PART 47 : ត្រូវការជំនួយ..!!

4.2K 343 1
                                    

" នែ!! បើថាពិបាកពេកហែកចែកគ្នាទៅ " Tae អស់វិធីឲ្យមានឈរនៅកណ្ដាលពួកគេហើយផ្គើនថែមនឹងឯងបើមិនព្រមស្ដាប់ផងនឹងនៅតែចង់ឈ្នះចង់ចាញ់នឹងហើយ ។ គេជាស្អីបានមកដណ្ដើមគ្នានឹងនំចំណីមែនបានចង់បានម្លឹងៗបើយកបានហើយទុកញាំឬទុកតាំងមើលទៅ?
បន្ទាប់មកកម្លោះទាំងពីរក៏បានប្រលែងនាយតូចវិញដោយសារខ្លាចទឹកមុខដែលសម្លឹងមកពួកគេពេកមើលចុះ កាចណាស់សម្លក់មិនដាក់ភ្នែកសោះ ><

" បើចង់ឲ្យខ្ញុំរើសយកអ្នកណានោះ..ត្រូវតែចេះយកចិត្តខ្ញុំជាមុនសិន " Tae ត្រូវតែបែបនេះហើយមិនមែនមកទាញ គេដណ្ដើមគ្នាចឹងទេបើចឹងដដែលយកកាំបិតហែកចែកគ្នាទៅស្រួលជាងមិនពិបាកទាញចុះឡើងនាំតែហត់ ~,~
បន្ទាប់មកទៀតពួកគេក៏បំបែកគ្នាថេយ៍ថ្ងៃនេះនៅផ្ទះបែបនេះគេទៅជួយធ្វើម្ហូបនិងរៀបចំផ្ទះឲ្យបានស្អាតម្ដងកុំឲ្យទំនេរពេក ។

< នៅសួនក្រោយផ្ទះ >

ថេយ៍កំពុងតែស្រោចទឹកម្នាក់ទាំងអារម្មណ៏ស្រស់ស្រាយបំផុតព្រោះបានមកឈរស្រូបយកខ្យល់អាកាសបែបនេះធ្វើឲ្យគេអារម្មណ៏ល្អខ្លាំងណាស់ ។ សុខក៏មានបុរសសង្ហារដើរចូលមកគ្មានអ្នកណាក្រៅពីJungwonនោះទេឆ្លៀតពេលបងប្រុសគេមិននៅក្បែរនឹងក៏មកនិយាយលេងជាមួយថេយ៍

" ឲ្យខ្ញុំជួយទេ " Jungwon

" លោក!! ខ្ញុំគ្រាន់ឲ្យលោកសម្ដែងជាសង្សារហេតុអ្វីលោក ចង់ឈ្នះគាត់ធ្វើឲ្យដូចមែនទែន? " Tae មែនហើយគេបាន សុំឲ្យនាយជួយដើម្បីកុំឲ្យJKចូលមករកគេទៀតតែវាគ្មានបានផលទេគឺមានតែចូលមកជិតលើសដើមទៅទៀត ។

" ក៏ព្រោះខ្ញុំស្រលាញ់ថេយ៍មែនទែននោះអី!! ទើបចង់ឈ្នះគាត់និងឈ្នះចិត្តរបស់ថេយ៍ " Jungwon និយាយបែបសុភាពបុរសទន់ភ្លន់គួរឲ្យចង់ស្ដាប់នេះជាចរឹករបស់នាយទើបខ្ញុំថាមិនដូចបងប្រុសនឹងណា..គោរពសិទ្ធិគេណាស់បើ នាយដាក់ចិត្តទៅស្រលាញ់អ្នកណាហើយគឺអស់ពីចិត្តនិងយកមកថែរក្សាឲ្យបាន ។

" ខ្ញុំដឹងថាថេយ៍នៅស្រលាញ់បងប្រុស..ទើបថេយ៍ផ្ដល់ឱកាសឲ្យគាត់ម្ដងទៀត!! ទោះខ្ញុំចាញ់គាត់ក៏ខ្ញុំអស់ចិត្តដែរ " Jungwon និយាយដោយស្មោះត្រង់ទៅគេមិនដែលដាក់ចិត្តមកស្រលាញ់អ្នកណាដូចថេយ៍ទេមនុស្សដូចគេមិនងាយមានចិត្តឲ្យគេផ្ដេសផ្ដាសទេរបៀបថាមនុស្សចិត្តរឹង ។

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Where stories live. Discover now