មកដល់ថ្ងៃធ្វើការថ្មី យើងក៏ឃើញថាហ្វាងលីពិតជាបានទៅស្និតស្នាលនិងគ្រីសពិតមែន តែប្រហែលគ្រីសគ្រាន់តែរាប់ក្នុងនាមជាមិត្តរួមការងារធម្មតាៗប៉ុណ្ណោះ បើក្រឡេកមកមើលគូរស្នេហ៍ផ្អែមល្ហែមឯណេះវិញទោះមកធ្វើការក៏មិនភ្លេច ដើរមករកជួបមុខគ្នាដែរ អោយតែបានជួបគឺអស់ចិត្តហើយម្នាក់ៗ ។
«អូនទិញទឹកសូកូឡាផ្ញើរ ហើយទុកនៅក្នុងoffice របស់បងឯណោះ។អូសឯកសាររួចឆាប់ទៅញ៉ំាទៅ» ស៊ូឈីនដែរកាន់ឯកសារបម្រុងយកមកព្រីនក៏បន្លឺឡើង ព្រោះឃើញអ្នកខាងនេះកំពុងឈរcopyឯកសារល្មមអញ្ចឹងតើ ទើបមិនឃើញនៅបន្ទប់ធ្វើការ។
«អូនទៅតាំងពីពេលណា?»ជីន
«ក៏មុននេះឯង »ស៊ូឈីន
«ហឹមមម បងយកឯកសារអោយដុកទ័រគ្រីសសិនបើទំនេរទៅអង្គុយលេងនៅក្នុងoffice របស់បងទៅ»ជីនថាហើយក៏កាន់ឯកសារដើរចេញទៅបាត់ ទើបស៊ូឈីនដាក់ឯកសាររងចាំព្រីនបន្តរម្ដង ណានិយាយគ្នាអម្បិញមិញក៏នៅតែពីរអ្នកមិនពិបាកខ្លាចគេឮនោះទេ។
«ស៊ូឈីន! អម្បិញមិញឯងនិយាយជាមួយដុកទ័រជីនអូនបងអញ្ចឹងឬ??ឬយើងស្ដាប់ច្រឡំ?»
អ៊ីនដែរចេញពីកន្លែងឆុងកាហ្វេនៅក្រោយកន្លែងព្រីនឯកសារមកសួរអ្នកខាងនេះតិចៗ មិនដឹងស្ដាប់ឮតាំងពីពេលណាមក ធ្វើអោយស៊ូឈីនភ័យមិនស្ទើរទេ នេះស្មានថាគ្មានអ្នកនៅហើយទេតើ ឥឡូវគេចាប់បានហើយធ្វើយ៉ាងមិច?ដោះសារឬសារភាព?
«អឺ...គឺ...ប្រហែលឯងស្ដាប់ច្រឡំហើយ »ស៊ូឈីនរហ័សដៃជើងប្រមូលឯកសារដែរព្រីនអម្បិញមិញចេញមកម្ដងមួយមកកាន់និងដៃ ប្រញ៉ាប់បានរកលេសគិចចេញទៅព្រោះខ្លាចអ៊ីនដេញជើងទាន់។
«ទេ ឮច្បាស់ណាស់! ! ប្រាប់យើងភ្លាមមកថាឯងនិងដុកទ័រជីនត្រូវជាអ្វីនិងគ្នា??? ឈប់សិនៗ កុំប្រាប់ថាជាម្ចាស់ចញ្ចៀនមួយនោះណា? ហើយនៅជាម្នាក់ដែរអោយផ្កាឯងយប់មិញទៀត??»អ៊ីននិយាយម្នាក់ឯងបណ្ដើរធ្វើកាយវិការបណ្ដើរ ព្រោះបើដូចនាងគិតមែនផែនដីនេះច្បាស់ជាក្រឡាប់ចាក់ហើយ ព្រោះនាងគ្មានតម្រុយថាពួកគេជាគូរស្នេហ៍និងគ្នាអីបន្តិចទេ។
YOU ARE READING
✨ម្ចាស់បេះដូង🤍/ រដូវកាលទី3
Fanficមិនអាចទេដែរថាមនុស្សពីរអ្នកនៅក្បែរគ្នា រាប់អានគ្នារាប់សិបឆ្នាំនិងមិនមានអារម្មណ៍អ្វីទៅលើគ្នានោះ ទោះម្ខាងនេះមិនមាន ក៏ម្ខាងនោះត្រូវតែមានដែរ✨ គេជាអ្នកផ្ដល់ក្ដីសង្ឃឹមអោយនាង ហើយក៏ជាអ្នកកាត់ផ្ដេចវាចេញដូចគ្នា ព្រោះដែរគេមានអោយនាងគឺមិត្តភាព មិនមែនក្ដីស្រឡាញ់!!!