[បណ្ណាល័យ]
<ក្រាក~>
សម្លេងបើកទ្វាបានបន្លឺឡើងបង្ហាញឲ្យឃើញនៅរាងស្តើងពីរនាក់ដើរចូលមកខាងក្នុងទាំងស្ងៀមស្ងាត់ ត្បិតតែបណ្ណាល័យនេះចាស់បន្តិច តែវាមានផ្ទុកទៅដោយសៀវភៅបុរឆណជាច្រើនដែលបានដាក់តាំងនៅទីនោះ ដូច្នេះពួកនិស្សិតបុរាណវិទ្យាគ្រប់គ្នាគឺតែងតែមកខ្ចីសៀវភៅនៅទីនេះដើម្បីស្វែងរកព័ត៌មានដែលពួកគេត្រូវការ៖@គ្រាំង*
សម្លេងបិទទ្វាបានបន្លឺឡើងខ្លាំងៗធ្វើឲ្យពួកគេទាំងពីភ្ញាក់ព្រើតព្រោះ គេមិនបានបិទហេតុអីទ្វានេះបិទដោយខ្លួនឯង? ខ្មោចលងទេដឹង!"ហាស៎ ហាស៎ ហា" សម្លេងសើចមួយបន្លឺឡើងកងរំពងពេញបណ្ណាល័យទាំងដែលក្នុងនោះមានតែពួកគេទាំងពីរតែប៉ុណ្ណោះ តើសម្លេងនេះមកពីណា ឬជាខ្មោចពិតមែន!
"សម្លេងអី"Tae នាយបន្លឺឡើងទាំងងាករកប្រភពសម្លេងតែងាករកយ៉ាងណា ក៏មិនឃើញសូម្បីតែស្រមោលនៃប្រភពសម្លេងនោះ
"អាមីន! ឯងគិតដូចយើងទេ" ថេយ៉ុង កេះជីមីនតិចៗ ទាំងលេបទឹកមាត់ក្អឹកៗ ស្របពេលដែលខ្យល់ត្រជាក់បក់មកប៉ះនិងរាងកាយរបស់ពួកគេទាំងពីបណ្តាលអោយព្រឺឆ្អឹងខ្នងខ្ញាកៗ
"អ្ហឹម! យើងថានេះមិនមែនជាពេលវេលាសមគួរទេ" ជីមីន ងក់ក្បាលតបទៅកាន់ថេយ៍ រួចនាំគ្នាឈានជំហានថយក្រោយរហូតដល់ទ្វារមុននិងបើករត់ចេញទៅ
@ខាងក្រៅ
ក្រោយពីរាងស្តើងទាំងពីចេញមកភ្លាមក៏បានជួបនឹងបក្សពួកមួយក្រុមមកឈរចាំពួកគេនៅពីមុខទ្វាតែម្តង គេចពីខ្លាមកជួបក្រពើច្បាស់ណាស់៖"ពួកឯងមើលចុះកើតមកជាមនុស្សប្រុសតែស្រលាញ់ប្រុសទៅវិញ ហាស៎ហា~ អាខ្ទើយ" Yuna នាងនិយាយទាំងសើចចំអកទៅរាងតូចទាំងពីរ ដំបូងនាងលួចស្រលាញ់Jiminតែដោយដឹងថាគេមិនស្រលាញ់ស្រីក៏ប្រែជាស្អប់ទៅវិញ
"យើងថាណាយើងសុខចិត្តស្រលាញ់ប្រុសប្រសើរជាស្រលាញ់ស្រីអស់សាច់ដូចពួកនាងដែរ"Tae គេនិយាយទាំងពេបមាត់ឌឺទៅពួកនាង ពិតណាស់នាងៗអស់ទាំងអស់មិនដឹងជាឆ្លងកាត់ប្រុសមកប៉ុន្មានអ្នកហើយទេ គ្រាន់តែគិតក៏ខ្ពើមជំនួសដែរ
YOU ARE READING
💗អាថ៍កំបាំងដែនដីវេទមន្ត💗( Slow Update )
Romanceរឿងរាវព្រេងនិទានទាក់ទងទៅនឹងវិមានដ៏អាថ៍កំបាំងមួយដែលមានឈ្មោះថាហ្គោលដេនដែលវីដេន។ គ្រប់គ្នាសុទ្ធតែចង់ដឹងថាតើវិមាននេះមានពិតឬអត់ ចម្លើយនឹងបកស្រាយតាមពេលវេលា។ពីក្មេងធម្មតាៗបានឆ្លងពេលវេលាទៅកន្លែងអាថ៍កំបាំងដែរគ្រប់ក្នាកំពុងស្វែងរក។ តួឯក: Taekook, YoonMin តួរង...