ចាប់ផ្ដើមស្ងប់ស្ងាត់ មានតែសម្លេងបេះដូងលោតរបស់មនុស្សពីរនាក់ អង្គុយសម្លឹងមើលមុខគ្នាយ៉ាងណាក៏មិនចិនណាយ រិតតែមើលរិតតែមានក្ដីសុខរហូតពួកគេចាប់ផ្ដើមរំកិលបបូរមាត់ទៅរកគ្នា កាន់តែជិតដល់ កាន់តែចង់ប៉ះរហូតបានផ្អិបចូលគ្នាបានសម្រេច។
«ហឹមមម» សម្លេងក្រហឹមនៅដើមកររបស់រាងក្រាស់បន្លឺឡើង ស្នាមថើបដ៏ផ្អែមល្ហែមដែរពួកគេកំពុងផ្ដល់អោយគ្នាពេលនេះកាន់តែជ្រាលជ្រៅ ម្ខាងៗហាក់ពេញចិត្តនិងស្នាមថើបលើកដំបូងដែរកើតចេញពីក្ដីស្រឡាញ់មួយនេះណាស់ ។ ប្ដូរពីផ្ហែមល្ហែម ប្រែជាចាប់ផ្ដើមឡើងកម្ដៅរ អណ្ដាតរបស់ពួកគេចាប់ផ្ដើមលូកប្រឡែងគ្នា និងបឺតជញ្ជក់រហូតឮសម្លេងចេញមកកាត់បរិយាកាសដ៏សែនស្ងប់ស្ងាត់នេះ។
ដៃរបស់គេលើកមកកាន់កញ្ចឹងកររបស់នាងជាប់ មុននិងរុញខ្លួននាងតិចៗអោយដេកទៅលើពូករៀបស្មើរ សឹមឡើងទ្រោបពីលើទាំងមិនដកមាត់ចេញពីគ្នាឡើយ។ កាន់តែថើប កាន់តែឈ្លក់វង្វេង បើមាត់របស់នាងតូចផ្អែមដូចជាទឹកឃ្មុំបែបនេះ។រហូតដល់ដកដង្ហើមលែងដល់រាងខ្លួនទើបដកមាត់ចេញពីគ្នាបន្តិចសិន។
«សឺតតត គេងទៅខ្ញុំទៅមូជទឹកសិនហើយ»ស៊ូឈីនថើបថ្ពាល់របស់គេមួយខ្សឺត មុននិងកាន់កន្សែងរត់ចូលទៅក្នុងបន្ទប់ទឹកបាត់ ឯអ្នកខាងនេះក៏សើចក្រវីក្បាល កំពុងតែចូលអារម្មណ៍ផងចេះរត់ទៅបាត់កណ្ដាលទីទៅកើត។
«ទៅមូជទឹកសិនល្អជាង»
គេដើរចេញពីបន្ទប់របស់នាងទៅរកបន្ទប់របស់ខ្លួនឯងដែរនៅជាប់នេះ ហើយមិនបាន10នាទីផងក៏ត្រឡប់មកក្នុងបន្ទប់របស់នាងវិញ តែនៅឃើញនាងមិនទាន់ចេញមកទៀតទើបដើរទៅដេកលេងទូរស័ព្ទនៅលើពូកធ្វើប្រងើយ។
[ក្រាកកកក~~~]
«Aww មូជហើយតាំងពីពេលណាលឿនម្ល៉េះ?»ស៊ូឈីន
«ទើបតែអម្បិញមិញនេះទេ»ជីន
«ងងុយណាស់»ស៊ូឈីនដើរឡើងមកគេងនៅលើគ្រែ ដោយពាក់ឈុតអាវដៃវែង ជើងវែងដូចគ្នាទៅនិងគេក៏ខុសតែពណ៍តែប៉ុណ្ណោះ ។ ហើយពេលបានដាក់ខ្លួនដល់ពូកហើយនាងក៏ស្រវ៉ាតខិតទៅឱបចង្កេះគេជាប់ ព្រោះមុននេះស្រវឹងផងអីផង ឈឺក្បាលស្ទើរស្លាប់ទៅហើយ។
«គេងទៅ»ជីនដាក់ទូរស័ព្ទទុកនៅលើតុ ហើយសឹមសម្រូតខ្លួនចុះមកកើយខ្នើយទន្ទឹមនិងនាងវិញ។
«គេងនៅទីនេះឬ?មិនខ្លាចគេដឹងទេ?»ស៊ូឈីនងើបមុខមកនិយាយជាមួយគេ ព្រោះថ្ងៃនេះវាខុសពីរាល់ដងអីអញ្ចឹងទៅ។
«អត់ទេ មិនខ្វល់ទេ ឆាប់គេងទៅក្រែងងងុយគេងឬ?» ជីន
«ហឹមម» នាងងក់ក្បាលហើយរុលមុខទៅរកដើមទ្រូងរបស់គេ ទើបគេលើកដៃមកក្រសោបនាងជាប់ក្នុងទ្រូង ក៏យល់ថាមិនទម្លាប់តែពួកគេក៏នៅជិតគ្នាមកយូរណាស់ហើយ ចម្លែកបន្តិចមែនតែកក់ក្ដៅណាស់ ហើយទីបំផុតគេងលង់លក់បាត់ទាំងពីរអ្នកទៅ។
To be continued 🌷
YOU ARE READING
✨ម្ចាស់បេះដូង🤍/ រដូវកាលទី3
Fanfictionមិនអាចទេដែរថាមនុស្សពីរអ្នកនៅក្បែរគ្នា រាប់អានគ្នារាប់សិបឆ្នាំនិងមិនមានអារម្មណ៍អ្វីទៅលើគ្នានោះ ទោះម្ខាងនេះមិនមាន ក៏ម្ខាងនោះត្រូវតែមានដែរ✨ គេជាអ្នកផ្ដល់ក្ដីសង្ឃឹមអោយនាង ហើយក៏ជាអ្នកកាត់ផ្ដេចវាចេញដូចគ្នា ព្រោះដែរគេមានអោយនាងគឺមិត្តភាព មិនមែនក្ដីស្រឡាញ់!!!