ភាគ១០+១១

0 0 0
                                    

[ បេះដូងទារុណ ] 🌸
•ភាគ១០+១១

"ស្រេចតែបងចុះ..តែដូចដែលខ្ញុំបាននិយាយជាមួយគាត់
ហើយ រឿងឈប់ទាក់ទងនិងនាងខ្ញុំមិនឈប់ដាច់ខាត"ស៊ូយ៉ុងមិនបានសប្បាយចិត្តនិងគំនិតនេះ ព្រោះវាអាចនិងនាំ
ទុកដល់ហ៉ីសុងរឺមួយក្មេងស្រីម្នាក់នោះក៏អាចនិងមានចំណែកដូចគ្នា ទើបសួរអោយច្បាស់ពីចិត្តរបស់ប្អូនប្រុសជំនួស
"អូនស្រឡាញ់នាងពិតទេ?"ស៊ូយ៉ុងពោលសួរប្អូនប្រុសបណ្ដូលចិត្ត នាងខ្លាចថាអារម្មណ៍ដែលហុីសុងមានវាគ្រាន់តែជាអារម្មណ៍មួយឆាវដែលវាមិនមែនជាការច្បាស់លាស់ហើយចុងក្រោយក៏មានតែភាពឈឺចាប់និងស្ដាយក្រោយតែប៉ុណ្ណោះ
".........!!"ស្ងាត់ ហុីសុងស្រាប់តែស្ងៀមស្ងាត់នៅពេលដែលបានលឺសំណួរមួយនេះព្រោះគេក៏មិនដែលសួរខ្លួនឯងថាស្រឡាញ់នាងពិតប្រាកដរឺក៏អត់?រឺក៏វាគ្រាន់តែជាអារម្មណ៍ដែលចង់បាននរណាម្នាក់មកនៅជិតស្និតតែមិន
មែនជាស្នេហា មិនយល់ទេថាខ្លួនមានអារម្មណ៍ស្រឡាញ់រឺអាណិត ព្រោះពេលដែលនាងនិយាយរឿងជីវិតផ្ទាល់ខ្លួនអោយគេស្ដាប់ក៏មានអារម្មណ៍ថាអាណិត អាណិតនាង អារម្មណ៍ស្រឡាញ់និងអាណិតវាដើរទន្ទឹមគ្នាជាហេតុដែលគេគាំងបន្តិចពេលដែលបងស្រីខ្លួនសួរសំណួរមកដោយមិនបានត្រៀមចម្លើយ ហុីសុងងើបខ្លួនត្រង់បន្តិចហើយសម្លឹងមុខស៊ូយ៉ុង មុននិងងាកចេញដោយស្វ័យប្រវិត្ត
"គឺ....ខ្ញុំមិនដឹងដូចគ្នាថាស្រឡាញ់រឺអាណិតអោយប្រាកដ...តែដឹងត្រឹមថាគ្រប់ពេលដែលមាននាងខ្ញុំក៏សប្បាយចិត្ត...ហើយក៏...តែងតែញញឹមដោយមិនដឹងខ្លួន.."ហុីសុងនិយាយទាំងភ្នែកមិនបានសម្លឹងអ្នកជិតខ្លួន
"ហឹម...រឿងខ្លះក៏ត្រូវការពេលវេលាដើម្បីវែកញែក តែបងក៏ចង់ប្រាប់ថា..ជ្រើសរើសអ្វីក៏ដោយត្រូវតែប្រើភាពច្បាស់លាស់ ប្រើបេះដូងកុំប្រើតែអារម្មណ៍ ព្រោះបើអូនមិនច្បាស់ទេទៅថ្ងៃមុខវាអាចនិងនាំភាពស្ដាយក្រោយមកអោយអូនវិញបាន"ស៊ូយ៉ុងទៈស្មានប្អូនតិចៗជាការលួងលោមផងហើយក៏ក្នុងន័យដាស់តើនដែរ ហុីសុងក៏ងាកមកសម្លឹងបងស្រីដោយក្នុងចិត្តមានអារម្មណ៍ជាច្រើនកំពុងប្រកាប់ប្រចាក់គ្នា ឃើញបែបនេះអ្នកជាបងស្រីក៏ញញឹមបន្លំព្រមទាំងទាញយកថាសអាហារមិនជិតខ្លួនបើកគម្រប់គ្របអាហារចេញព្រមទាំងលើកស្លាបព្រាឡើងហុចទៅអោយប្អូនរួចក៏ពោល
"ញាំទៅ...បងខំធ្វើដោយផ្ទាល់មកអោយណា"
".......បងស្រី..តែខ្ញុំ...."ហុីសុងតបបម្រុងបដិសេធ តែក៏ត្រូវស៊ូយ៉ុងពោលកាត់
"ហេតុអីក៏ក្បាលរឹងយ៉ាងនិង...បើមិនញាំលើកនេះទេបងនិងឈប់ធ្វើអោយជារាងរហូតហើយ ហើយបើមានរឿងអីបងនិងមិនជួយអូនទេ"ស៊ូយ៉ុងពោលបែបបញ្ឆោតក្មេងអោយញាំបាយ ព្រោះថាទោះយ៉ាងណានាងក៏មិនទៅអោបដៃឈរមើលធ្វើមិនដឹងមិនលឺបានទេ
"បង..គំរាមខ្ញុំទៀតហើយ"ហុីសុងធ្វើមុខជូរហៀញព្រមទាំងចាប់ស្លាបព្រាពីដៃស៊ូយ៉ុងមកកាន់និងដៃ ក៏ទាញថាសអាហារមកជិតខ្លួនដួសញាំដោយក្រពះមិនបានឃ្លាន មិនមែនថាខ្លាចបងស្រីមិនលូកដៃជួយក្នុងរឿងរបស់ខ្លួនទេ ព្រោះនាយក៏ដឹងហើយថាបើសិនជាថ្ងៃណាមួយនាយប្រាកដចិត្តថាស្រឡាញ់ស្រីម្នាក់និងមែននោះផ្លូវដែលដើរគឺវានិងក្រាលទៅដោយបន្លា តែបើសិនជាដឹងច្បាស់ថាស្រឡាញ់មែននោះនាយនិងជ្រើសរើសដើរតាមបេះដូងរបស់ខ្លួនរឿងអ្វីផ្សេងក៏ចាំគិតតាមក្រោយទៅចុះ ព្រោះគ្រាន់ចង់បំពេញបំណងខ្លួនឯងតែមួយមុននិងជីវិតនេះត្រូវបានបញ្ចប់

បេះដូងទារុណWhere stories live. Discover now