ភាគ០២

3 0 0
                                    

[ បេះដូងទារុណ ] 🌸
ភាគ០២:មិនមែនសុភាពបុរស

       រាត្រីកាលបានកន្លងផុតទៅអស់តួនាទីរបស់ព្រះចន្ទ នៅតែព្រះអាទិត្យដែលដើរតួបន្តម្ដងហើយម្ដងទៀត អាកាសធាតុថ្ងៃនេះមិនក្ដៅមិនត្រជាក់ហាក់អំណោយផលដល់មនុស្សលោក និងរុក្ខជាតិទាំងឡាយអោយស្រស់ស្រាយតាមអាកាសធាតុ មេឃខៀវស្រងាត់បញ្ចេញពន្លឺទន់ភ្លន់វាពិតជាល្អណាស់

       នៅក្នុងវិទ្យាល័យមួយកន្លែងដែលមានទីធ្លាធំទូលាយ មានបែងចែកអាគារសិក្សាសម្រាប់សិស្សដើម្បីងាយស្រួលក្នុងការសិក្សា ក្នុងថ្នាក់រៀនដែលមានសិស្សគ្រប់សកម្មភាពតាមរបៀបក្មេងវិទ្យាល័យ សិស្សខ្លះក៏អង្គុយនិយាយគ្នាលេងជជែកពីនេះពីនោះឥតឈប់ឈរ ខ្លះទៀតក៏សែនរពឹសហែកក្រដាសគប់គ្នាលេង និងខ្លះទៀតក៏រត់ប្រឡែងគ្នាលេងតាមបែបមនុស្សដែលកើនតែអាយុតែចរិកនៅតែជាកូនក្មេង ដោយសភាពថ្នាក់រញ៉េរញ៉ៃបែបនេះក៏ព្រោះតែជាម៉ោងចេញលេងទើបវាជាសេរីភាពរបស់ពួកគេ

       ខុសគេតែឯងស្រីតូចជីអ៉ឺដែលនៅអង្គុយឯរបៀងបង្អួចស្ងប់ស្ងាត់មិននិយាយស្ដីគិតតែពីអង្គុយឈ្ងោក ដោយក្នុងដៃមានខ្មៅដៃនិងក្រដាសសមួយសន្លឹកដែលពេលនេះវាពោរពេញទៅដោយរូបភាពស្អីក៏មិនដឹង
"ចាក់អ៉ឺ..."កំពុងតែផ្ចង់អារម្មណ៍ មិត្តតែម្នាក់ក៏មកពញ្ញាក់ធ្វើអោយជីអ៉ឺភ្ញាក់អូសខ្មៅដៃមួយខ្វោកលើរូបនោះ ដែលធ្វើអោយជឺអ៉ឺងើបមកសម្លក់អ្នកម្ខាងទៀតព្រមទាំងញីញធ្មេញដាក់ដូចជាកូនស្វា
"សូ មេរ៉ា...ឯងនិងស្លាប់"និយាយរួចជីអ៉ឺក៏រហ័សក្រោកពីកៅអីសិស្សដេញចាប់ មេរ៉ារត់ប៉ាតាយពេញនិង
"សុំទោស ឆេ ជីអ៉ឺ សុំទោស ហាសហា"មេរ៉ាស្រែកផងរត់ផងព្រមទាំងសំណើចក្អាក់ក្អាយ
"កុំរត់..មេរ៉ា យើងនិងចាប់ឯងសុីតែម្ដងចាំមើលណា"ជីអ៉ឺស្រែកគំរាមអ្នកជាមិត្តដោយការគ្រឺតខ្នាញ់
"អត់ទេឈប់មានតែឆ្គួត"
"ឆាប់ឈប់ភ្លាមណា មេរ៉ា"គេទាំងពីររត់ដេញគ្នាទៅមកមិនព្រមចាញ់គ្នា

ស្របពេលនោះដែរមានសិស្សស្រីមួយក្រុមដែលមានគ្នាបីនាក់ដើរចូលមកក្នុងថ្នាក់។មីនជូដែលជាស្រីស្អាត់ប្រចាំក្រុមនិងមានអ្នកកោតខ្លាចច្រើនព្រោះនាងជាកូនស្រីពៅរបស់អ្នកជំនួញល្បីឈ្មោះប្រចាំប្រទេសកូរ៉េមួយរូបផងដែរ។បបូរមាត់ក្រហមតិចៗ ញូចស្នាមញញឹមឡើងពេលដែលឃើញជីអ៉ឺនិងមេរ៉ាកំពុងរត់ដេញគ្នាយ៉ាងសប្បាយ ទើបនាង
បោះជំហានចូលទៅមុខមានបំណងបំបុកអោយស្រស់ស្រីដួល.....
ឌឹប.......
"អូ៎យ..."
"..មេរ៉ាយ៉ាងមិចហើយ?"ជីអ៉ឺស្ទុះចូលទៅមើលមិត្តដែល
ដួលបុកជង្គុងនិងជ្រុងតុដោយសារតែមីនជូ
"មីនជូ...មិចក៏ឯងធ្វើបែបនេះ?"ដោយឃើញថាជង្គុងរបស់មេរ៉ាមានឈាមរឹមៗ ទើបជីអ៉ឺងើបសួរហេតុផលពីមីនជូ តែអ្នកមកម្ខាងទៀតបែរជាអោបដៃតបដោយការមិនដឹងកំហុស
"ធ្វើអី?ហឹស...គឺពួកឯងរត់ដួលខ្លួនឯងទៅវិញទេ ខ្ញុំមិនបានធ្វើ"ថាហើយនាងក៏គ្រលាស់សក់ឆាច់ដើរញញឹមញញែមសមចិត្តសំដៅតុអង្គុយរបស់ខ្លួនដោយមានមិត្តនាងពីរនាក់ទៀតទៅជាមួយដោយរឹកពារមិនខុសគ្នាអីបន្តិច ។ ចំណែកឯជីអ៉ឺនេះវិញក៏បានតែគ្រវីក្បាលមិននិយាយអ្វីបន្ត ព្រោះខ្ចិលមានរឿងជាមួយមនុស្សប្រភេទនេះ ទោះយ៉ាងណានាងដឹងស្រាប់ហើយថា«ជុង មីនជូ»ម្នាក់នេះមានចរឹកមិនត្រូវគ្នាជាមួយខ្លួនតាំងពីដំបូង ទើបមិនខ្វល់មកចាប់អារម្មណ៍ជាមួយមិត្តនាងវិញល្អជាង
"មើសមើលតិច"នាងតូចចាប់បង្វែរជង្គុងមេរ៉ាមើលព្រមទាំងបើកភ្នែកធំដោយសារ ជង្គុងមេរ៉ាពេលនេះរលាត់ចេញឈាមព្រមទាំងឡើងខៀវ ដែលធ្វើអោយជីអ៉ឺភ័យស្លន់ស្លោររហ័សគ្រាមេរ៉ាអោយក្រោក

បេះដូងទារុណWhere stories live. Discover now