PART 50 : បេះដូងទុកជូនអូន!!

4.1K 298 2
                                    

មកដល់ផ្ទះវិញថេយ៍ក៏បានឡើងទៅរៀបចំសម្លៀកបំពាក់ឲ្យហើយព្រោះស្អែកនេះគេត្រូវទៅពីព្រឹកផង ខ្លាចរៀបចំមិនទាន់មនុស្សមិនចូលចិត្តយឺតនោះទេ ។
បន្ទាប់ពីរួចរាល់ទើបចេញមកធ្វើការផ្ទះដូចរាល់ដង ប៉ុន្មានថ្ងៃគេមិនបានទៅធ្វើការនោះទេទើបទំនេរនៅ ផ្ទះបែបនេះចឹងហើយចេះតែធុញព្រោះមិនដឹងត្រូវធ្វើ អ្វីបើគ្មានអ្វីឲ្យគេធ្វើផងនឹង ។

" ម៉ាក់..មកអង្គុយអីនៅទីនេះ " ចេញមកដល់ក៏សួរទៅ គាត់ភ្លាមៗព្រោះស្មានតែគាត់នៅផ្ទះបាយតើព្រោះលឺ សម្លេងពីក្នុងនឹងមកបើម៉ាក់គេមិននៅក្នុងនឹងជាអ្នកណាទៅ?

" អង្គុយនឹងណាកូន..ទៅជួយបងផងទៅ " គិតមិនខុសមែនម្នាក់នោះជាJKមិនដឹងជាខំធ្វើល្អស្អីពេកទេលោកអើយឲ្យម៉ាក់គេឃើញថាជាមនុស្សល្អមែនទេបានខំម្លឹងៗ ។ ថេយ៍ក្រវីក្បាលបន្តិចហើយក៏មិនព្រមទៅជួយដែរបើខ្លាំងធហវើឲ្យរួចម្នាក់ឯង នឹងទៅខ្ពើមជួយណាស់ ~,~
បន្ទាប់មកអាហារពេលថ្ងៃត្រង់ក៏បានរួចរាល់និងលើក យកមករៀបចំលើតុយ៉ាងត្រឹមត្រូវ ។ ថេយ៍និងម៉ាក់ក៏ មកអង្គុយនិយាយទៅចាំតែម្ហូបឆ្អិនទេមិនបានធ្វើអីផង នាយក៏ចាប់ផ្ដើមដួសបាយឲ្យម្នាក់មួយនិងខ្លួនឯងដែរ គេមិនដែលធ្វើរឿងបែបនេះពីមុនមកមែនប៉ុន្ដែក៏អាច ចេះដែលមិនមែនមិនចេះនោះទេថែមទាំងឆ្ងាញ់ទៀត

" អ្នកម៉ាក់ញាំឲ្យច្រើនៗទៅបាទ.. " JK បានដួសម្ហូប ដាក់ឲ្យម៉ាក់ក្មេកថេយ៍ឃើញក៏ក្រវីក្បាលមិនដឹងជាយកចិត្តស្អីទេបើម៉ាក់គេស្រលាញ់និងចូលចិត្តនាយខ្លាំងសឹងអីហើយនឹង ។

" នេះអូនសម្លាញ់..អូនចូលចិត្តញាំរបស់នេះញាំច្រើនៗទៅខ្លាចស្គម " នាយក៏បានចាប់អាហារឲ្យថេយ៍ដូចគ្នាមើលទៅយកចិត្តទុកដាក់ណាស់តែថេយ៍បែរជាចាប់ចេញវិញដោយទឹកមុខរាបស្មើ ។

" ខ្ញុំមិនចូលចិត្តទេ "

" ហេតុអីមិនចូលចិត្តមិនឆ្ងាញ់មែនទេ? បងខំធ្វើអស់ពី ថ្វីដៃហើយណា " JK កាលមុនឃើញចូលចិត្តណាស់ តែពេលនេះបែរមិនចូលចិត្តទៅវិញហេតុអីក៏ប្ដូរលឿន យ៉ាងនេះ ~,~ តែក៏អាចដឹងថាថេយ៍មិនចង់ឲ្យនាយមកចាប់ម្ហូបឲ្យញាំបែបនេះនាយក៏មិនបាននិយាយ អ្វីទៀតដែរបើថេយ៍មិនតបនឹងគេផង ។

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Where stories live. Discover now