PART 6 : ក្បាលរឹង!!!

4.6K 390 1
                                    

** ក្រាក ** ទ្វាបើកមកក្នុងបន្ទប់ក៏មិនបានឃើញនាយតូចនៅក្នុងទៀតដែរជីមីនចូលមកឃើញបែបនេះក៏ធូរចិត្តវិញ ។ ជុងហ្គុកនៅមិនអស់ចិត្តក៏ដើររុករើពេញបន្ទប់ក្រែងថាថេយ៍លាក់ខ្លួននឹងគេកុំគិតថានឹងអាចគេចពីគេបានងាយៗនោះ >< គេជាបីសាចណាមិនមែនមនុស្សធម្មតាៗទេរឿងអ្វីគ្រាន់តែខ្លួនថេយ៉ុងមួយគេរកមិនឃើញនោះ ។
ជុងហ្គុកនៅរុករើពេញនឹងរបស់ក្នុងបន្ទប់ខ្ទេចខ្ទីអស់ហើយនាយរើហើយក៏បោះចោលដោយអារម្មណ៏មួមៅហេតុអ្វីរកមិនឃើញនេះថេយ៉ុងលាក់ខ្លួននៅទីណា? ហេតុអ្វីចាំបាច់គេចពីគេបែបនេះនាយក៏បោករបស់ចោលយ៉ាងកម្រោលដោយបង្ហាញឲ្យឃើញកែវភ្នែកក្រហមឆៅ ជីមីនឡើងភ័យអស់ហើយមិនហ៊ាននិយាយអ្វីនោះទេក្នុងចិត្តចេះតែគិតថាបើរកថេយ៍មិនឃើញតើនាយអាចនឹងមកសម្លាប់គេដែរទេ? ខួរក្បាលចេះតែគិតពេលដែលបានឃើញចង្កូមមុតស្រួចនោះ ។

" ខ្ញុំ..ខ្ញុំប្រាប់ហើយថាថេយ៍មិននៅទីនេះទេលោកមិនគួរមករុករើពេញផ្ទះរបស់ខ្ញុំឡើយ " ជីមីនព្យាយាមនិយាយទាំងញ័រខ្លួនទោះខ្លាចក៏ត្រូវតែប្រឈមមុខនឹងវាឲ្យបានដែរ ។ ជុងហ្គុកមិននិយាយតែងាកមកសម្លឹងមុខជីមីនមើលទៅគួរឲ្យខ្លាចខ្លាំងណាស់នាយបានប្រើកម្លាំងរុញជីមីនចេញឡើងបោកនឹងជញ្ចាំងមួយទំហឹងហើយក៏ចេញទៅបាត់ទាំងកំហឹងក្នុងខ្លួន ។ នាយនឹងទៅរកថេយ៉ុងឲ្យគ្រប់កន្លែងទើបបានមិនអាចឲ្យគេចពីគេចឹងទេ ><


ងាកមកមើលនាយតូចវិញម្ដងពេលនេះគេបាននៅកន្លែងមួយដែលគេបន្ទប់នាយតូចបើកភ្នែកមកសន្សឹមៗសម្លឹងមើលជុំវិញព្រោះពេលកំពុងរត់គេចគេបានសន្លប់កណ្ដាលផ្លូវដោយសារតែអស់កម្លាំងខ្លាំងពេក ថែមទាំងរត់កាត់ពន្លឺថ្ងៃទៀតកាន់តែចុះខ្សោយ ។

" ភ្ញាក់ហើយឬ? នេះផឹកវាយកកម្លាំងសិនទៅ " នាយក្រាស់ម្នាក់ដើរចូលមកជាមួយនឹងឈាមមួយកែវមកឲ្យនាយតូច ។ នាយម្នាក់នឹងបានជួយយកថេយ៍មកទីនេះហើយនាយក៏ដឹងថាថេយ៍ជាអ្វីដូចគ្នា តាមការមើលក៏អាចដឹងបានដែរ ><

" អរគុណ " ទទួលយកផឹកដោយទឹកមុខស្លេកស្លាំង ក្នុងខ្លួនពិតជាគ្មានកម្លាំងទល់តែសោះហើយគេក៏មិនដឹងថាហេតុអ្វីគេមកដល់ទីនេះម្នាក់ប្រុសដែលនៅចំពោះគេនេះក៏មិនដឹងថាជាអ្នកណាទៀត ។

🧛‍♂️Vampire Vs The Killer🔪 ( Completed✔️ )Where stories live. Discover now