Ep24:មានកូន?!

827 59 0
                                    

Sugaស្ទុះទាញកៅអីរុញមកក្រោយធ្វើអោយTae
ដួលចេញពីកៅអីJkក៏ស្ទុះទៅលើកTaeមកអោបទាំង
ភ័យឯjiminក៏មកអោបTaeដែរ។

Suga:<Somiអូនធ្វើឆ្គួតស្អីហាសមានដឹងខ្លួនទេ>
(SugaងាកមើលឃើញTaeមិនអីក៏ងាកមកសម្លុត
Somi)

Somi:<ហឹកៗៗអូនសុំទោសអូនធ្វើព្រោះអូនមិនចង់
រស់ណាមួយបងថ្លៃកំរើមិនបានចឹងអូនគិតថាយកគាត់ទៅជាមួយ>(somiធ្វើជាសម្រូតខ្លួនអង្គុយយំ)

Suga:<ហេតុអីអូនចង់ស្លាប់>

Somi:<ព្រោះអូនមានកូនរបស់បង អូនគិតថាបើអូនប្រាប់បង បងនិងមិនទទួលស្គាល់ទេទើបអូនចង់សម្លាប់ខ្លួនហឹកៗៗ>(somiយកដៃប៉ះពោះ)

Suga:<ថាមិចមានកូនវាមានបានយ៉ាងមិច>(suga
ភ្ញាក់ផ្អើល)

Somi:<អូនមិនដឹងទេអូនចេះតែក្អួតអូនសង្ស័យថា
អូនមានទើបអូនទៅពិនិត្យពិតជាមានមែន បងមិនទទួលខុសត្រូវមែនទេ មិនអីទេអូននិងចិញ្ចឹមគេខ្លួន
ឯង>

Suga:<អត់ទេបងនិងទទួលខុសត្រូវពួកយើងទៅថតPre-weddingមុនរៀបការល្អទេ>(suga ញញឹម)

Somi:<ហឹម ចាសបាន>(somiស្ទុះអោបsuga ទាំងញញឹមចុងមាត់)

Jimin:<ប្អូនថ្លៃនាំTaeទៅអង់គ្លេសទៅនៅទីនោះ
មានពេទ្យជំនាញច្រើនក្រែងលអាចជួយTaeបាន>
(Jiminឮsugaនិងsomiនិយាយតែខំទប់ទឹកភ្នែក
និយាយបន្លប់)

Jungkook:<បាទបងប្រុស Tanឆាប់ទៅ>

Tan:<បាទអង្គម្ចាស់>(Tanរត់ទៅផងនិយាយទូរស័
ព្ទផង)

Jungkookក៏បីTaeទៅជណ្តើរយន្តឯjiminក៏ទៅ តាមតែsugaឃាត់។

Suga:<jiminឈប់សិន>(sugaចាប់ដៃjimin)

Jimin:<លែងដៃខ្ងុំ លោកមើលថែប្រពន្ធកូនលោកទៅ>(jiminប្រវាសដៃsugaចេញ)

Suga:<jiminស្តាប់បងសិនបានទេបងសុំទោស>
(Sugaក៏ចាប់ដៃjiminទៀត)

Jimin:<លែងដៃខ្ងុំ ខ្ងុំមិនចង់ត្រឡប់ទៅឈឺម្តងទៀតទេពួកយើងដើរផ្លូវរាងខ្លួនចុះ>(jiminក៏គ្រវាសម្តងទៀតរួចក៏រត់ទៅចូលជណ្តើរយន្តទៅបាត់តែ jiminនៅយំក្នុងជណ្តើរយន្ត)

Sugaនិយាយក្នុងចិត្តទាំងចង់យំតែខំទប់《បងសុំទោសJiminតទៅបងមិនតាមរំខានអូនទៀតទេ》 sugaនិយាយរួចក៏ងាកមកគ្រាsomiទៅជណ្តើរយន្តទៅក្រោម។
+Skip

ស្វាមីកុងត្រា(Complete)Donde viven las historias. Descúbrelo ahora