~មួយអាទិត្យក្រោយមក~
+ក្នុងសាលា«យ៉ុងជុន! ចាំអូនផង»អាយរីស្រែពីក្រៅសាលាមកដើម្បីអោយយ៉ុងជុនឈប់ចាំនាង។ ប៉ុន្តែយ៉ុងជុនមិនឈប់នោះទេព្រោះគេដឹងថាសម្លេងហៅមិញនេះជាសម្លេងរបស់អាយរីទើបគេមិនឈប់
«យ៉ុងជុន!! បងដើរលឿនយ៉ាងនេះអូនដើរមិនចង់ទាន់»
អាយរីនាងនៅតែមុខក្រាស់ដើរតាមរាងក្រាស់ទោះដឹងថាគេមានបំណងធ្វើមិនលឺសម្លេងនាងក៏ដោយ«នេះមុខរបស់នាងវាក្រាស់ជាងផ្លូវបីតង់ទៀត»ថេយ៉ុនទប់ចិត្តមិនបានទើបនិយាយពាក្យទាំងនេះចេញតែម្តង ព្រោះអីខ្នាញ់ស្រីម្នាក់នេះពេកបើអាចគេសឹងតែសម្លាប់នាងទៅហើយ
«នាងឈប់តាមខ្ញុំទៀតទៅបានទេ?»យ៉ុងជុនធុញទ្រាន់នាងកាន់តែខ្លាំងឡើងៗហើយព្រោះតែនាងស្រីអាយរីនេះតាមគេសឹងតែមិនអោយសូម្បីមួយវិនាទីទោះដឹងថាគេកំពុងតែនៅជាមួយសង្សារក៏ដោយ
«បើបានស្រីអញ្ចឹងធ្វើសង្សារអី ខ្ញុំសុខចិត្តទៅស្រឡាញ់ប្រុសគ្នាឯងវិញ»ស៊ូបីន
«បិទមាត់ឯងទៅ បើបងចង់អោយខ្ញុំឈប់តាម ម៉ោង២បងមករកខ្ញុំមកខ្ញុំចាំបងនៅសួនច្បារខាងក្រោយសាលា តែហាមមិនអោយអ្នកណាមកទាំងអស់មកតែបង
ម្នាក់បានហើយ»អារីនិយាយរួចក៏ដើរចេញទៅ«បងទៅដែរ?»kai
«បើបងទៅប្រយ័ត្នជាប់អន្ទាក់នាងណា?»beomgyu
«បង..បងទៅប្រថុយល្អជាង ដើម្បីកុំអោយនាងតាមទៀត»យ៉ុងជុន
___________
+ម៉ោង២ថ្ងៃត្រង់
រុីងៗៗ! សម្លេងកណ្តឹងម៉ោងសម្រាកក៏ចាប់ផ្តើមបន្លើកឡើង។ ដល់ម៉ោងសម្រាកភា្លមយ៉ុងជុនក៏ប្រញាប់ទៅជួបអាយរីភ្លាមដើម្បីដោះស្រាយគ្នាអោយបានរួចរាល់«យ៉ុងជុន! ខ្ញុំស្មានតែបងមិនមកហើយតើស»អាយរីហៅឈ្មោះរបស់យ៉ុងជុននៅពេលឃើញគេមកដល់តាមការនិយាយគ្នាព្រឹកមិញ
«នាងមានអីនិយាយក៏និយយាអោយលឿនមក»យ៉ុងជុនឈរផ្អែកនឹងដើមឈើនិយាយជាមួយអាយរី
«ខ្ញុំមើលទៅសង្សារបស់បងហើយនឹងបងដូចជាមិនមែន
ស្រឡាញ់គ្នាមែនទែនទេមែនទេ?»អាយរីនិយាយភ្លាមធ្វើអោយយ៉ុងជុនគាំងស្មារតីតែម្តង នេះនាងមើលដឹងឬក៏មិច?