ពេលព្រឹកមេឃស្រឡះមើលទៅស្រស់ស្រាយសម្រាប់មនុស្សម្នាគ្រប់គ្នាតែមិនមែនជាព្រះអង្គម្ចាស់ជុងដែលជា
ស្ដេចនៃប្រទេសកូរ៉េខាងត្បូងនោះឡើយក្នុងព្រះហឬទ័យ
ទ្រង់ពេលនេះសែនរអាក់រអួលស្មុគស្មាញរកថាមិនត្រូវព្រោះតែបុត្រាតែមួយអង្គគត់របស់ទ្រង់ ។"ហូស៊ុក! វាដល់ពេលហើយដែលបុត្រត្រូវចេញមុខហើយឡើងសោយរាជ្យជំនួសបិតា" ព្រះអង្គម្ចាស់ជុងដែលមាន
ព្រះជន្មជ្រេ ៦០ ព្រះវស្សាទៅហើយនោះក៏នៅតែពិបាកចិត្ត
ត្បិតបុត្រាតែមួយអង្គគត់របស់ខ្លួននៅតែមិនព្រមបញ្ចេញមុខអោយប្រជានុរាស្ត្របានស្គាល់ទាល់តែសោះ មិនដឹងថាទ្រង់
គិតចង់លាក់ពួនព្រះភ័ក្រ្តនិងសាវតារបស់ខ្លួនដល់ពេលណា
ទៀតនោះឡើយ ។"បុត្រនៅមិនទាន់សប្បាយអស់ចិត្តនៅឡើយ រងចាំបន្តិច
ទៀតក៏មិនថ្វីដែរមិនចឹង?" ហូស៊ុកជ្រួញចិញ្ចើមដាក់បិតារបស់ខ្លួនបន្តិចមុននិងពោលឡើងជាការតបត នេះគេនៅសប្បាយប្រលោមលេងក្នុងភាពជាយុវវ័យមិនទាន់អស់ចិត្ត
ផងគិតចង់ឲគេទៅឡើងសោយរាជ្យ? និយាយឲត្រង់ចុះណា៎ គេពិតជាធុញថប់ពិតមែនដែលកើតមកក្នុងខ្សែរាជវង្ស
បែបនេះកាលពីនៅតូចគេចង់ធ្វើស្អីក៏មិនបានចង់ចេញទៅ
ខាងក្រៅលេងជាមួយក្មេងៗដទៃក៏មិនបានដល់ពេលគេដឹង
ក្ដីឡើងក៏ចាកចេញពីរាជវាំងមករស់នៅដោយឯករាជ្យជាមួយមិត្តរបស់គេទាំង ៦ នាក់ដែលចាត់ទុកដូចជាបងជាប្អូនដូចជាសាច់ឈាមបង្កើតនោះ ។"ឯងជាបុត្រតែមួយអង្គគត់របស់បិតា បើឯងមិនឡើងសោយរាជ្យតើមានអ្នកណាឡើងជំនួស?" ទ្រង់នៅតែមានសុវណ្ណណីដដែលៗទទូចសុំឲព្រះបុត្រារបស់ខ្លួនត្រឡប់ទៅ
រាជវាំងវិញដើម្បីបានឡើងសោយរាជ្យជំនួសទ្រង់ ។"បុត្រមិនត្រឡប់ទៅវិញឡើយ សូមព្រះរាជទានទោស"
គេពោលឡើងតែប៉ុន្មានឃ្លានេះរួចក៏ក្រោកចេញពីលើ
សាឡុងអង្គុុយក្នុងបន្ទប់របស់ខ្លួនដើរចុះទៅខាងក្រោមតែម្ដង
គេសម្រេចចិត្តច្បាស់ហើយថាមិនទៅទីនោះវិញទេសុខចិត្ត
ប្រើជីវិតរស់នៅសាមញ្ញធម្មតាមិនបានប្រាថ្នាចង់បានឈ្មោះ
យសអ្វីទៀតឡើយ ។
YOU ARE READING
"ទាសីសំណព្វ"
Romanceគេថាស្នេហាមិនប្រកាន់វណ្ណៈទេត្រូវទេ? ចុះបើខ្ញុំ ម្ចាស់មាននាមត្រឹមជាទាសីតូចទាបតើព្រះបុត្រានិង សន្តោសដល់ខ្ញុំម្ចាស់ដែរទេ?