ភាគ15

1.1K 55 0
                                    

            <នៅផ្ទះBAM>

BAM: ម៉ាក់ស្អែកជាថ្ងៃកូនទៅទទួលសញ្ញាប័ត្រហើយ។YEON:ហើយយ៉ាងមុិច? កូនចង់ប្រាប់ថា«ម៉ាក់ពេលណា             បានប្រគល់ក្រុមហ៊ុនឲ្យកូន?» ចឹងមែនហ្ហេ៎?BAM: អូហូ

Oups ! Cette image n'est pas conforme à nos directives de contenu. Afin de continuer la publication, veuillez la retirer ou mettre en ligne une autre image.

BAM: ម៉ាក់ស្អែកជាថ្ងៃកូនទៅទទួលសញ្ញាប័ត្រហើយ។
YEON:ហើយយ៉ាងមុិច? កូនចង់ប្រាប់ថា«ម៉ាក់ពេលណា
             បានប្រគល់ក្រុមហ៊ុនឲ្យកូន?» ចឹងមែនហ្ហេ៎?
BAM: អូហូ..! ម៉ាក់នេះវាហួសឆ្ងាយ..សែនឆ្ងាយ..! ពីអ្វី
           ដែលកូនចង់ប្រាប់ម៉ាក់ទៅហើយ។ កូនគ្មានន័យដូច
           ដែលម៉ាក់និយាយទេ។ ព្រោះយូរ ឬឆាប់គង់តែជា
           របស់កូនដដែល។
YEON:សម្តីថ្លោះគ្រាន់បើ ហើយកូនបានន័យមុិចទៅវិញចុះ
BAM :គឺកូន...! នែ៎......កូន...កូន...!
YEON:កូន..កូនយ៉ាងមុិចឆាប់ប្រាប់ម៉ាក់ឲ្យលឿនមក?
BAM : គឺ..គឺកូនលួចស្រឡាញ់មនុស្សស្រីម្នាក់។
YEON:ហ្ហយ..! ម៉ាក់ស្មានតា៎មានរឿងអីធំដុំ។ គឺចង់បាន
             ប្រពន្ធមែនទេ?
BAM :បាទម៉ាក់។ ម៉ាក់ជួយកូនបន្តិចទៅណា កូនស្រឡាញ់
            គេណាស់ ចង់រៀបការជាមួយគេ  ម៉ាក់ជួយទៅ
            ដណ្តឹងគេឲ្យកូនបន្តិចទៅណាម៉ាក់? ណាម៉ាក់ណា?
YEON:ទៅដណ្តឹង ក៏ចេះទៅដណ្តឹងបានហើយ តែកូនមាន
             មើលផៅសណ្តានគេទេ ថាគេជាកូនចៅអ្នកណា
             មានពូជពង្សយ៉ាងមុិច? បើឲ្យម៉ាក់ទៅស្តីដណ្តឹងឲ្យ
             មិនមើលផៅសណ្តានគេចឹង កូនប្រយ័ត្នស្តាយនៅ
             ពេលក្រោយណាកូន។
BAM : ម៉ាក់កុំបារម្ភអី។ គេនោះជាមនុស្សស្រីសុភាពរាបសា
             ស្លូតបូត ហើយថែមទាំងស្អាតទៀត។ គេជាកូនស្រី
             ម្ចាស់ក្រុមហ៊ុនមួយកន្លែងទៀតផង។ ប្រវត្តិគេស្អាត
             ណាស់ម៉ាក់ កូនធានាឲ្យ។
YEON: អ៎...! តែស្លូតពេក ម៉ាក់មិនទៅដណ្តឹងឲ្យទេ។
BAM : អត់..អត់..អត់ទេម៉ាក់ កាចជាខ្លាទៅទៀត ថ្ងៃទៅ
             សមុទ្រណា គ្រាន់តែកូនសុំធ្វើសង្សាគេណា គេមិន
             មើលមុខកូនបន្តិចផង។
YEON:រៀនសាលាជាមួយគ្នាផង ចឹងតា៎បានលួច
             ស្រឡាញ់គេ។
BAM : បាទម៉ាក់..! ចឹងសម្រេចថាចូលដណ្តឹងគេឲ្យកូន
             ទេ?
YEON: ម៉ាក់សុំមើលមុខមាត់គេសិន? ចាំគិតបន្ត។
BAM :  បាទម៉ាក់តាមចិត្ត។

រឿង «ភ្លោះស្នេហ៍ប្រែកាយ» 🍇Où les histoires vivent. Découvrez maintenant