ភាគទី២២

435 17 0
                                    

«ឈ្មោះរបស់នាងគឺ គីមអារ៉ា»

«គីមអារ៉ា??»យ៉ុងជុនស្រែកមួយអស់សម្លេងដោយភាពភ្ញាក់ផ្អើលជាខ្លាំង។ អញ្ចឹងមានន័យថាអតីតសង្សាររបស់គេតែបច្ចុប្បន្នជាគូរដណ្តឹងរបស់គេទៅវិញមិនលេងសើចពេកទេដឹង។

«ឯងស្រែករកស្អីគ្រាន់តែជាឈ្មោះសោះ ឬមួយឯងស្គាល់គ្នា»លោកឆយងាកមកសម្លឹងមុខរបស់យ៉ុងជុនចំៗធ្វើអោយយ៉ុងជុនរផងភ័យៗ។

«ស្គាល់..ស្គាល់តើសលោកប៉ានាងជាមិត្តស្រីរបស់ខ្ញុំ»
នាយកម្លោះរៀងទាក់ៗ

«អីយ៉ា! ជាមិត្តស្រីបែបនេះក៏ល្អ»លោកស្រីឆយ

«មិនល្អទេអ្នកម៉ាក់!!»យ៉ុងជុនងាកមកមើលមុខម៉ាក់របស់ខ្លួន
ដោយញញឹមមិនសូវសម ព្រោះបើម៉ាក់របស់គេដឹងថាគេយកអារ៉ាជាល្បែងលេងនោះងាប់មិនខាន

«ហេតុអីមិនល្អ?»

«ព្រោះពួកយើងបានបែកគ្នាហើយ»យ៉ុងជុន

«ហេតុអីបែកគ្នា?»លោកស្រីឆយ

«កុំមើលមុខយើង យើងមិនជួយឯងទេ»គ្រាន់តែម៉ាក់របស់គេសួរតែមួយសំណួរសោះគេក៏បែបមកធ្វើទឹកមុខគួរអោយអាណិតដាក់
ប៉ារបស់គេតែក៏ត្រូវគាត់ស្តីអោយទៅវិញ

«គឺ..គឺការដែលពួកយើងសង្សារនឹងគ្នានេះវាមិនមែនកើតចេញពីការស្រឡាញ់ទេតែ...វាជាការភ្នាល់របស់ខ្ញុំនឹងមិត្តភក្តិរបស់ខ្ញុំ»យ៉ុងជុនរៀបរាប់មួយៗយ៉ាងច្បាស់ធ្វើអោយម៉ាក់របស់គេទប់អារម្មណ៍មិនចង់ជាប់។

«អញ្ចឹងមែនទេ?»គាត់លើចញ្ចើមមួយចំហៀងព្រមទាំងធ្វើទឹកមុខ
មាំដាក់យ៉ុងជុនទៀតផង។

«អ្នកម៉ាក់កុំធ្វើទឹកមុខបែបនេះបានទេវាគួរអោយខ្លាចណាស់»យ៉ុងជុនសម្លឹងមើលមុខម៉ាក់របស់គេដោយភាពភ័យខ្លាចព្រោះអីពេលដែលម៉ាក់របស់គេខឹងម្តងៗគឺថាសឹងតែសុីសាច់គេទាំងរស់អញ្ចឹង

«អាកូនចង្រៃ! ហេតុអីឯងយកកូនស្រីគេមកលេងសើចអញ្ចឹងយើងចង់តែសម្លាប់ឯង»គាត់ខឹងសឹងតែហក់ទៅសុីសាច់យ៉ុងជុនទាំងរស់ទេ។ ចំណែកយ៉ុងជុនវិញគ្រាន់តែឃើញម៉ាក់របស់គេបញ្ចេញឥទ្ធិពលភា្លមគេក៏ខិតទៅជិតប៉ារបស់គេដោយអោបជាប់តែម្តង។

ល្បែងស្នេហ៍Where stories live. Discover now