Part 1 : រៀបគម្រោងការ (◕ᴗ◕✿)

255 17 0
                                    

*UNIVERSITY ✨🏫✨

រឺងៗ🔔

សូរជួងបានបន្លឺឡើងក្រោយពេលម៉ោងសិក្សាត្រូវបានបញ្ចប់ ដែលជាពេលវេលាសម្រាប់សិស្សគ្រប់គ្នាមកសម្រាកបរិភោគអាហារ ។

* រោងអាហារ

« វើយ៎ អាគុកពួកយើងនៅទីនេះ » យ៉ុងគីនិយាយទៅកាន់មិត្តដែលកំពុងដើរស្វែងរកតុអាហាររបស់ពួកគេ

« មកចោលយើង ហើយឲ្យយើងដើររកឡើងយូរយ៉ាប់មែន » ជុងគុកនិយាយទៅកាន់មិត្តកំហូចរបស់គេ

« អើ៎ ឲ្យពួកយើងសូរី ចឹង អាហូបទៅកម្មងអាហារតិចមកវើយ » ណាំជូននិយាយទៅកាន់មិត្តដែលកំពុងបើកភ្លែកភ្លឹសៗសម្លឹងមកកាន់នាយ

« យី ប្រើអញទៀតហើយ អើទៅក៏ទៅ » ជេហូបរអ៊ូង៉ូវៗ គ្នាឡើងម៉ាទ័ពប្រើតែគ្នាមួយយ៉ាប់មែន

« ទៅហើយនៅឆ្លៀតរអ៊ូទៀតវ៉ី » ជុងគុកនិយាយតិចៗខ្លាចគេលឺ

« អាយ៎ !!! » សំឡេងស្រីៗមួយក្រុមបានស្រែកឡើងព្រោះគេជាFanផ្កាប់មុខរបស់ជុងគុកដែលជុងគុកជាអ្នកចម្រៀងល្បីម្នាក់នៅសាលានោះ

« បងគុកមកទីនេះយូរហើយហ្អ៎ »
« បងគុកសុំថតរូបមួយបានទេ »
« បងគុកមានសង្សារនៅ »
« សុំថតរូបមួយមកណា៎ »
« បងថ្ងៃនេះសង្ហាដល់ហើយ»
ក្រុមស្រីៗទាំងអស់នោះសម្រុកមកសួរ ប្រជ្រៀតមករកជុងគុកដូចស្រមោចរោមស្ករឡើងរញ៉េរញ៉ៃពេញនិង វាមិនផ្លែកដែលស្រីៗទាំងនោះធ្វើបែបនេះនោះទេ ព្រោះជុងគុកទាំងសង្ហាទាំងពូកែ ទាំងច្រៀងពិរោះនរណាមិនលង់គេនោះទៅ

« ស្អីទេនេះ មកស៊ីបាយពេលណារញ៉េរញ៉ៃរហូត » យ៉ុនគីនិយាយដោយធុញទ្រាន់ ធ្វើម៉េចបើពួកគេជាក្រុមប្រុសស្អាតប្រចាំសាលានោះ ទៅទីណាស្រីៗតាមតែរហូតនិង

« នេ៎ មីនាងៗ ហ្អា៎ កន្លែងមីងលក់ដូរណា កុំរញ៉េរញ៉ៃកន្លែងនេះវើយ៎ » មីងអ្នកលក់ដោយទ្រាំមិនបានក៏ស្រែកជេរពួកស្រីទាំងនោះទៅ

« នេ៎ មីងកុំចេះដឹងរឿងខ្ញុំបានទេ ឆើស៎ » នាងតូចម្នាក់ស្រែកជំទាលញ៉ែតៗថាឲ្យគាត់វិញ

« អើ៎ បើមិនទៅក្បាលម៉ាខ្ទះនេះ កុំថាយើងកាចវើយ៎ » មីងនោះកាន់ខ្ទះ បណ្តើរញេញធ្មេញបណ្តើរ

ស្នេហ៍ចៃដន្យ🧸❣️Where stories live. Discover now