[ បេះដូងទារុណ ] 🌸
•ផ្ដើមរឿង"អ៊ុំលីម...ហេតុអីពុកម៉ែស្លាប់?"សម្លេងតូចរបស់ក្មេងស្រីអាយុ៨ឆ្នាំបំភ្លឺឡើងស្រាលៗទៅកាន់អ្នកចំណាស់ដែលកំពុងឈរមុខរូបថតបុរសស្រ្តីពីរនាក់ដែលពេលនេះមានតែស្នាមញញឹម ស្នាមញញឹមដែលមិនរលុប មែនវាមិនរលុបទេស្នាមញញឹមនេះនិងនៅជាមួយរូបថតនេះជារាងរហូតតទៅ ប៉ុន្តែកាយវិញ្ញាណបានរសាត់ទៅឆ្ងាយហើយ ឆ្ងាយរហូតមួយជីវិតនេះនាងគ្មានសង្ឃឹមនិងបានជួបពួកគាត់ម្ដងទៀត
"ពុកម៉ែឯងជួបគ្រោះថ្នាក់ចរាចរណ៍ ពេលធ្វើដំណើរទៅធ្វើការ អ៊ុំប្រាប់ឯងបានតែប៉ុណ្ណឹងទេ"គាត់និយាយទាំងមិនបានមើលមុខនាងតូចឡើយ ព្រោះអារម្មណ៍នៅនឹកស្រណោះដល់ប្អូនប្រុសបង្កើតនិងប្អូនស្រីថ្លៃដែលបាត់បង់ជីវិតទាំងវ័យក្មេង ស្រីតូចមិនមាត់កអីបន្តបានតែសម្លឹងមើលរូបថតម៉ែនិងពុកខ្លួន ដោយមានស្នាមទឹកភ្នែកដាមជាប់ថ្ពាលថ្មីនៅឡើយ។ ខ្លួនតូចប៉ុណ្ណឹងក៏បាត់បង់ឪពុកម្ដាយមួយរំពេចទៅហើយ តទៅអោយនាងរស់ពឹងអ្វី ពិភពលោកនេះប្រែជាស្ងាប់ស្ងាត់ពេលបាត់អ្នកមានគុណទាំងពីរ ទៅដោយមិនបានលា មិនបាន
ដឹងពីហេតុផលច្បាស់លាស់ ត្រឹមតែលឺចេញពីមាត់មនុស្សចំណាស់ តើអោយនាងស្ងប់ចិត្តបានទេ?នាងមិនអស់ចិត្តទេតែយ៉ាងណាខ្លួននៅក្មេង ក៏បានត្រឹមតែគិតមិនអាចធ្វើ មាន
តែបណ្ដោយតាមនិងទៅចុះ....
"តទៅឯងត្រូវរស់នៅជាមួយអ៊ុំហើយណានៅមានប្អូនរបស់ឯងទៀត..."អ៊ុំលីមពោលឡើងព្រមទាំងលើកដៃអង្អែលសក់ក្បាលនាងតូចតិច អារម្មណ៍អាណិតក៏កើតមានឡើងជាហូរហែរ ក្មួយក៏ដូចជាកូនយ៉ាងណាគាត់និងប្រឹងមើលថែអោយអស់ពីសម្ថភាពដើម្បីអោយវិញ្ញាណប្អូនស្រីគាត់ទៅ
បានសុខ
"តែខ្ញុំមិនជឿថាពុកនិងម៉ែស្លាប់ដោយសារគ្រោះថ្នាក់
ចរាចរណ៍ទេ..."មួយឃ្លានេះបានបំបិទមាត់អ្នកចំណាស់អោយនៅស្ងៀម
"អ៊ុំគិតអញ្ចឹងទេ?"នាងក៏ចោទសួរ
"....ទៅគិតអីរឿងហួសហើយអោយវាហួសទៅ..."ថា
ហើយគាត់ក៏ដឹងដៃក្មួយចេញពីទីនេះទៅ
រឿងខ្លះបើអាចយើងជ្រើសរើសលាក់បាំងវា ព្រោះតែចង់អោយអ្នកក្បែរខ្លួនមានក្ដីសុខ មិនចង់យកអតីតមកអោបលាយឡំនិងបច្ចុប្បន្ននិងត្រាំត្រែងរហូតរកក្ដីសុខអោយខ្លួនឯងគ្មាន ដូច្នេះរឿងអាក្រក់បើយើងមិនកកាយវាវាក៏មិនបើកបង្ហាញសារជាថ្មីដែរ យូរទៅវានិងកប់ជ្រៅហើយក៏
រលាយបាត់រូបរាងដោយឯកឯង
YOU ARE READING
បេះដូងទារុណ
Acciónស្រឡាញ់តែមិនអាចស្រឡាញ់ ព្រោះផ្លូវស្នេហ៍របស់ពួកយើងវាពោរពេញទៅដោយបន្លា