Kim Namjoon x Jung HobiiNamjoonនិងHobiiជាបងប្អូនជីដូនមួយនឹងគ្នា ដែលNamjoonត្រូវមករស់នៅជាមួយនឹងគ្រួសាររបស់Hobii ដែលមានឳពុកនិងកូន ការលេងសើចរបស់ពួកគេទាំងពីកាន់តែស្និទ្ធស្នាលទៅៗ ក៏បណ្ដាលឲ្យពួកគេស្រឡាញ់គ្នាលើសពីពាក្យថាបងប្អូន រឿងនេះត្រូវបានលោកJungដឹងគាត់ក៏បំបែកបំបាក់ពួកគេមិនឲ្យនៅជាមួយគ្នា
Namjoonបានប្រឡងជាប់អារហាររូបករណ៍ទៅរៀននៅឯប្រទេសជប៉ុនរយៈពេល2ឆ្នាំ នាយត្រូវឃ្លាតឆ្ងាយពីមនុស្សដែលខ្លួនស្រឡាញ់ គេរៀននៅទីនោះបានរយៈពេល1ឆ្នាំលោកJungក៏បានផ្ដល់ដំណឹងទៅថា Hobiiដែលជាមនុស្សសំណព្វចិត្តរបស់គេត្រូវបានបាត់បង់ជីវិត ពេលនោះគេចង់ហោះហើរមកវិញតែលោកJungឃាត់មិនឲ្យមកទេ គេក៏សម្រេចតាមអុំប្រុសរបស់ខ្លួន
ថ្ងៃនេះNamjoonត្រូវត្រឡប់មកប្រទេសរបស់ខ្លួនវិញ ការសិក្សាររយៈពេល2ឆ្នាំរបស់គេត្រូវបានបញ្ចប់ហើយ
បុរសរាងសង្ហារ ម្នាក់កំពុងតែឈរនៅមុខប្រលានយន្តហោះ
ដែលកំពុងចាំអ្នកមកទទួលMr.Jung«Namjoon................»អុំប្រុសបានដើរសម្ដៅទៅរកក្មួយដែលកំពុងតែឈរចាំ
Namjoon«អុំប្រុស........សុខសប្បាយទេ?»
Mr.Jung«សុខសប្បាយធម្មតាទេ.......ឯងឥឡូវសង្ហារណាស់»
Namjoon«ពិតមែនហ៎...លោកអុំ»នាយញញឹមចេញថ្ពាល់ខួចដាក់លោកអុំរបស់ខ្លួន
អុំនិងក្មួយក៏នាំគ្នាធ្វើដំណើរទៅផ្ទះ
+ផ្ទះត្រកូលJung
Namjoonដើរចូលមកក្នុងផ្ទះទាំងក្រឡេកមើលជុំវិញបរិវេណផ្ទះដែលធ្លាប់តែអ៊ូអរដោយសារមានHobii
តែឥឡូវគឺស្ងាត់ឈឹងតែម្ដងMr.Jung«គេទៅបានសុខហើយ កុំគិតច្រើនពេក»លោកជុងដែលឃើញក្មួយខ្លួនដូចជាពិបាកចិត្តក៏ទៅទះស្មានាយដើម្បីកុំឲ្យគិតច្រើន Namjoonក៏ដាក់ខ្លួនអង្គុយលើសាឡុង
Namjoon«ផ្ទះពេលនេះប្លែកខ្លាំងណាស់ លោកអុំ»គេដកដង្ហើមធំ
Mr.Jung«ពិតមែនហើយ! អឹម...ពេលឯងរៀនចប់តើមានចង់ទៅធ្វើការនៅទីណាទេ?»
Namjoon«អ៎រ...ខ្ញុំភ្លេចប្រាប់លោកអុំខ្ញុំប្រហែលជាទៅធ្វើនៅប្រទេសជប៉ុនវិញហើយមើលទៅ ព្រោះខ្ញុំក៏មិនចង់ទុកក្រុមហ៊ុនលោកប៉ាឲ្យឈរជើងចោលដែរ»តាមពិតទៅNamjoon គេមិនមែនជាមនុស្សក្រីក្រអីទេ គ្រាន់តែគេជាក្មេងកំព្រាឳពុកម្ដាយ ប៉ាគេបានបន្សល់ទុកក្រុមហ៊ុននៅប្រទេសជប៉ុនឲ្យគេ