ភាគទី03 : ស្នេហាពួកយើង

811 126 8
                                    

                     

     រៀនដល់ឆ្នាំទី៣ ហើយ ថេហ្យុង រៀនជំនាញ ច្បាស់លាស់គេរៀននៅផ្នែកឆ្នៃម៉ូដគេមានការ ស្រលាញ់ខាងផ្នែកមួយនេះហើយពេលនេះ ថេហ្យុង កំពុងចាប់ផ្តើមរកសុីដោយខ្លួនឯងចង់អោយ គ្រួសារមានមោទនភាពមកលើគេថាគេពូកែបើទោះ បីគេជាកូនអ្នកមានតែការមានរបរមួយជារបស់ខ្លួនពិត ជារឿងល្អមួយសម្រាប់គេ ណាមួយគេមិនគិតថានិង ទៅធ្វើការជាមួយប៉ារបស់គេឡើយ គាត់ជាប្រធាន ក្រុមហ៊ុន គាត់រវល់ពេកហើយគេមិនចង់បែបនោះ នោះទេ ។
" ការងារយ៉ាងម៉េចហើយកូន? "
" ឥវ៉ាន់រួចរាល់ហើយស្អែកនេះគេនិងដឹកមកអោយ ប៉ុន្តែប៉ា ឥវ៉ាន់ច្រើនគួរសមកូនអោយគេដាក់នៅផ្ទះ មិត្តរបស់កូនហើយ "
" ដាក់ផ្ទះយើងមកកូនកុំអោយរំខានផ្ទះមិត្ត "
" អត់ទេដាក់ទីនោះល្អជាង ផ្ទះគេនៅជិតផ្លូវធំអាច ដាក់ឥវ៉ាន់បានយ៉ាងងាយ ណាមួយកូននិងយកគេ ធ្វើម៉ូដែលអោយកូនតែម្តងគេនិងមិនទើសទាល់ដែលត្រូវមកទីនេះ "
" ចុះរំខានប៉ាម៉ាក់គេឬអត់? "
" អត់ទេគេនៅម្នាក់ឯង "
" អញ្ចឹងក៏តាមចិត្តកូនចុះ "
" កូននិងធ្វើអោយបានល្អ "
" ប៉ាជឿជាក់លើកូនប្រុសរបស់ប៉ា "
" អរគុណប៉ា " នាយតូចងើបមកអោបអរគុណប៉ា របស់ខ្លួនដែលមិនហាមឃាត់មានតែលើកទឹកចិត្ត អោយគេធ្វើអ្វីដែលគេចង់ធ្វើ ។ សម្លៀកបំពាក់របស់ គេដែលបានឆ្នៃម៉ូដដោយខ្លួនឯងបានចេញពីរោងចក្រមកហើយ គេនិងយកវាទៅទុកនៅផ្ទះរបស់ ជុងហ្គុក រួចទៅធ្វើការទីនោះ ចេញពីចូលទី នោះគឺស្រួលជាងណាមួយនៅជិតសាលាផង ។
       ដោយសារផ្លូវតូចទើបត្រូវយករម៉កមកអូសចូលផ្ទះ មាន ជុងហ្គុក ចាំជួយហើយទៅបារម្ភអី? ពេញកន្លះថ្ងៃគ្រាន់តែរៀបចំកេះសម្លៀកបំពាល់ ថេហ្យុង ត្រូវរៀបចំថតអោយហើយតែពេលវេលា មិនគ្រប់គ្រាន់មានតែចាំដល់ស្អែកទើបរៀបចំថត បាន ។
" អូនទៅវិញសិន ស្អែកនិងមកទៀត "
" ប្រយត្ន័ប្រយែងផង "
" អឹម! "
     ជុងហ្គុក ជូន ថេហ្យុង មកផ្លូវធំគេបើកឡានមកឈប់ទីនេះព្រោះចូលមិនបាន ក្រោយ ថេហ្យុង ទៅផុត ជុងហ្គុក ក៏ទៅធ្វើការរបស់នាយដូចគ្នា ។
      ថ្ងៃបន្ទាប់មកនៅពេលចេញពីរៀននៅម៉ោង ៤ ពួកគេនៅសល់ពេល ២ម៉ោងមុននិង ជុងហ្គុក ចូល ធ្វើការ ថេហ្យុង ជាអ្នករៀបចំខ្លួននិងថតរូបដោយ ជុងហ្គុក ជាម៉ូដែល គេមិនថតអោយជាប់មុខនោះទេ ត្រឹមរាងសង្ហាររបស់នាយគឺគ្រប់គ្រាន់ហើយ ។
" ថេហ៍ បងត្រូវទៅធ្វើការហើយ "
" បងទៅសិនចុះ ទុកសោរអោយអូនចាំអូនយកទៅ អោយបងនៅម៉ាត "
" អូននៅម្នាក់ឯងបានពិតមែន? "
" ហេតុអីមិនបាន? ឆាប់ទៅៗ "
" នេះសោរ បងទៅហើយ " ជុងហ្គុក នាយថើបថ្ងាស ថេហ្យុង មួយខ្សឺតជាការលារួចហើយក៏ដើរ ចេញទៅ ថេហ្យុង នៅរៀបចំរូបភាពរបស់គេសម្រាប់ផុសទៅក្នុង instagram និងដើម្បីបង្ហាញ និងដាក់លក់តែម្តង ហើយនេះគឺជាការចាប់ផ្តើមពីសូន្យរបស់គេ ។ ទម្រាំនិងរួចរាល់គឺម៉ោងជិត ៨យប់ឯណោះ ជុងហ្គុក ចេះតែលបមើលផ្លូវផ្ទះរបស់នាយ រងចាំគេទៅវិញព្រោះតែវាយប់ទៅហើយ ។
" ជុងហ្គុក នេះគឺសោរផ្ទះ អូនទៅវិញហើយ "
" បាទប្រយត្ន័ខ្លួនផង "
" បងកុំភ្លេចញាំបាយ អូនបានចម្អិនម្ហូបទុកអោយបង ដែរកុំភ្លេចកម្តៅញាំ "
" អរគុណអូនហើយ " នាយញញឹមសប្បាយចិត្ត ក្រោយដឹងថាគេបានត្រៀមរបស់ញាំទុកអោយខ្លួន តែក៏បារម្ភខ្លាចគេហត់ដូចគ្នា ។ មួយរយៈក្រោយមកនេះ ថេហ្យុង បើឡានទៅសាលាដោយខ្លួនឯង ទៅវិញទៅមកយប់ៗបែបនេះ អ្នកផ្ទះរបស់គេបារម្ភ ណាស់អញ្ចឹងមានតែសុំទៅនៅក្រៅមួយរយៈ ។ ថេហ្យុង បញ្ជាក់ថាមិត្តរបស់គេគឺប្រុសដែលអាចទុក ចិត្តបានទើបអ្នកផ្ទះអនុញាតិណាមួយគេលើកថា ជីមីន និង យ៉ុនហ្គី ក៏ស្គាល់ដែរ ។
" អូនច្បាស់ហើយហេសថានៅទីនេះបាន? "
" ហេតុអីនៅមិនបាន? បងចេះនៅបាន? "
" បងទម្លាប់ទៅហើយតែអូន? "
" អូននិងរៀនទម្លាប់ "
" ចាំបងយកវាលីទុកអោយ " ជុងហ្គុក លើកវ៉ាលី សម្លៀកបំពាក់របស់នាយតូចនៅក្នុងបន្ទប់គេងរបស់ នាយ រួចនាំគ្នាទៅសាលាជាមួយគ្នា ។
      សិស្សនៅក្នុងសាលាចាប់ផ្តើមនិយាយពី សម្លៀកបំពាក់របស់នាយតូចដែលឆ្នៃមកសាលសម និងចំណូលចិត្តយុវវ័យពិសេសគឺមិត្តរបស់គេជួយ promotes អោយទៀតផង ។
     ក្រោយពី ជុងហ្គុក ទៅធ្វើការបាត់ ថេហ្យុង នៅ រៀបចំការងាររបស់គេដល់យប់ជ្រៅដល់ ជុងហ្គុក មកវិញឯណោះ ។
" ថេហ៍ អូនមិនទាន់គេងទៀត? "
" អូនកំពុងតែមានអតិថិជនហើយ ជុងហ្គុក នេះមានគេកម្មង់ទិញសម្លៀកបំពាក់របស់អូន អូនត្រូវរៀបចំ អោយបានស្អាតសិន "
" អោយបងជួយទេ? "
" បងញាំអីហើយឬនៅ? ទៅញាំបាយសិនទៅហើយសម្អាតខ្លួននិងចូលគេងចុះ "
" មើលចុះ កុំខំពេកអីធ្វើល្មមៗបានហើយ "
" មិនអីនោះទេ ឆាប់ឡើង "
" បងញាំបាយហើយនិងមកជួយអូន " ជុងហ្គុក ដើរ ហួសទៅចង្គ្រានបាយកម្តៅម្ហូបបន្តិច អង្គុយញាំបាយ រួចរាល់និងមកជួយ ថេហ្យុង រៀបចំសម្លៀកបំពាក់ក្នុងប្រអប់ចំណែកនាយតូចនៅតបនិងភ្ញៀវរបស់គេសិន ។ ពួកគេធ្វើរួចរាល់នៅម៉ោង ១១យប់ទើប នាំគ្នាទៅគេង ។
      ជុងហ្គុក ក្រាលកម្រាលពីរជាន់សម្រាប់អោយ ថេហ្យុង គេងនាយរងចាំអោយ ថេហ្យុង សម្អាតខ្លួន រួចរាល់និងមកគេងជាមួយគ្នា ។ ថេហ្យុង ទម្លាក់ខ្លួនគេងខិតមកកៀកគិតនិងអោបនាយ ជាហេតុអោយ នាយភ័យបុកពោះភឹបៗ
" ថេហ៍..."
" អូនទម្លាក់គេងប្រើខ្នើយដល់ទៅ ៣ឯណោះ បងធ្វើជាខ្នើយអោយអូនបានទេ? ខ្នើយអោប "
" បានស្រាប់ហើយ " នាយញញឹមឡើងមុននិងបែរ មកអោបនាយតូចក្នុងរវង្វង់ដៃ ជុងហ្គុក អោនមកថើប សក់ក្រអូបរបស់ ថេហ្យុង មុននិងគេង ។ បើបានបែប នេះរាល់ថ្ងៃ ឬមួយជីវិតពិតជាប្រសើខ្លាំងណាស់ ។

🌟ដើម្បីអ្នក🌟 Where stories live. Discover now