រឿង តួគេខ្ញុំសម្ដែង ភាគទី8

193 2 0
                                    

                      ៚ រឿង តួគេខ្ញុំសម្ដែង ៚

                                « ភាគទី8 »

   សម្លេងបញ្ជារនៃ Director ក៏បានលាន់ឡើងពេញតែផ្ទៃបន្ទប់ ។ Jung kook បានចាប់សម្ដែងមុន Tae Sa ដើម្បីឲ
គេ សង់តង់ នឹងចាប់មើលព្រឹតព្រាងទុក ដើម្បីឲមានក្រឡា
ចាក់ស្រេះក្នុងការសម្ដែង ។

រាងក្រាស់ ធ្វើដើរចូលមក ហើយបើកទ្វាបន្ទប់ រួចសម្លឹងមើល
ទៅ រាងតូចដែលកំពុងតែ គេងស្ដូកនៅលើគ្រែ ដូចជាសាកសពគ្មានចលនាសូម្បីតែបន្តិច ។ ឃើញបែបនេះភ្លាម Director ចាប់ស្រែកឲបញ្ឈប់ ហើយនិយាយទៅកាន់ Tae Sa ឡើងថា ៖

Director = Tae Sa ......... ! នេះប្អូនមានបានដកដង្ហើម
ដែរទេ ? វាជាការសម្ដែង មិនមែនឲប្អូនមកអង្គុយធ្វើជា រូប
ចម្លាក់ទេ ! តើប្អូនមិនដែលមើលគេ សម្ដែងទេមែនទេ ?

Tae Sa = សុំ សុំទោស ! សុំទោសលោក Director ! ខ្ញុំ
សុំម្ដងទៀតបានទេ ? ព្រោះខ្ញុំមិនទាន់ត្រាមចិត្ត ត្រាមកាយ
ហើយនោះទេ !

Director = ហើយឆ្នាំណា ខែណា ទើបប្អូនត្រាមខ្លួនរួច
រាល់ ? ពេលវេលាជាមាសប្រាក់ណា មិនមែនលេងសើចទេ ! តាំងចិត្តបន្តិចទៅ ហើយប្រមូលអារម្មណ៍ឡើង !

Jung kook = ឲខ្ញុំសុំទោសជំនួសគេផង ! ទុកពេលឲគេបន្តិចទៀតតើបានទេ ?

Mr Dream = មិនបានទេ ! ត្រូវតែថតឥឡូវនេះ ! ព្រោះយើងគ្មានពេលច្រើនទេ !

បានឮជាក់លាក់ហើយ Jung kook មិនមានអ្វីតបតទៅហ្នឹងលោក Dream ទៀតទេ ។ គេចាប់សម្លឹងមើលទៅមុខ Tae
Sa ដែលកំពុងតែភិតភ័យញ័រដៃញ័រជើង ដូចជាឆក់ខ្សែភ្លើង ។

   ដោយខ្លាចបាត់បង់ការងារ ហើយមិនចង់ឲនរណាខាតបង់
ជាមួយខ្លួន Tae Sa ក៏ចាប់ប្រមូលអារម្មណ៍ ហើយតាំងចិត្ត
ដើម្បីសម្រេចការងារមួយនេះឲបានល្អ ។ រួចរាល់ហើយ គេក៏សម្លឹងមើលទៅមុខ Jung kook ហើយងក់ក្បាល ជា
សញ្ញារប្រាប់ទៅកាន់ Jung kook ថាគេព្រមហើយ ។

ដឹងសាច់ការ Jung kook ក៏ញញឹម ហើយប្រាប់ទៅកាន់
Director ឲចាប់ផ្ដើមការថត ។

Director = 3 ! 2 ! 1 ! Action !

   Tae Sa ចាប់ផ្ដើមសម្ដែងភ្លាមៗ គេធ្វើជាដេកនៅលើគ្រែ
រើបម្រាសចុះឡើងៗ មិនសុខចិត្តសោះ ។ គេងើបអង្គុយផង
ដេកផង រមៀលលើពូកផង លើកទូរស័ព្ទមកចុចផង ។ គេចោ
លភ្នែកសម្លឹងមើលទៅ មាត់ទ្វាដូចជារងចាំនរណាម្នាក់អញ្ចឹង
ឯង ។

You've reached the end of published parts.

⏰ Last updated: May 25, 2021 ⏰

Add this story to your Library to get notified about new parts!

រឿង តួគេខ្ញុំសម្ដែង ភាគទី8Where stories live. Discover now