Part 5 Park Jimin ឈ្មោះពិរោះយើងពេញចិត្ត

1.3K 167 1
                                    

[Morning]
ព្រឹកថ្ងៃថ្មីបានឈានមកដល់ ពន្លឺនៃរស្មីព្រះអាទិត្យបានចាំងជះគ្របដណ្តប់ទៅលើភពផែនដីបក្សាបក្សីហោះហើរព្រោងព្រាតសព្វទីកន្លែងទាំងអស់ ក្រលែកមកមើលនៅទឹកជ្រោះឯនេះវិញពន្លឺព្រះអាទិត្យចាំងប៉ះទៅនឹងផ្ទៃទឹកបានជះពន្លឺភ្លឺភ្លែតយ៉ាងស្រស់ស្អាត សម្លេងនៃទឹកជ្រោះបូករួមជាមួយសម្លេងសត្វព្រៃបន្លឺឡើងរងំដូចជាបទភ្លេង ចំណែកឯផ្កានៅជុំវិញក៏ចាប់ផ្តើមជះក្លិនក្រហូបប្រហើរពាសពេញទីធ្លាមួយនេះ៖

"ហុឹម~" រាងតូចច្រមិចក្រហឹមបម្រាស់ខ្លួនបន្តិច ដៃស្រឡូនដូចបន្លាក្រូចលើមកញីភ្នែកខ្លួនឯងដោយសារការរំខាននៃពន្លឺព្រះអាទិត្យ

"Jimin ha~ក្រោកឡើងនេះព្រឹកហើយប្រយ័ត្នលោកសាស្រ្តចារ្យស្តីឲ្យ" Taehyung ក្រោកឈរពេញកម្ពស់ហើយយកជើងទៅអង្រួនអ្នកដែលមាននាមជាមិត្តតិចៗដើម្បីជាការដាស់ឲ្យគេភ្ញាក់ពីដំណេក

"អឺ~ដឹងហើយ" ថាហើយនាយកម្លោះក៏ក្រោក ហើយរហ័សទាញកន្សែងចូលទៅងូតទឹកសម្អាតកាយមុន

ទេសភាពដ៏មនោរម្យនេះត្រូវបានកត់ត្រាទុកដោយJimin នាយកម្លោះកាន់កូនសៀវភៅតូចមួយទុកកត់ត្រាពីគ្រប់សកម្មភាពទាំងអស់នៅទីកន្លែងនេះ ក្រោយពីកត់បានបន្តិចក៏ទាញសៀវភៅមួយដែលមានកម្រាស់ក្រាស់ល្មមយកមកមើល សៀវភៅនេះគឺជាឯកសារខ្លះដែលទាក់ទងនិងវិមានអាថ៍កំបាំងមួយនោះ

"Jimin ha~" សម្លេងមួយបន្លឺឡើង ធ្វើឲ្យអ្នកដែលអង្គុយអានសៀវភៅរហ័សងាកទៅរកប្រភពសម្លេងយ៉ាងរហ័ស

"មានការអី" ដោយដឹងថាសម្រែកអម្បិញមិញជារបស់អ្នកណានាយកម្លោះតូចក៏រហ័សឆ្លើយតប៖

"សាស្រ្តចារ្យហៅឲ្យទៅជុំគ្នានៅកន្លែងទឹកជ្រោះ"

"Ok"

"ប្អូនៗទាំងអស់គ្នាពេលនេះយើងដល់ពេលចុះទៅស្រាវជ្រាវហើយ សូមប្រាប់ថាហាមដើរឃ្លាតពីគ្នាឲ្យសោះយល់ទេ! ហើយយប់នេះពួកយើងទាំងអស់គ្នាត្រូវបោះតង់នៅក្នុងព្រៃអញ្ចឹងប្អូនៗអាចទៅរៀបចំរបស់របរមក ១៥នាទីទៀតមកជុំគ្នាជាថ្មីម្តងទៀតនៅទីនេះ"

"បាទ/ចាស៎" ថាហើយក៏នាំគ្នារុះរាន់ទៅរៀបចំរបស់របររាងៗខ្លួន

💗អាថ៍កំបាំងដែនដីវេទមន្ត💗( Slow Update )Where stories live. Discover now