" តែបងនៅបែកគ្នាយូរហើយថេយ៍មានសិទ្ធិយកខ្ញុំ..គេមិនយកបងទេ " Jungwon
" បន្តិចទៀតគង់តែមកនៅក្បែរគ្នាវិញទេអាប្អូន..ឯងកាត់ចិត្តពីប្រពន្ធយើងឲ្យហើយទៅ..យករបស់បងប្រុសមិនល្អទេវើយ " JK និយាយយ៉ាងជឿជាក់បំផុតគង់តែមានថ្ងៃគេ បាននៅក្បែរគ្នាវិញទេមិនយូរទៀតទេចឹងហើយចេញឲ្យ ឆ្ងាយបន្តិចទៅកុំឧស្សាហ៏មកក្បែរពេកប្រយ័ត្នខ្លួនតិច ។
" បានហើយៗ..កុំដណ្ដើមគ្នាច្រើនពេកប្អូនយើងមានតែមួយទេវើយ " NJ បើមិនឃាត់ទេច្បាស់ណាស់ថានឹងមានសង្រ្គាមកើតឡើងជាមិនខានគិតទៅប្អូនប្រុសគេមាន មន្ដស្នេហ៏ខ្លាំងណាស់យកបានទាំងបងទាំងប្អូនសុំសរសើរ អស់ចិត្តព្រោះខ្លួនគេនេះរកធ្វើថ្នាំមិនបានផង ><
បន្ទាប់ពីការញាំអាហារពេលព្រឹករួចរាល់ហើយថេយ៍គិតចង់ ចេញទៅផ្សារដើម្បីទិញរបស់សម្រាប់ប្រើប្រាស់និងយកមកគ្រឿងសម្រាប់ធ្វើម្ហូបផង ។ ហើយក៏មានមនុស្សពីរនាក់ចាំជូនគេទៅ !!
មកដល់ទីតាំងហើយថេយ៍ក៏បានចុះដើរចូលទៅរកមើលរបស់ដែលចង់ទិញឯពីរនាក់ទៀតគឺដើរតាមដូចអង្គរក្សចឹង ម្យ៉ាងដែលតើ ><" ចាំបងជួយកាន់ " JK ឃើញថេយ៍កាន់ច្រើនពេកក៏ចូលទៅទទួលរបស់មកកាន់ខ្លះដើម្បីកុំឲ្យថេយ៍ហត់និងអស់កម្លាំងតែម្នាក់ទៀតឃើញក៏ទៅដណ្ដើមគ្នាកាន់ដែរមិនឲ្យចាញ់គ្នាសោះម៉ង ។
" ខ្ញុំកាន់វិញ " Jungwon ទាញពីដៃJKមកវិញហើយក៏ទាញចុះឡើងដូចចង់កាន់ដល់ហើយម្នាក់ៗបានដណ្ដើម គ្នាម្លឹងៗថេយ៍ទ្រាំមើលមិនបានក៏មានវិធីចាត់ការពួកគេ ។
" នេះកាន់ទៅ!! មានរបស់កាន់គ្រប់ដៃបែបនេះមិនដណ្ដើមគ្នាទៀតទេ..ដើរតាមខ្ញុំមក " ថេយ៍និយាយហើយក៏ដើរទៅមុខបន្តទៀតគេបានទិញរបស់ថែមដើម្បីឲ្យបានច្រើនយកមកឲ្យពួកគេកាន់បែបនេះមិនពិបាកទាញចុះឡើង ទៀតឲ្យសមមុខចឹងទៅបានស្ងាត់មាត់តិច ><
បន្ទាប់ពីទិញរបស់រួចរាល់ហើយថេយ៍បានប្រាប់ឲ្យចូលហាងទិញកាហ្វេផឹកសិន ។ កម្លោះទាំងពីរប្រញាប់ចុះតាម ខ្លាចបាត់ទៅណាចឹងដើររុញគ្នាចុះឡើងមិនដឹងជាស្អីទេវិល មុខជំនួសតែម្ដង ~,~" អូនចេះផឹកទៀតឥឡូវ? ប្រយ័ត្នមិនស្រួលណា " JK គេសួរព្រោះបារម្ភពីថេយ៍នឹងហើយកាលមុនផឹកមិនកើតផង នឹងពេលនេះមកកម្មង់យកមកផឹកអីណាបើឈឺទៅគេបារម្ភ ស្លាប់ហើយ ។ តែថេយ៍មិនបានមាត់នោះទេមួយសន្ទុះរបស់ដែលកម្មង់ក៏បានមកដល់វាមានកាហ្វេតែពីរកែវប៉ុណ្ណោះនិង ទឹកផ្លែឈើមួយកែវសម្រាប់ខ្លួនគេនឹងហើយ ។
YOU ARE READING
💕កូនប្រសារឆ្នើម💕 ( Completed ✔️ )
Aksiyonប្រលោមលោកប្រុសនិងប្រុស ដោយជាស្នេហាផ្ដើមចេញពីរឿងប្រឌិតថាពួកគេបានស្រលាញ់ពិតតែងដែលវាមិនមែនការពិតឡើយមកពីចង់គេចវេសពីការបង្ខំរបស់ឪពុក.... Jungkook Top / Taehyung btt Written by PICH 19.11.20