+ផ្តើមរឿង
យើងមកមើលក្នុងសកលវិទ្យាល័យមួយដែលមានឈ្មោះបោះសម្លេងក្នុងទីក្រុង Seoul នេះជាងគេ។ ភាគច្រើនសុទ្ធសឹងតែជាសិស្សពូកែដែលប៉ាម៉ាក់ជាអ្នកធូរធារឲ្យមកបន្តការសិក្សានៅទីនេះ ក៏មានមួយចំនួនតូចដូចគ្នាដែលជាសិស្សក្រីក្រដែលមករៀនបានដោយសារអាហាររូបករណ៍។ បើក្រលែកមកមើលនៅបង់មួយកន្លែងយើងឃើញមានកំលោះតូចបីនាក់កំពុងតែពិភាក្សាអីក៏មិនដឹង គិតទៅបើនិយាយរឿងរៀនមិនសមទេ និយាយដើមគេច្រើនជាងព្រោះមាត់ជីបអូជៗសាហាវណាស់។«ឯងគិតហេ៎ស? ថានាងនឹងទៅតាមអានឹងមែន? » រាងតូចម្នាក់និយាយឡើង។ គេមានឈ្មោះថា
Kim Taehyung ដែលគេស្គាល់ថាជាកូនឧត្តមសេនីយ៍ផ្កាយ 4 ប្រចាំប្រទេសនេះ អ្នកណាក៏ស្គាល់ពីអំណាចរបស់គាត់ដែរ។«វាគ្មានទេហា៎!! គេវៃធ្វើបាបសឹងស្លាប់ហើយ ទៅតាមរកងាប់ស្អី»រាងស្តើងម្នាក់ទៀតនិយាយតប។ គេម្នាក់នោះឈ្មោះ Park Jimin ជាកូនរបស់ម្ចាស់ក្រុមហ៊ុនផលិតអាហារសម្រន់ក្នុងប្រទេសនេះឯង។
«ជួនកាលមកពីចិត្តស្រឡាញ់នាំនាងក៏ថាបាន មនុស្សដែលយើងស្រឡាញ់ ទៅណាចិត្តយើងក៏ចង់ទៅជាមួយដែរ» ចំណែករាងតូចម្នាក់ទៀត។ ឈ្មោះរបស់គេគឺ Kim SeokJin កូនរបស់ម្ចាស់ក្រុមហ៊ុនផលិតទឹកដោះគោឈានមុខគេក្នុងទីផ្សារពិភពលោក។
«បើសិនយើងជាមីស្រីនឹងវិញណា យើងនឹងតេហៅប៉ូលីសឲ្យមកចាប់អាប្រុសនឹងដាក់គុកមិនខាន មើលចុះវាយធ្វើបាបសឹងងាប់ម្តងៗហើយ នៅមកជក់គ្រឿងញៀនទៀត សមតែប៉ាយើងយកដាក់គុកទេ» Tae និយាយទាំងក្តៅក្រហាយទាំងព្រឹក មើលចុះថ្ងៃនេះម៉ោងលីបបើកឆាក នាំមិត្តមកអង្គុយមើលរឿងភាគហើយឥឡូវបានក្តៅចិត្តនឹងតួប្រុសថែមទៀត។
«ឆ្ងល់អើយឆ្ងល់ Director នឹងគិតស្អី? ឲ្យតួប្រុសវៃរំលោភៗជិតឆ្កួត ហើយនៅឲ្យតួស្រីបាក់ចិត្តស្រឡាញ់ឆ្កួតឡប់ទៀត គេធ្វើបាបចង់ងាប់ស្រឡាញ់កើត?» Jimin អង្គុយបញ្ឈរជង្គង់ក្តៅក្រហាយនឹងតួស្រីមិនស្ទើ ហើយឥឡូវខឹងដល់ Derictor ទៀត។
«ពួកឯងនេះ លើកណាក៏អញ្ចឹងដែរ មើលតែរឿងសោះខឹងគេខឹងឯង ជេរគេជេរឯង ទម្លាប់អាក្រក់»Jin និយាយហើយសម្លក់ទៅមិត្តកៀនខ្លួន បើអង្គុយមើលឲ្យស្ងៀមមួយដងមិនដឹងល្អយ៉ាងមិចទេ តែនេះមើលមិនបានប៉ុន្មាននាទីជេរតួប្រុស បន្តិចក្រោយជេរតួខូច ហើយឥឡូវមកអង្គុយខឹង Derictor ថែមទៀត។