#ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង🥀
#ភាគ២១«មិនបានឆាប់មោ»ជីមីនចូលមកចាប់អូសដៃនាងតូចទៅញាត់ចូលឡានរបស់ខ្លួនហើយក៏ដើរវាងឡានមកកៅអីតៃកុងបើកទ្វាឡានចូលអង្គុយ
«នែ៎..លោក??»
«.....??»ជីមីនលើកចិញ្ចើមដាក់សេហ្វៀដោយមិនបាននិយាយស្ដី
«ខ្ញុំមិនបានមកចង់ជិះឡានរបស់លោកទេណា»សេហ្វៀតបទៅគេទាំងចងចិញ្ចើម នាងឆ្ងល់ណាស់ឆ្ងល់ថាហេតុអីគេធ្វើអីក៏មិនដែលសួរនាងមួយម៉ាត់ថានាងព្រមរឺអត់?គេគិតតែពីចាប់នាង បង្ខំនាងអោយធ្វើនេះនោះតាមតែចិត្តដែលគេនឹកឃើញទាំងដែលនាងជាអ្នកទទួលគ្រប់យ៉ាងមិនមែនគេ
«តែខ្ញុំចង់អោយជិះ ហើយនិង....នាំអ្នកនាងអោយដល់ផ្ទះទៀតផង ហឺហឺ»អ្នកកម្លោះសើចហឺនៅដើមកហើយក៏បញ្ជាឡានចាកចេញទៅ ចំណែកឯសេហ្វៀវិញក៏បានត្រឹមតែដកដង្ហើមធំនិងចរិកព្រើលរបស់គេ
«ត្រឹមហាងរបស់ខ្ញុំបានហើយ»ថាហើយនាងតូចក៏ផ្អែកក្បាលនិងកៅអីឡានធ្វើមិនលឺមិនខ្វល់ជាមួយគេទៀតឯកែវនេត្រាទាំងគូរសម្លឹងធ្លុះកញ្ចក់ឡានខ្មៅក្រឹកទៅគយគន់ទេសភាពនាពេលរាត្រីតាមដងផ្លូវក្នុងទីក្រុងដែលមានអគ្គិសនីបំភ្លឺផ្លូវផ្លុងៗ ជីមីនលួចដៀងភ្នែកតិចៗមើលនាងក្រមុំដោយអារម្មណ៍ជាច្រើនកន្លងទៅមិនយូរប៉ុន្មានឡានទំនើបក៏មកប្រាកដខ្លួននៅមុខហាងសម្លៀកបំពាក់របស់នាងក្រមុំ ដោយអ្នកកម្លោះមិនបានជូននាងដល់ផ្ទះព្រោះនាយសម្រេចតាមចិត្តនាងក្រមុំ មកដល់ភ្លាមនាយក៏ងាកទៅប្រទាក់និងមុខតូចដែលគេងលក់ពីពេលណាក៏មិនដឹងដាក់កផ្អៀងទៅកញ្ចក់ឡាន នាយនៅសម្លឹងមុខនាងយ៉ាងយូរដោយស្នាមញញឹម គិតៗទៅខ្លួនគេនេះដូចជាធ្វើបាបនាងពេកទេដឹងបានជាកូនទន្សាយតូចអស់កម្លាំងដល់ថ្នាក់គេងលក់តាមផ្លូវដោយសភាពបែបនេះ
«សុំទោសនៅរឿងគ្រប់យ៉ាងណាអ្នកនាង...»ជីមីនពោលពាក្យសុំទោសទៅកាន់នាងតូចហើយក៏សង្ឃឹមថាថ្ងៃណាមួយនាងនិងបើកចិត្តជាមួយគេសារជាថ្មី .....តែថាទៅនាយនេះណានៅអង្គុយសម្លឹងមុខនាងយ៉ាងណាក៏មិនឆ្អែតតែក៏រហ័សទៅដាស់នាងព្រោះខ្លាចថានិងជ្រុលយប់ជាងនេះ
«អ្នកនាង....»អ្នកកម្លោះហៅនាងតូចដែលជ្រុលលង់លក់ក្នុងឡាននៅតាមផ្លូវ
«អ្នកនាងសេហ្វៀ...!!»គេបន្តហៅនាងតិចៗតាមដោយសម្លេងស្រាលៗនិងអង្រួនស្មានាងតិចៗដើម្បីអោយឆាប់ភ្ញាក់ នាងតូចទទួលដឹងពីការដាស់ក៏កម្រើកភ្នែកបើកតិចៗដោយភាពអស់កម្លាំង
«អឹ...ដល់ហើយរឺ?»សម្លេងគ្ងួរៗសួរទៅកាន់អ្នកម្ខាងទៀតព្រមទាំងយកដៃញីភ្នែកតិចៗដើម្បីបំបាត់ភាពស្រវាំង
«បាទ..ដល់យូរហើយ»
«....ហេតុអីក៏ទើបតែដាស់ខ្ញុំ?»
«គឺ...ឃើញថាដូចជាអស់កម្លាំងទើបអោយនៅបន្តិចទៀតទៅ»ជីមីនតបវិញទាំងដែលការពិតគេចង់អង្គុយមើលមុខនាងដេកលក់នោះយូរៗមិនចង់ដាស់អោយភ្ញាក់ទៅវិញទេ
«ក៏គង់តែដាស់ដដែល...»សេហ្វៀរអ៊ូរតិចៗដោយការសម្លឹងមុខអ្នកកម្លោះបែបបន្ទោស
«យ៉ាងមិចមិនចុះទេរឺ?រឺមួយក៏ចង់ទៅជាមួយខ្ញុំ?»ជីមីនលើកចិញ្ចើមសួរព្រមទាំងបញ្ចេញស្នាមញញឹមគួរអោយចង់ទះធ្វើអោយសេហ្វៀរហ័សដោះខ្សែរក្រវ៉ាត់ចេញព្រមទាំងមិនភ្លេចងាកមកសម្លក់គេបន្តិចមុននិងឈានជើងចុះពីលើឡានហើយក៏ទាញទ្វាឡានបិទវិញខ្លាំងៗបង្ករជាសម្លេងរំខានដល់អ្នកខាងក្នុងឡានអង្គុយធ្វើមុខជូរហៀញហើយនាងក៏ដើរចូលទៅក្នងហាងរបស់ខ្លួនធ្វើដូចគ្មានរឿងអី
«ហឹស..ពាក្យអរគុណមួយម៉ាត់ក៏គ្មានហើយនៅប្រើហិង្សាទៀត»ជីមីនរអ៊ូម្នាក់ឯងក្នុងឡានតែក៏មិនភ្លេចលួចញញឹមរួចក៏បញ្ជាឡានចេញទៅព្រមទាំងយកកាសមកដាក់នៅត្រចៀក
(មានការអី?)ខ្សែម្ខាងទៀតលើកភ្លាមនាយក៏ទទួលបានពាក្យគំរួសគំរើយភ្លាម
«ឡាន...កូនចៅខ្ញុំយកទៅអោយហើយ ឃើញដែរទេ?»ជីមីនញញឹមតបនាងវិញ គេមិនដែលប្រកាន់និងសម្ដីគំរួសគំរើយនោះឡើយផ្ទុយទៅវិញបែរជាមានអារម្មណ៍ថាមានក្ដីសុខយ៉ាងចំឡែក
(ឃើញហើយ...)
«មិនអរគុណខ្ញុំទេរឺ?»
(ឃើញថាគ្មានអីត្រូវអរគុណទេ...រឿងគ្រប់យ៉ាងគឺមកពីរលោកនិងហើយ រឿងអីដែលខ្ញុំត្រូវអរគុណនោះ)
«អ៎រ..អញ្ចឹងរឺ?»
(ត្រូវហើយ...បានហើយកុំរញ៉េរញ៉ៃច្រើនពេកខ្ញុំបិទហើយ)
ទូត..ទូត......!!!
«គ្រាន់បើណាស់ណ៎ចាំមើលខ្ញុំនិងធ្វើអោយនាងព្រមស្រឡាញ់ខ្ញុំ ហឺហឺ»បីថ្ងៃកន្លងផុត..........!!!
រយះពេលបីថ្ងៃបានកន្លងផុតទៅយ៉ាងលឿនមិនគួរអោយជឿ បីថ្ងៃកន្លងមកនេះរឿងរវាងជីមីននិងសេហ្វៀបានចេះតែរំកិលទៅមុខម្ដងបន្តិចៗពីព្រោះអ្នកកម្លោះមិនព្រមបោះបង់ចោលការព្យាយាមដែលមួយថ្ងៃៗសឹងតែមិននៅក្នុងក្រុមហ៊ុន គេគិតតែពីទៅតាមយកចិត្តនាងក្រមុំដោយនាំទៅនេះនាំទៅនោះទាំងដែលខ្លួនឯងទើបតែមកនៅប្រទេសកូរ៉េនេះបានមិនប៉ុន្មានផង ផ្គាប់ផ្គុនចិត្តស្រីមិនអោយទាស់ទោះសេហ្វៀព្យាយាមគេចណាស់គឺជួបណាស់ដែលធ្វើអោយនាងអស់ភាពអំណត់បណ្ដោយតាមគេ អោយគេធ្វើអីក៏ធ្វើស្រាច់តែចិត្តគេចុះតែនាងនិងមិនបោះបងការសម្រេចចិត្តរបស់នាងឡើយ
នៅទីសមុត្រដ៏ធំល្វឹងល្វើយផ្ទៃទឹកសមុត្រមានពណ៌ខៀវស្រងាត់មើលដាច់កន្ទុយភ្នែក និងមានកោះតូចៗទីនេះមួយត្រង់នោះមួយ បក្សាបក្សីហិចហើយឆេឆាបចំណីលើដែនសមុត្រគួរជាទីគយគុន ទេសភាពស្រស់ស្អាតមានខ្យល់បក់រវិចផើយផាត់សាច់ក្រណាត់រ៉ូបពណ៌សក្បុះអោយរ៉េរាំទៅតាមខ្យល់ សល់វែងទន់រលាស់ប្រៀបដូចសរសៃសូត្របក់ប៉ើងតាមខ្យល់ចោលក្លិនក្រអូមឈ្ងុយតាមបែបនារី
នាងតូចសេហ្វៀឈរអោបដៃនៅមាត់សមុត្រកែវភ្នែកទាំងគូរកំពុងសម្លឹងមើលទៅផ្ទៃសមុត្រដែលឆ្ងាយដាច់កន្ទុយភ្នែកមើលទៅវាស្រស់ស្អាតណាស់ ទេសភាពគួរអោយចង់គយគុន ទាស់ត្រង់ថាវាបែរជាល្ហល្ហេវពេកដូចចិត្តនាងនៅពេលនេះ
«អ្នកនាង..!»សម្លេងមនុស្សប្រុសបំភ្លឺឡើងនៅពីក្រោយខ្នងដាស់អោយនាងក្រមុំភ្ញាក់ពីអន្លង់គំនិតដែលកំពុងគិតវែងឆ្ងាយ អោយបែរខ្នងមកសម្លឹងផ្ទៃមុខសង្ហាដោយស្នាមញញឹម តែនៅពីក្រោយស្នាមញញឹមស្រស់បសមួយនោះវាបានបង្កប់ដោយអារម្មណ៍ជាច្រើនដែលមិនអាចនិយាយចេញបាន
«ចា៎ស...»ចម្លើយខ្លីចេញពីមាត់តូចតែអ្នកដែលឈរចំពោះមុខនាងបែរជាចង់ទន់ជង្គុងព្រោះប៉ុន្មានម៉ោងនេះនាងប្រែជាទន់ភ្លន់មិនរឹងកព្រឺសដូចពីមុន
«តុរៀបចំរួចហើយ អញ្ចើញណា»អរគុណសម្រាប់ការចំណាយពេលអាន✨
BINABASA MO ANG
ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង(ចប់)
Actionក្ដីស្រឡាញ់ដែលគេមានចំពោះនាងជាក្ដីស្រឡាញ់ពិត គេមិនដែលគិតថានិងចង់បោកប្រាស់នាងម្ដងណាឡើយ ក្រោយពីថ្ងៃនោះគេតែងបន្តោសខ្លួនឯងដែលជ្រុលធ្វើខុសចំពោះនាង តែគ្មានឱកាសព្រោះនាងមិនដែលបង្ហាញមុខអោយគេឃើញទៀតទេ តើវាជានិសយ្ស័រឺជាកម្មពាដែលគេបានជួបនាងម្ដងទៀតដែលការពិតបីឆ្នាំ...