បន្ទាប់ពីចាត់ចែងអាហារពេលល្ងាចរួចមក haoxuanក៏នាំពួកគេទៅបន្ទប់ដែលមានរូបសំណាក់របស់ryukរួចyiboប្រើត្បូងគ្រីស្តាល់ពណ៌ខៀវដើម្បីបើកផ្លូវទៅកាន់ពិភពបីសាច
ពន្លឺនៃវេទមន្តបានជះពេញផ្ទៃបន្ទប់គ្របដណ្ដប់ទៅដោយពណ៌ខៀរធ្វើឲ្យអ្នកមិនដែលធ្លាប់ឃើញពីមុនមកចំហរមាត់ធ្លុងភ្លឺភ្នែកចូលចិត្តទិដ្ឋភាពមួយនោះមួយរំពេច
តែផ្នែកខាងក្នុងនៃពិភពបីសាចគឺមិនបានស្រស់ស្អាតដូចពន្លឺវេទមន្តដែលចេញពីត្បូងគ្រីស្ដាល់នោះទេ គ្រប់យ៉ាងត្រូវបានគ្របដណ្ដប់ដោយពណ៌ខ្មៅនិងពណ៌ក្រហមដែលជាឈាមរបស់បីសាចនិងមនុស្សដែលបានស្លាប់នៅទីនោះយ៉ាងអាណោចអាធម៌
រាងក្រាស់ប្រើវេទមន្តបិតបាំងចំហាយមនុស្សរបស់រាងស្ដើងទាំង2ខ្លាចក្រែងត្រូវបីសាចទាំងនោះចាប់បានគឺយ៉ាប់ជាក់ជាមិនខាន
Yiboក្ដាប់ដៃរបស់xiao zhanជាប់ ឯhaoxuanក៏ដូចគ្នា ពួកគេបោះជំហ៊ានជើងចូលទៅក្នុងទីនោះរួមគ្នា គ្រាន់តែពួកគេចូលទៅភ្លាមត្បូងគ្រីស្ដាល់ក៏លែងមានពន្លឺរួចធ្លាក់ទៅលើដីក្លាយជាត្បូងគ្រីស្ដាល់ធម្មតាបាត់
_____________
"អូរព្រះអើយ....."ហេតុអីក៏ខុសពីការមើលឃើញនៅពេលដែលមិនទាន់ចូលមកដល់បែបនេះ?
ពេលមិនទាន់ចូលមកបើមើលទៅខាងក្នុងរង្វង់វេទមន្តគឺឃើញពិភពមួយនេះគឺគួរឲ្យខ្លាចខ្លាំងណាស់ តែពេលដែលចូលមកដល់គ្រប់យ៉ាងគឺប្រែប្រួលទាំងស្រុង
វាមិនមែនពណ៌ខ្មៅនិងពណ៌ក្រហមនោះទេ គឺមានគ្រប់ពណ៌ចម្រុះដូចទៅនឹងពិភពរបស់ទេវតា...
តែ...ក្រែងryukជាបីសាចហី?មិចក៏គេអាចមកនៅពិភពដ៏ស្រស់ស្អាតដូចឋានទេវតាបែបនេះទៅវិញ?សំណួរនេះគឺគ្មានចម្លើយនោះទេ....
"ស្អាតទេ??"haoxuanដឹកដៃរបស់jiyangទៅមើលផ្កាដែលនៅក្បែរនោះ
"ស្អាត...ខ្ញុំចូលចិត្ត..."រាងតូចងក់ក្បាលរួចឱនទៅស្រង់ក្លិនពីផ្ការទាំងនោះទាំងអារម្មណ៍ស្រស់ស្រាយ
"អូនចង់ទៅមើលកន្លែងនោះ!"រាងស្ដើងចង្អុលទៅក្នុងភូមិដែលមានបីសាចដើរចល័តពេញទីនោះ តែពួកគេគឺមានរូបរាងស្អាតៗដូចមនុស្សមិនសមជាបីសាចនោះទេ គ្រាន់តែស្បែកពួកគេរៀងស្លេកបន្តិចប៉ុណ្ណោះហើយមានច្រើនទៀតគឺមានស្រោមមុខប្លែកៗបំពាក់លើមុខរបស់ពួកគេ