PART 52 : រៀបការនឹងបងណា!!

3.7K 295 3
                                    

" អួយយ..ឈឺបេះដូង " ជុងហ្គុកមិនដឹងធ្វើអ្វីបន្តណាមួយចង់ឈ្នះចិត្តថេយ៍ដែលក៏ធ្វើជាឈឺនិងដកដង្ហើមមិនរួចអីបែបនឹងទៅមិនដឹងថាថេយ៍ជឿអត់ ប៉ុន្តែក៏ត្រូវសាកសិនដែលចាំមើលបារម្ភពីនាយខ្លះអត់ និយាយថាស្អប់ៗនឹងមានចិត្តបារម្ភខ្វល់ខ្វាយខ្លះអត់ ។

" អួយយ..អឹសស..ឈឺណាស់..សឺត " នាយក៏ដួលចុះហើយរមួលពេញនឹងដូចពិបាកទ្រាំណាស់ចឹងថេយ៍ក៏ចាំមើលដូចគ្នាថានាយសម្ដែងក៏ឈឺពិតមែនតែមើលដូចមិនបានធ្វើទេមិនដែលសុខៗមកឈឺចឹងទេ ។ ទឹកមុខក៏ប្ដូរមកជាបារម្ភវិញតែក៏មិនទាន់ហ៊ានចូលទៅក្បែរនៅឡើយ ~,~

" បងហ្គុកឈឺអីទៅបង " ជីមីន

" បងក៏មិនដឹងដែរ..ជួយមើលវាតិចទៅ " Hobi ក៏បានចូលទៅមើលឲ្យបានជិតៗថាកើតស្អីទៅសុខៗមកឈឺ ឈ្លោះគ្នាមិញនៅធម្មតាសោះចឹងហាស៎ ។

" ថេយ៍!! ជួយយកអាហ្គុកទៅខាងលើតិចបានទេ " Hobi ងាកមកនិយាយជាមួយនឹងថេយ៍វិញដឹងថាJK បានខ្សឹបអ្វីមកឲ្យគេខ្លះបានទេល្បិចច្រើនណាស់ទុក ចិត្តអត់បានមែន ។
ថេយ៍ក៏មិនបានប្រកែកដែលព្រោះមើលទៅនាយឈឺ មែនហើយក៏ចូលទៅលើកគ្រានិងយកទៅខាងលើដោយមានជីមីននាំផ្លូវ..យកមកដាក់លើគ្រែឲ្យគេងស្រួលបួលហើយជីមីនក៏ចុះមកវិញដោយទុកឲ្យ ថេយ៍នៅជាមួយនាយតែពីរនាក់ព្រោះអាចដឹងពីបំណងរបស់ជុងហ្គុកហើយ ។

" លោកបាត់ឈឺហើយមែនទេ? " ថេយ៍មកអង្គុយនៅចុងគ្រែហើយសួរនាយដោយក្ដីបារម្ភមិនមែនអត់ ចិត្តទេគ្រាន់តែពេលខ្លះមិនចង់នៅក្បែរ ។ ហើយមិញនេះលឺស្រែកថាឈឺៗខ្លាំងៗសម្បើមណាស់មកដល់បន្ទប់ភ្លាមស្ងាត់លែងស្រែកភ្លែតលឿនម្លេះទេ

" អាយយ..នេះ.. " ស្រែកភ្លាមៗពេលដែលនាយមក ចាប់ទាញខ្លួនឲ្យមកគេងនៅលើគ្រែនិងទ្រោបពីលើ គេបែបនេះ ។ ច្បាស់ណាស់ថាបោកគេទៀតហើយ ប្រុសម្នាក់នេះល្បិចច្រើនណាស់ជឿជាក់មិនបានសោះហើយគួរឲ្យស្អប់មែន ។

" ស្រែកអ្វីខ្លាំងម្លេះអូនសម្លាញ់ " JK ញាក់ចិញ្ចើមដាក់ថេយ៍ហើយនៅមកសួរឌឺទៀតដឹងហើយថាកំពុងខឹងដែលត្រូវមកចាញ់បោកប្រុសឆ្កួតនេះទៀត ។

" ឈឺប្រកាច់យ៍ស្អីទេអាញឹមឡើងស្រស់ "

" គឺបងឈឺមែន..ឈឺបេះដូងនេះ " JK នៅមានប្រកែកថាខ្លួនឈឺទៀតចាំមើលនៅមានអ្វីទៀតទៅ ឈឺស្អីខ្លះទៀតរបៀបមកថេយ៍ចាំស្ដាប់ពាក្យរំអួយ ហើយមើលមុខចុះច្រឡឺមសម្បើមណាស់សុីមួយដៃលេងបែបសមចិត្តខ្លះ ~,~ តែវាមិនដាច់ចិត្តវៃ

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Where stories live. Discover now