ភាគទី 1
ការប្រកាន់វណ្ណះវាបានកើតឡើងតាំងពីជំនាន់ណាជំនាន់នៃមកម្លេះ ហើយពេលនេះក៏កំពុងតែបន្តជាមួយនឹងទាយាទចុងក្រោយបង្អស់នៃត្រកូលគីម ។ ត្រកូលរបស់ពួកគេមានមហិច្ចតាតាំងពីជំនាន់លោកតាទួតលោកយាយទួតមកម្លេះ ក៏ព្រោះតែគ្រឿងពេជ្រច្នៃម៉ូតត៎ជំនាន់ល្អឥតខ្ចោះទើបធ្វើអោយស្នាដៃរបស់ត្រកូលមួយនេះរីកសុះសាយភាយក្លាយជាត្រកូលមហាសេដ្ឋីដែលមានអំណាចបំផុត ។
" ប្រុសថេយ៍ថ្ងៃនេះទំនេរទេកូន ? "
លោកស្រីដែលជាម្តាយចោទសួរទៅកាន់កូនប្រុសខណះពេលដែលគេរៀបនឹងងើបចេញពីសាឡុង
" គឹតថានឹងទៅបង្ហើយម៉ូតគ្រឿងពេជ្រចុងក្រោយម៉ាក់ "
" ម៉ាក់មានការសំខាន់អីជាមួយកូនមេនទេ ? "
វាក្លាយទៅជាទម្លាប់ទៅហើយអាការះសំនួរបែបនេះរបស់អ្នកម៉ាក់ធ្វើអោយថេយ៉ុងចំណាំទុក ប្រសិនបើគាត់មិនមានការសំខាន់អោយគេជួយរឺក៏ទៅណាទេគាត់មិនសួរបែបនេះឡើយ ។
" ឯងដេញជើងម៉ាក់ទាន់រហូត "
" អើក៎នែក៎ ចាំស្រីជីបានអត់ ! ក្មេងស្រីដែលកូនចូលចិត្តកាលពីក្មេងៗនោះ " ក្រោយពីលោកស្រីនិយាយចប់ហើយថេយ៉ុងក៏នឹកគឹតបន្តិច គេចំណាំឈ្មោះរបស់នាងបានតែមិនចំណាំមុខធ្លាប់ជួបកាលពីនៅក្មេងៗធ្លាប់លេងជាមួយគ្នាតែពេលត្រូវទៅរៀនបរទេសក៏បែកគ្នាលេងបានជួបទៀត ។
" ចាំតែឈ្មោះទេ ! នាងពេលនេះក៏ប្រហែលជាធំពេញរូបពេញរាងហើយ អ្នកម៉ាក់មានអីមេនទេ " គេមិនមេនមិនដឹងថាអ្នកម៉ាក់កំពុងតែណែនាំមនុស្សស្រីក្រមុំអោយគេស្គាល់បំណងអោយគេទៅតាមចែវចូវនាង តែគេក៏សួរទៅវិញទាំងទឹកមុខធម្មតាជាទីបំផុតដូចជាដុំថ្មដែលគ្មានវិញ្ញាណយ៉ាងអញ្ចឹង ។
" ស្រីជីពេលនេះស្អាតណាស់កូន "
" អាយុនាងក៏សមល្មមសាកសមជាមួយនឹងកូនប្រុសម៉ាក់ខ្លាំងណាស់ល្ងាចនេះលឺអ្នកបងគ្រីសបបួលទៅញាំបាយនៅផ្ទះមួយពេល កូនមកទាន់រឺអត់ ? " លោកស្រីគីម
" បើម៉ាក់មានបំណងហើយប្រហែលជាទាន់ "
" ខ្ញុំទៅសិនហើយនឹងប្រញាប់បានមកវិញ "
ថេយ៉ុងញញឹមដាក់អ្នកម៉ាក់ហើយក៏កាន់កាបូបដាក់លេបថបរបស់ខ្លួនចាកចេញទៅ ! ទឹកមុខសោះកក្រោះមិនរំជើបរំជួលនៅពេលដែលបានជួបស្រីស្អាតទាល់តែសោះ ។ ថេយ៉ុងរក្សារឹកពារដដែលមិនញញឹមមិនរីករាយហើយក៏បើកឡានរបស់គេតម្រង់ទៅរកក្រុមហ៊ុនភ្លាមៗ ។__ក្រុមហ៊ុន
" អរុណសួស្តីលោកអគ្គនាយក "
" អរុណសួស្តីលោក "
សម្លេងភ្ជាប់ជាមួយនឹងស្នាមញញឹមរបស់បុគ្គលិកគ្រប់គ្នារាក់ទាក់មកកាន់ថេយ៉ុង ! ម្នាក់នេះទឹកមុខសោះកក្រោះពិតមេនតែបេះដូងរបស់គេកក់ក្តៅខ្លាំងណាស់មកកាន់ដំណែងទើបតែបានមួយឆ្នាំក៏សាងកេរ្តិ៍ឈ្មោះយ៉ាងល្អ ថែមទាំងជាប់ជានិមិត្តរូបរបស់បុគ្គលិករាល់គ្នាទៀត
" ល្អៗៗៗ ! ធ្វើការបន្តចុះ "
ថេយ៉ុងតបទៅកាន់ពួកគេវិញទាំងស្នាមញញឹម បន្ទាប់មកក៏ប្រញាប់ឡើងទៅបន្ទប់ធ្វើការផ្ទាល់ខ្លួនរបស់គេ ។
" អរុណសួស្តីលោកអគ្គនាយក "
សំឡេងផ្អែមមានទឹកដមស្នាមញញឹមដែលស្អាតប្លែក អេ៎តែកុំយល់ច្រឡុំថាជាមនុស្សស្រីណា ម្នាក់នេះជាមនុស្សប្រុសទេហើយក៏ជាលេខាប្រចាំរបស់ថេយ៉ុងទៀត ។ ដុំថ្មគ្មានជីវិតនៅពេលបានឃើញម្នាក់នោះហើយក៏ស្រាប់តែរស់រានស្រស់បោះឡើងវិញ ។ នាយដើរទៅកាន់តុធ្វើការហើយក៏ដាក់គូទអង្គុយចុះលើកៅអី លេខាប្រុសក៏កាន់ប្រអប់មួយដើរទៅរកគេដូចជាស្និតស្នាលណាស់ ។
" អាហារពេលព្រឹកមិនពិសេសពិសាលទេ "
" តែធ្វើចេញពីចិត្ត "
លេខាកម្លោះទម្លាក់ប្រអប់អាហារមួយនោះលើតុរបស់ថេយ៉ុងហើយបន្ទាប់មកក៏ចូលទៅច្របាច់ឈ្លីៗលើស្មារបស់ថេយ៉ុងទាំងសងខាង ! ថេយ៉ុងបិទភ្នែកទទួលយកអារម្មណ៍ស្រួលមួយនោះ=========================
មានអ្វីពិសេសចេះរវាងលេខាកម្លោះនឹងចៅហ្វាយមួយគូនេះ 😿
ℂ𝕙𝕒𝕖𝕄𝕚𝕟_ឆេមីន🥀
YOU ARE READING
ផ្លាស់ប្តូរដើម្បីអូន
Romanceស្នេហាភាគច្រើនតួឈ្នានីសតែងតែជាមនុស្សស្រី ! ចុះចំណែកស្នេហាមួយនេះតួឈ្នានីសជាមនុស្សប្រុសវិញតើមានអ្វីកើតឡើង !?!