#ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង🥀
#ភាគ១៣« លោក....?? »សេហ្វៀទៅជាភាំងជាមួយនិងវត្តមានរបស់ប្រុសកម្លោះដែលសុខៗចេញមកពីណាក៏មិនដឹងធ្វើអោយនាងបានត្រឹមតែចំហមាត់
នេះហេតុអី?ហេតុអីពិភពលោកមួយនេះតូចចង្អៀតដល់ថ្នាក់នេះបីឆ្នាំមកហើយដែលនាងនិងគេមិនដែលឃើញមុខគ្នាជាលើកទីពីរទាល់តែសោះនោះក៏ព្រោះតែនាងមានបំណងមិនអោយជួបនោះអី តែពេលនេះជាស្អីអោយប្រាកដ ហេតុអីក៏ព្រះជាម្ចាស់បញ្ចូនរូបគេអោយមកប្រាកដខ្លួននៅចំពោះមុខនាង ទាំងដែលនាងបានភ្លេចរឿងរ៉ាវកាលពីបីឆ្នាំមុនអស់ទៅហើយ មែនហើយនាងបានបំភ្លេចគ្រប់យ៉ាងបានដោយសារតែក្បែរខ្លួននាងមានទីព្រឹក្សាល្អម្នាក់ដូចជាជេយ៉ុននោះអី តែពេលនេះហេតុអីក៏ត្រូវមកសើររើអោយមានអារម្មណ៍ខ្លួនឯងចាប់ផ្ដើមស្ទ្រេសម្ដងទៀតហើយ ហេតុអីទៅ?« អ្នកនាង?អ្នកនាង..នៅចាំខ្ញុំបាន..តើត្រូវទេ? »សំណួរដ៏គួរអោយអស់សំណើចសម្រាប់នាងតូចបានជ្រុះចេញពីមាត់របស់កម្លោះចំពោះមុខ ដែលធ្វើអោយសេហ្វៀបានត្រឹមចំអកអោយខ្លួនឯងក្នុងចិត្ត ហឹស...ការពិតទៅនាងបានភ្លេចគេទៅហើយភ្លេចតាំងពីប៉ុន្មានខែក្រោយកើតរឿងនោះមកម្លេះហើយនាងក៏ព្យាយាមខ្លាំងណាស់ហើយដើម្បីបំភ្លេច កាព្យាយាមទាំងនោះក៏សមនិងតម្លៃដែលនាងអាចភ្លេចគ្រប់យ៉ាង ក្រោយពីគ្រប់យ៉ាងកប់ទៅក្នុងអតីតកាលអស់ ជីវិតនាងក៏ស្រស់បំព្រងឡើងវិញនិងមានតែស្នាមញញឹមចាប់ពីពេលនោះមក
« អឹ...គឺ....?? »តើនាងត្រូវឆ្លើយបែបណាទើបសម?បើពេលនេះនាងងងឹតគ្រប់ទិសទៅហើយ អារម្មណ៍ចង់ប្រាប់ថានាងភ្លេចហើយ តែអារម្មណ៍មួយបែរជាប្រកាប់ប្រចាក់គ្នាប្រាប់ថានៅ តើហេតុអីអារម្មណ៍មួយនោះវាត្រូវមានមេត្តាជាមួយមនុស្សប្រុសដូចជាគេ?ហេតុអីក៏នាងទៅជាខះកដោយគ្រាន់តែឆ្លើយមួយម៉ាត់ថាភ្លេចនោះ
« អ្នកនាង...? »ជីមីនហៅងារបស់នាងតែដៃទាំងសងបែរជាធ្លោយយ៉ោទៅចាប់ដៃម្ខាងតបស់នាងតូចដោយមិនបានតាំងចិត្ត ដែលពេលសកម្មភាពបែបនេះកើតឡើងសេហ្វៀមិនដឹងជាកំហឹងមកពីណាបានតោងទាមនាងអោយថយខ្លួនព្រមទាំងរលាស់ដៃចេញពីគេមួយទំហឹងដោយការខឹងសម្បារ
STAI LEGGENDO
ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង(ចប់)
Azioneក្ដីស្រឡាញ់ដែលគេមានចំពោះនាងជាក្ដីស្រឡាញ់ពិត គេមិនដែលគិតថានិងចង់បោកប្រាស់នាងម្ដងណាឡើយ ក្រោយពីថ្ងៃនោះគេតែងបន្តោសខ្លួនឯងដែលជ្រុលធ្វើខុសចំពោះនាង តែគ្មានឱកាសព្រោះនាងមិនដែលបង្ហាញមុខអោយគេឃើញទៀតទេ តើវាជានិសយ្ស័រឺជាកម្មពាដែលគេបានជួបនាងម្ដងទៀតដែលការពិតបីឆ្នាំ...