ភាគទី1

2.8K 171 1
                                    

សម្លេងមាន់រងាវ ដាស់អារម្មណ៍អ្នកគ្រប់គ្នាឲ្យភ្ញាក់ពីដំណេក ដើម្បីធ្វើការងាររបស់ខ្លួន នៅក្នុងនោះក៏មានរាងតូច Park Jimin ម្នាក់ផងដែរ មនុស្សប្រុសមាឌល្អិតម្នាក់នេះមានមុខមាត់មិនសមជាមួយភេទសោះ ដៃជើងស្រឡូន ត្រគាកងរខ្ទើត ចង្កេះមួយក្តាប់ ស្បែកសម៉ត់រលោង បបូរមាត់ក្រពុំ នេះបើអោយគេពាក់សក់តែងខ្លួនធ្វើជាមនុស្សស្រី ច្បាស់ណាស់ប្រាកដជាច្រឡំថាជាមនុស្សស្រីពិតប្រាកដមិនខាន បើចរិតវិញអាឡិកអាឡក់ លេងសើចច្រើនពិតមែន បែបនេះគឺគួរអោយខ្នាញ់ខ្លាំងណាស់ ហិហិ។

« កូនមីន មកញាំុបាយមកកូន ប្រញាប់ទៅទទួលបង Yoon » Ms. Park និយាយពេលដែរឃើញរាងតូចចុះមក ហើយក៏ធ្វើអោយ Jimin ភ្ញាក់ផ្អើលនិងរំភើបយ៉ាងខ្លាំង
« បង Yoon មកហេ៎៎សម៉ាក់? អួយមក ហេតុអីក៏មិនប្រាប់កូន? ហិហិ អ្នកម៉ាក់ មិនបាច់ញាំុបាយទេ ទៅទាំងម្តងទៅ » Jimin និយាយទាំងរំភើប ដែរមនុស្សដែរខ្លួនតាមស្រឡាញ់មកយូរៗម្តងនោះ ដឹងទេថាគេតាមញ៉ែបងប្រុសម្នាក់នេះតាំងពីនៅក្មេងរហូតដល់អាយុ20ប៉ុណ្ណេះ មិនតិចឆ្នាំទេណា 10ឆ្នាំទៅហើយ ដឹងអោយហើយទៅ
« អេ៎៎ Jimin អីក៏សម្បើមម្ល៉េះកូន? ឃើញប៉ាសម្លក់មុខទេ? ញាំុបាយអោយលឿនទៅ បើចង់ទៅទទួលបង! » Ms. Park ហួសចិត្តនឹងកូនជាខ្លាំង តែក៏ដឹងដែរថាកូនប្រុសរបស់គាត់គឺស្រឡាញ់ប្រុសយ៉ុនម្នាក់នោះខ្លាំងប៉ុណ្ណា គាត់ក៏មិនបានជំទាស់នឹងកូននោះទេ អោយតែកូនមានក្តីសុខគឺគ្រប់គ្រាន់សម្រាប់គាត់ណាស់ពេកទៅហើយ គាតមិនចង់ឃើញកូនទឹកភ្នែក ហើយម្យ៉ាងទៀត Jimin ជាប្រភេទ Omega (មនុស្សប្រុសអាចពពោះបាន) ថែមទៀត ទើបមិនជំទាស់ ។

___________________

នៅប្រលានយន្តហោះ រាងក្រាស់សងខាងនៃដងខ្លួនពពេញទៅដោយអង្គរក្សនៅចាំការពារ មនុស្សទាំងស្រីទាំងប្រុសមិនតិចនាក់នោះទេ ដែរជ្រួលជ្រើមនឹងគេក្នុងពេលនេះ មិនជ្រួលជ្រើមយ៉ាងមិចបើមហាសេដ្ឋីនៃប្រទេសឌូបៃដើមកំណើតជាប្រជាជនកូរ៉េមកប្រទេសកំណើតខ្លួនបែបនេះ ប្រាប់ទៅចុះ គេមិនដែរមកប្រទេសរបស់ខ្លួនយូរមកហើយ ដោយសារតែរវល់ការងារនៅឌូបៃច្រើនពេក ដកឃ្លាមិនរួច ហើយនេះដោយសារប៉ាម៉ាក់គេបង្ខំអោយមកលេងទេទើបគេមក ជាពិសេសគឺមិនចង់ជួបមុខមនុស្សម្នាក់ដែរតាមគេស្អិតដូចតុកកែកាលពីក្មេងនោះផង ទើបចេះតែមិនចង់មក ឥឡូវមកទាល់តែបាន ។

💫បង្ក្រាបចិត្តស្នេហ៍ 💞Where stories live. Discover now