PART 54 : ក្ដីស្រលាញ់ជូនបងអស់ហើយ!!

3.6K 267 3
                                    

" សែនជ្រេញ " ប៉ុន្មានអ្នកនោះក៏និយាយឡើងព្រមគ្នាថែមទាំងធ្វើទឹកមុខជ្រេញឲ្យមើលទៀតស្រុះគ្នាល្អដូចត្រៀមតាំងពីពេលណាចឹង >< តែJKមិនខ្វល់ទេសំខាន់គេបានថេយ៍សរសើរហើយក្ដីសុខម៉ង ។
ចំណែកឯគូស្នេហ៏ជីមីនវិញក៏មិនឲ្យចាញ់គ្នាដែរមក ផ្អែមដែលមើលចេះស្អីតែឯងនោះគេនេះក៏ចេះដែរ

" បងល្អជាងគេមិនដូចប្អូនបងទេ " ជីមីននិយាយហើយក៏ដៀងភ្នែកទៅជុងហ្គុកនិងថើបថ្ពាល់នាយមួយខ្សឺតទៀតផ្អែមមួយមើលកុំឲ្យពូកែតែឯងពេក

" អូនក៏គួរឲ្យស្រលាញ់ដែរ..សឺតៗ " យុនហ្គីនេះបានចឹងក៏ថើបដែលទាំងគ្រឺតនឹងជីមីនទៀតផងមើលចុះ ថ្ពាល់ឡើងប៉ោងៗគួរឲ្យចង់ខាំណាស់លោកអើយ

" អួយយ..អូនឈឺ!! ម៉េចក៏ខាំថ្ពាល់អូន " ជីមីនផ្ដើមរំអួយភ្លាមៗពេលដែលនាយមកចាប់ខាំថ្ពាល់របស់គេ ដឹងអត់ថាឈឺខាំមិនប្រាប់មុនសោះថើបធម្មតាទៅចាំបាច់ត្រូវមកខាំដែរ ។

" បងសុំទោស..មកពីខ្នាញ់ពេក!! កុំយំណាពៅមាសរបស់បង..សឺតៗ.. " យុនហ្គីនិយាយលួងលោមឲ្យជីមីនបាត់យំព្រោះមិញនាយជ្រុលខាំខ្លាំងពេកលួងហើយថើបថែមជាច្រើនខ្សឺតទៀតអ្នកឈរក្បែរនឹង ពេបមាត់ជ្រេញម៉ង ។

" អួយយ..អូនឈឺ!! ឈឺដែលនៀក " ថេយ៍ក៏ចាប់ផ្ដើម ធ្វើត្រាប់តាមជីមីនហើយចេញមករំអួយដាក់ជុងហ្គុក ដូចដែលជីមីនធ្វើចឹងដែរស្អីនឹងមកញិញក់ស្អីលឺហើយ សែនជ្រេញដូចមិនចេះក្រែងចិត្តគេសោះម៉ង ><

" បងខ្នាញ់ពេកសុំទោសណាពៅព្រលឹងស្ទឹងស្រែងអើយ " ជុងហ្គុកនិយាយហើយគ្នាៗប៉ុន្មាននាក់ទៀតក៏ សើចឡើងចេះមកឌឺគ្នាចឹងកើតញ៉ែមិនចេះក្រែងចិត្ត អ្នកអត់លិតសោះម៉ងទ្រាំមិនបានមាំងខ្វិតទាំងអស់គ្នានឹងឥឡូវហើយកុំមកជោជាមួយ ~,~

" នែៗ..ហែងខ្វះពេលញ៉ែគ្នាមែន? មាំងដាច់ករឥឡូវហើយអញកំពុងអត់គូផង " Hobi បានវែកផ្លូវចូលមក កណ្ដាលឲ្យបាននិយាយខ្លះបានមិនមាត់ៗបានដៃណាស់ញ៉ែគ្នាពេញៗមាត់អូនបងពេញនឹងរាល់ថ្ងៃនឹង មានយល់អារម្មណ៏អត់ថាវាច្រណែនប៉ុណ្ណាដែលមក មើលគេស្វីតនៅមុខបែបនេះវាគ្រាំគ្រាណាស់ដឹងអត់ ដូចអ្នកសរសេរចឹងរកមិនទាន់បានមួយទេ ><
បន្ទាប់ពីបានលឺHobiមកនិយាយស្ដីឲ្យចឹងហើយក៏នាំគ្នាស្ងាត់ឈឹងលែងញ៉ែគ្នាបន្តទៀតហើយខ្លាចបានបែកមុខបែកមាត់ដោយសារស្វីតមិនរើសកន្លែងនឹង អ្នកអត់លិតឥឡូវកាចៗណាស់ ។

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Where stories live. Discover now