@Seoul University...
សកលវិទ្យាល័យមួយណាក៏ដូចមួយណាដែរតែងតែមានតារាវិទ្យាល័យគឺសម្តៅទៅលើអ្នកដែល ស្អាតល្បីជាងគេក្នុងវិទ្យាល័យនោះអីគ្មានអ្នកណាក្រៅពី គីម ថេហ្យុង នោះទេគេជាកូនអ្នកមាន ស្អាត រៀនពូកែ សំបូរស្នេហ៍ ពិសេសគឺមានមនុស្សប្រុសចង់បានច្រើន តែពេលនេះមិនសូវជាជ្រួលជ្រើម ប៉ុន្មានទេក្រោយលេចវត្តមានសិស្សឆ្នាំទីមួយម្នាក់ នោះគេសង្ហារណាស់ អាយុ ១៨ឆ្នាំប៉ុន្តែមិនមែនជាកូនអ្នកមានមកពីណាទេ ។ ចន ជុងហ្គុក ទើបតែប្តូរ មករស់នៅសេអ៊ូលតែម្នាក់ឯង នាយជាកូនកំព្រាគឺតាំងពីកើតមកនាយធំដឹងក្តីនៅក្នុងវិហារសាសនា គ្រឹះមួយនៅ ប៊ូសាន រហូតដល់ធំពេញរូបរាងក៏សុំចេញក្រៅមើលពីភពលោក រៀនរស់នៅតែឯង មករៀននៅសេអ៊ូលដើម្បីយល់ដឹងពីទីនេះ ខំរៀន មានការងារល្អមួយជាគោលដៅជីវិតរបស់នាយ ។ ទោះគ្មានញាតិមិត្តបងប្អូនសាច់ឈាមតែនាយមិនចុះ ចាញ់នោះឡើយ ។
ជុងហ្គុក ព្រោះមានជម្ងឺប្រចាំកាយទាក់ទងនិងខួរក្បាលតាំងពីក្មេងមក អ្នកចិញ្ចឹមបីបាច់នាយមិនមានលិទ្ធភាពព្យាបាលនាយ នោះទេមានតែថ្នាំលេបបង្ការបើសិននាយមិនស្ត្រេសខ្លាំងវាមិនរើនោះទេ ។
" គាត់ស្អាតណាស់ "
" ពិតមែនហើយ តែគាត់មិនចូលចិត្តឯងទេ "
" ហេតុអី? "
" ព្រោះឯងសង្ហារដណ្តើមគាត់នោះអី "
" ឆ្គួតមែន យើងមឆនសង្ហារអី? "
" ពិតមែន តោះទៅ "
" ហឹម! " ជុងហ្គុក និង មិត្តរបស់នាយគឺ ជេយ៉ុង ឈប់ មើលទៅ ថេហ្យុង រួចក៏នាំគ្នាទៅថ្នាក់របស់គេ ។
នៅថ្ងៃបន្ទាប់មក ថេហ្យុង តែងមានលោកប៉ាជូន មករាល់ថ្ងៃព្រោះទៅផ្លូវជាមួយគ្នាផង ។
" ល្ងាចនេះប៉ាមកទទួលទៅញាំបាយជុំគ្នាខាងក្រៅណា "
" បាទប៉ា " នាយតូចញញឹមយ៉ាងស្អាតដាក់ប៉ារបស់ ខ្លួនមុននិងចុះចេញទៅសាលារបស់គេ ។ ទោះជារៀនឆ្នាំទី៣ ហើយក្តីតែ ថេហ្យុង ត្រូវបានមើលថែយ៉ាងល្អពីគ្រួសារដែលមិនទាន់អនុញាតិអោយគេមកសាលាឬទៅវិញដោយខ្លួនឯងបើមិនចាំបាច់នោះ ។
ល្ងាចម៉ោង ៤គឺជាពេលដែលចេញពីសាលា ថេហ្យុង លាមិត្តរបស់គេរួចមកឈរចាំប៉ារបស់គេនៅមុខសាលាប៉ុន្តែគេត្រូវបានខកខាននៅថ្ងៃនេះព្រោះតែប៉ារបស់គេមានធុរៈ ។
" ថេហ្យុង ប៉ាស្រាប់តែរវល់ភ្លាមៗ កូនប្រុសកុំខឹងអី ណាប៉ានិងអោយគេទៅទទួលទៅផ្ទះ "
" ខ្ញុំទៅវិញខ្លួនឯងបានតើប៉ា "
" តែ "
" ខ្ញុំធំហើយ បើប៉ារវល់ប៉ុណ្ណឹងចុះ " ថេហ្យុង ដាក់ ទូរសព្ទចុះទាំងអន់ចិត្តដោយសារប៉ាគេតែងរវល់ ប៉ុន្តែមិនអីនោះទេគាត់ធ្វើដើម្បីគ្រួសារតើ ។ ពេលវេលាបែបនេះ ពេលខ្លះ ថេហ្យុង ជិះតាក់សុីពេលខ្លះក៏ ជិះឡានក្រុង ឬមួយដើរមើលគេឯងអីបែបនេះ ។ ដូចថ្ងៃនេះដែរ ថេហ្យុង ដើរចេញពីសាលាតែម្នាក់ឯង ចៃដន្យដែលមានមនុស្សរត់មកបុកគេដួលហើយមិន សុំទោសទៀតមានតែរត់ទៅថែម ។
" អ៊ួយ...ចំជា... យ៉ា...រត់ប្រញាប់ទៅស្លាប់ឬយ៉ាងម៉េច? " ដោយសារអុកគូទឈឺផងធ្វើអោយគេមួម៉ៅថែម ។
" ខ្ញុំជួយ " សម្លេងស្រទន់ស្រាលបន្លឺឡើងពីក្រោយ ខ្នងនិងជួយលើកគេឡើង ។
" អរគុ...អរ...គឺឯងទេហេស សិស្សថ្មី " ក្រោយបែរមកឃើញមុខហើយទើបបន្លឺឡើងបែបនេះ ។
" ប្រយត្ន័ " នាយកំលោះទាញនាយតូចបង្វែរអឹបមក ជញ្ជាំងរបងសាលាដោយសារមានក្រុមប៉ូលីសរត់ ទៅជាបន្តបានន័យថាប្រុសម្នាក់មុននេះគឺចោរ?
" អ៊ួយ... " ថេហ្យុង ភ្ញាក់បន្តិចដោយសារមុខទាំងពីរទល់គ្នាជិតគ្នាខ្លាំងពេក ។
" មិនអីមែនទេ? "
" មិនអីទេ អរគុណម្តងទៀត " ថេហ្យុង សម្រួលឥរិយាបថរបស់ខ្លួនស្រួលបួកវិញ នាយសង្ហារក៏បន្តសួរ ។
" ហេតុអីដើរម្នាក់ឯង? " បញ្ចប់សំនួរ ថេហ្យុង បន្តដើរគេយឺតៗជាមួយចម្លើយ ។
" ព្រោះដើរតែឯងហ្នឹងហើយ "
" ទៅផ្ទះវិញមែនទេ? " ជុងហ្គុក បុរសសង្ហារសម្លេង ស្រាលពិរោះដើរទៅតាមជាមួយនិងការបន្តសំណួរទៅនាយតូចបង្ករបរិយាកាសកុំអោយស្ងប់ស្ងាត់ ដូចជាផ្លូវកំពុងដើរមួយនេះ ។
" អឹម! ចុះឯង? "
" ខ្ញុំទៅកន្លែង Gym បន្តគឺតាមផ្លូវនេះ "
" អរ... "
" ខ្ញុំឈ្មោះ ចន ជុងហ្គុក អាចចាត់ទុកថាជាការ ស្គាល់គ្នានៅថ្ងៃនេះទៅញាំអីជាមួយគ្នាទេ? គឺញាំអីនៅម្តុំៗនេះ "
" ម្តុំៗនេះមានអីញាំ? មិនឃើញមានហាងទេ តែគ្រែងឯងទៅកន្លែង Gym នោះ? "
" ខ្ញុំចូលធ្វើការនៅម៉ោង ៥ល្ងាច "
" ធ្វើការឬ? "
" មែនហើយ ថេហ្យុង ខ្ញុំហៅបែបនេះបានទេ? "
" ឯងអាយុប្អូនខ្ញុំទេ "
" តែមើលទៅ ថេហ្យុង គឺក្មេងណាស់មាឌក៏តូចទៀត ជាមិត្តនិងគ្នាកុំប្រកាន់អី "
" អ្នកណាថាជាមិត្ត? "
" ខ្ញុំសុំទោសណា មើលទៅគឺ ថេហ្យុង មិនចូលចិត្ត ខ្ញុំមែនទេ? អញ្ចឹងសុំទោសម្តងទៀតដែលរំខាន " ជុងហ្គុក ទុចដំណើរនៅត្រឹមមួយកន្លែងខណៈដែល ថេហ្យុង ក៏កំពុងដើរទៅមុខជារឿយៗ ។
" មុននេះឯងថានាំខ្ញុំទៅញាំអីដើម្បីជាការស្គាល់គ្នា ពួកយើងនៅមិនទាន់ស្គាល់គ្នាព្រោះមិនទាន់បានញាំ អីនៅឡើយហើយឯងគិតថាយើងជាមិត្តនិងគ្នាបាន យ៉ាងម៉េច? បើមិនទៅថ្ងៃក្រោយកុំបបួល " ក្រោយ ស្តាប់លឺការឆ្លើយតបរបស់នាយតូចម្នាក់នេះហើយ ស្នាមញញឹមក៏រីកឡើង ជុងហ្គុក ប្រញាប់រត់ទៅតាម ភ្លាម ។
" មែនហើយ សុំទោស! គឺស្តង់ខាងមុខនោះ " នាយ តាមទៅទាន់និងអូសដៃអ្នកដែលទើបនិងស្គាល់គ្នាមុននេះទៅស្ទង់លក់អាហារតាមផ្លូវខាងមុខនោះ ថេហ្យុង គេមិនធ្លាប់ចូលកន្លែងបែបនេះទេ ប៉ាគេក៏ហាមដែរខ្លាចវាគ្មានអនាម័យអីបែបនេះ តែ ជុងហ្គុក បានបញ្ជាក់ហើយនាយញាំរាល់ថ្ងៃមិនមានបញ្ហារអ្វី នោះទេហើយគេគ្រប់គ្នាក៏អាចញាំបានដែរតើ ។ ពួកគេអង្គុយញាំជាមួយគ្នា ដោយសារចង់ស្គាល់គេ ជុងហ្គុក នាំនិយាយច្រើនណាស់ហើយ ថេហ្យុង ក៏ ប្រាប់សុំអោយនាយនាំមកញាំនៅថ្ងៃក្រោយទៀត មួយពេលនេះគេជានាក់ចេញលុយព្រោះតែមានលុយមិនសូវបានចាយទិញរបស់ញាំប៉ាវមិត្តអីបែបនេះទេ តែ ជុងហ្គុក មិនចង់នោះទេព្រោះនាយ ជាអ្នកបបួលនាយគួរជាអ្នកចេញលុយ ប្រកែក ចុះឡើង ថេហ្យុង ក៏ព្រមអោយនាយចេញលុយ ញាំអីរួច ជុងហ្គុក ជូន ថេហ្យុង តាក់សុីទៅផុតភ្នែកទើប នាយដើរទៅកន្លែងធ្វើការរបស់នាយបន្ត ។
ចាប់តាំងពីថ្ងៃនោះមក ថេហ្យុង ប្តូរមិនអោយប៉ា គេមកទទួលនោះទេអាងថាធំហើយអាចទៅវិញខ្លួន ឯងបានតែតែងចំណាយពេលដើរតាមផ្លូវជាមួយ ជុងហ្គុក និយាយលេងស្នឹតស្នាលគ្នាជាមួយគ្នាពីមួយ ថ្ងៃទៅមួយថ្ងៃ ព្រោះ ជុងហ្គុក សម្តីទ្រ ថេហ្យុង បន្តិច ទើបអាចស្នឹតស្នាលបានតែមិនមែនមកពីចង់តោងគេ អ្នកមានទេមកពីនាយចូលចិត្តគេពេក ។
" ឯងនិង ជុងហ្គុក ស្នឹតគ្នាណាស់មួយរយៈនេះ "
" មានអីចម្លែក? "
" ហេតុអីមិនចម្លែក ឯងមិនសូវរាប់អានមិត្តថ្មីនោះទេ ច្បាស់ជាប្លែក "
" អូនកុំចង់ដឹងរឿងមិត្តអូនមួយរឿងបានឬអត់? "
" ឬបងអត់ឆ្ងល់? "
" ឆ្ងល់? អត់ទេ មានអីត្រូវឆ្ងល់ ជុងហ្គុក គេមិនមែន មនុស្សលាក់ពុត "
" មែនហើយបងយ៉ុន គេគួរអោយស្រលាញ់ណាស់ ពិសេសពេលញញឹមគឺស្អាតមែនទែន " ថេហ្យុង បន្ត
" មើលចុះ ឯងចង់ញ៉ែរគេឬ? "
" ចាំទៅមុខយើងទៅញ៉ែគេមុន? គ្មានផ្លូវទេ "
" ប្រយត្ន័ស្រីញ៉ែកាត់មុខ នោះមើលចុះ " ជីមីន ចង្អុលទៅសិស្សស្រីដែលសម្តៅទៅរកនាយដែល អង្គុយនៅតុអាហារជាមួយមិត្តរបស់នាយនោះ ។
" ជុងហ្គុក ហា៎ " មិនបានអោយនាងណាទៅដល់នាយមុនទេ ថេហ្យុង ស្រែកហៅផ្តាច់ដំណើរពួកគេ មុនបាត់ទៅហើយ ។
" បាទ? " លឺភ្លាមឆ្លើយភ្លាមមិនបង្អង់ ។
" ទៅម៉ាតជាមួយគ្នាទេ? ម៉ាតខាងមុខ " ថេហ្យុង ងើបឈរបបួលនាយបានមុនពួកនាយ ។
" ទៅៗ តោះ " មិនចង់ទៅក៏ត្រូវកំដរគេទៅដែរ បេះដូងនាយប្រាប់បែបនេះ ។ ជុងហ្គុក រហ័សងើប ទៅរក ថេហ្យុង ពួកគេដើរទៅត្រុយជាមួយគ្នាទុកអោយមិត្តនាយអង្គុយម្នាក់ឯង ។
" អាមិត្តទូរទស្សន៍ទៅចោលយើងទៀតហើយ "
" បង ជេយ៉ុង ហេតុអីមិនឃាត់? "
" ទាក់ទងអីនិងបងត្រូវឃាត់? "
" ព្រោះខ្ញុំកំពុងមករកគាត់នោះអី? "
" អាវវវ? ហេតុអីមិនឃាត់ខ្លួនឯង ព្រះអើយ " ជេយ៉ុង ដើរចេញទៅតាមនាយមុននេះគ្រាន់តែប្រាប់អោយ នាយទិញទឹកដោះគោផ្ញើរផងប៉ុណ្ណោះមិនបានទៅ រំខាននោះទេ ។
ដំណើរនៃទំនាក់ទំនងគ្នាកាន់តែអភិវឌ្យន៍ឡើងជារាងរាល់ថ្ងៃពួកគេស្គាល់គ្នាបានមួយខែហើយ ថេហ្យុង ក៏បានស្គាល់ពី ជុងហ្គុក ច្រើនគេ ដឹងពីនាយ ទោះមិនមានឋានៈអ្វីតែគេមិនបានប្រកាន់ ឡើយមែនតែអាណិតស្រលាញ់លើសដើម ។ តាំងពីស្គាល់គ្នាមក ជុងហ្គុក មិនដែលហៅគេថាបង ម្តងណាឡើយព្រោះមិនចង់ចាត់ទុក ថេហ្យុង ជាបង ចង់ជាអ្វីផ្សេងវិញ ។
" ស្រលាញ់ក៏ប្រញាប់សារភាពទៅ ជុងហ្គុក "
" ខ្លាចគាត់បដិសេដណាស់ហ្យុង ខ្ញុំជាប្រុសគាត់ក៏ជា ប្រុសបែបនោះកាន់តែពិបាក "
" មានទៅពិបាកអី ថេហ្យុង អត់ស្រលាញ់ស្រីទេ "
" ហាស? ហ្យុងនិយាយពិតមែនឬ? "
" បងកុហក? ដើម្បីអី? បងស្គាល់ ថេហ្យុង ៣ឆ្នាំហើយគេមិនធ្លាប់ទាក់ទងមនុស្សស្រីឡើយ "
" ចុះមនុស្សប្រុស? "
" មាន! គឺមួយអាទិត្យប៉ុណ្ណោះ ពួកអស់នោះគ្រាន់តែ ចង់លេងសើចប្រជែងគ្នាញ៉ែរ ថេហ្យុង យកឈ្នះចាញ់ "
" អេ...អាម្នាក់ណា ខ្ញុំចង់ដាល់មុខវា "
" គេប្តូរសាលាហើយ សង្ឃឹមថាឯងមិនមែនបែប នោះ "
" ហ្យុងដឹងចរិកខ្ញុំស្រាប់ហើយ " ជុងហ្គុក លេចស្នាម ញញឹមឡើងមកក្រោយនិយាយជាមួយ យ៉ុនហ្គី រួចរាល់នាយនិងរកវេលាល្អមួយ...។To be continue...