✨ រឿង លង់ស្នេហ៍សិស្សច្បង ✨
👉 ផ្ដើមរឿង
Su xinhao គឺជាកូនស្រីតែម្នាក់នៃត្រកូល Su ដែរជាអ្នកមានមុខមាត់នៅក្នុងសង្គម ៕ Xinhao មានមិត្តភក្តិជិតស្និត2នាក់ឈ្មោះ Zuo Hang និង Tong YukunZuo Hang ជាកូនស្រីទោលត្រកូល Zuo ដែរជាម្ចាស់ផ្សារទំនើបមួយកន្លែងនៅ Chongqing
Tong Yukun នាងក៏ជាកូនទោលដូចមិត្តរបស់នាងដែរ នាងរស់នៅក្នុងត្រកូល Tong ដែរជាខ្សែរាជវង្ស
Zhu Zhixin ជាកូនប្រុសតែម្នាក់របស់ត្រកូល Zhu គ្រួសាររបស់គេក៏ជាអ្នកមានលំដាប់ទី2នៅ Chongqing ផងដែរ ៕ Zhixin មានមិត្តស្និតស្នាល 2 នាក់ឈ្មោះ Zhangji និង Yu Yuhan ពួកគេតាំង3នាក់ទ្វីត្បិតតែលេងសើចច្រើនមែនតែពួកគេជាសិស្សពូកែនៅក្នុងសាលា
Zhangji ជាកូនប្រុសច្បងនៃត្រកូល Zhang គ្រួសារគេក៏ជាអ្នកមានមិនធម្មតាដែរ គេមានប្អូនប្រុសម្នាក់ឈ្មោះ Zhang junhao តែគេបានទៅរស់នៅកូរ៉េតាំងពីតូច
Yu Yuhan គេជាកូនប្រុសពៅនៃត្រកូល Yu គ្រួសាររបស់គេមានរោងចក្រផលិតចំណីអាហារទៅក្រៅប្រទេស បងស្រីរបស់គេឈ្មោះ Yu Mina នាងបានរៀបការរួចហើយៗក៏បែកទៅនៅផ្ទះផ្សេង
ភាគទី1
_នៅក្នុងភូមគ្រឹះគ្រួសារ Su បន្ទប់ Xinhao
សម្លេងម៉ោងរោទ៍ ទីង ទីងៗៗ ធ្វើអោយរាងស្ដើង Xinhao ភ្ងាក់ពីដំណេក ទាញម៉ោងមកមើលរាងស្ដើង ភ្ងាក់ផ្អើលនៅពេលដែរមើលម៉ោងហើយក៏លាន់មាត់Xinhao : ហាស៎នេះម៉ោងជិត 8 ទៅហើយ
រាងស្ដើងស្ទុះងើបចេញពីគ្រែរៀបចំកន្លែងគេងរួចក៏រត់ចូលបន្ទប់ទឹកដោយមិនភ្លេចយកខោអាវសិស្សសាលាទៅជាមួយ មួយសន្ទុះក្រោយមករាងស្ដើងក៏បានចេញពីបន្ទប់ទឹករៀបចំកាតាបទៅសាលាពេលចេញពីបន្ទប់ហើយរាងស្ដើងក៏រត់សំដៅទៅឡានដែរនៅចាំតែក៏ត្រូវឈប់ងកពេលដែរឮសំឡេងអ្នកម្ខាងនិយាយ
លោកស្រី Su : « Xinhao នេះឯងមិនញុំាអាហារពេលព្រឹកទៀតហើយមែនទេ »លោកស្រី Su ឧទានឡើង
Xinhao : « ម៉ាក់ហា៎ថ្ងៃនេះខ្ញុំយឺតពេលហើយចាំស្អែកទៅណាម៉ាក់កូនទៅសិនហើយ » ថាចប់រាងស្ដើងក៏រត់ទៅបាត់ដោយមិនទុកអោយអ្នកម្ខាងទៀតនិយាយត