ទេសភាពដ៏ស្រស់ស្អាតរបស់ទីក្រុងសេអ៊ូលបានចាប់ផ្ដើមបង្ហាញអោយឃើញដោយសារព្រះអាទិត្យចាប់ផ្ដើមបញ្ចេញពន្លឺដ៏ត្រចេះត្រចង់របស់ខ្លួនមកលើផែនដី។នៅក្នុងទីក្រុងសេអ៊ូលសម្បូរទៅដោយអគារខ្ពស់ៗធំៗប្រណិតៗជាច្រើន ឯផ្លូវកកស្ទះចរាចរណ៍ពេញនឹងបង្ករជាភាពរញ៉េរញ៉ៃទាំងព្រឹកព្រលឹម។បើយើងក្រឡេកមកមើលក្នុងផ្សារទំនើបមួយកន្លែងនេះវិញ យើងបានឃើញរាងតូចម្នាក់ កម្ពស់ប្រហែល 1.75 មុខហ្មត់សរភ្លឺរលោង បបូរមាត់ផ្កាឈូកស្រាល សម្រស់មិនចាញ់ស្រីប៉ុន្មានទេ ដូចទេពអប្សរដែលកំពុងអង្គុយចាំនរណាម្នាក់នៅក្នុងហាងកាហ្វេមួយកន្លែងនៅក្នុងផ្សារទំនើប។
រាងតូចម្នាក់នេះមានឈ្មោះថាគីម ថេយ៉ុង អាយុ25ឆ្នាំ ជាសេដ្ឋីម្នាក់នៅក្នុងទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េ មានមាសប្រាក់ចាយមិនអស់ មុខជំនួញការងាររាប់រយ សឹងមិនមានពេលទំនេរសម្រាប់ជីវិតផ្ទាល់ខ្លួន។នាយជាកូនកំព្រាដែលត្រូវបានឪពុកម្ដាយបោះបង់ចោលនៅក្នុងធុងសម្រាមហើយមករស់នៅក្នុងមណ្ឌលកំព្រាតាំងពីតូចក្រូចឆ្មារ ហើយបានកសាងខ្លួនរហូតបានក្លាយជាសេដ្ឋីដូចសព្វថ្ងៃ។
"នេះបងមកដល់ហើយហេស?"ពេលនោះដែរមានបុរសម្នាក់បានដើរមកអង្គុយទល់មុខរាងតូចហើយម្នាក់នោះគឺជាសង្សាររបស់នាយដែលមានឈ្មោះថាហ្គីម វ៉ុនជុន
"Emm"រាងក្រាស់ឆ្លើយតែមួយម៉ាត់ហាក់បែបមិនខ្វល់ជាមួយរាងតូចសោះនឹងមែនទេដែលគេហៅថាសង្សារ?តែថេយ៉ុងមិនយកទោសប៉ីជាមួយនាយទេថែមទាំងជួយកម្មង់កាហ្វេដែលនាយចូលចិត្តអោយថែមទៀត
"ញ៉ាំទៅប្រយ័ត្នត្រជាក់អស់លែងឆ្ងាញ់!!"រាងតូចរុញកែវកាហ្វេក្ដៅទៅឱ្យនាយតែនាយបែជារុញកាហ្វេនោះរហូតដល់កំពប់ទៅលើថេយ៉ុង
"អូយ ក្ដៅណាស់!!!"ដោយសារតែកាហ្វេក្ដៅបានកំពប់ទៅលើរាងកាយដ៏តូចស្រឡូនរបស់នាយតែមានតែនាយទេដែលជាអ្នកយកក្រដាសមកជូតខ្លួនវឹកវរតែម្នាក់ឯង ឯវ៉ុនជុនអង្គុយមើលធ្វើប្រងើយ
"បងជុន ហេតុអីក៏យូរម្លេះ?"ពេលនោះដែរក៏មានមនុស្សស្រីម្នាក់ដើរមករកពួកគេដោយស្លៀបរ៉ូបពណ៌ខ្មៅ វាលក្លៀក មុខមាត់ផាត់មុខយ៉ាងស៊ិចស៊ី បបូរមាត់ក្រហមឆ្អៅ មើលទៅដឹងទៅហើយថា នាងម្នាក់នេះមិនណយប៉ុន្មានទេ
"អ្នកណាគេនឹង បងជុន??"រាងតូចមើលទៅស្រីម្នាក់នោះហើយសួរទៅវ៉ុនជុន
"សង្សារថ្មីរបស់ខ្ញុំ"រាងក្រាស់ងើបឈរឡើងហើយទៅអោបម្នាក់ស្រីនោះនៅចំពោះមុខរបស់ថេយ៉ុង
"ចុះខ្ញុំ??ក្រែងបងថាស្រឡាញ់ខ្ញុំតែម្នាក់ហី?"រាងតូចស្រែកសួរទៅវ៉ុនជុនទាំងទឹកភ្នែកហូរ
"ហេតុអីក៏លោកល្ងង់យ៉ាងនេះ?មានមើលអាយុខ្លួនឯងខ្លះទេ?មានអ្នកណាទៅស្រឡាញ់លោកស្មោះនោះគេគ្រាន់តែចង់បានលុយរបស់លោកទេ ចាំទុកក្នុងខួរផង ពេលនេះខ្ញុំមានលុយចាយគ្រប់គ្រាន់ហើយ ចឹងបែកគ្នាទៅ!!"នាយនិយាយមើលងាយទៅកាន់រាងតូចដែលកំពុងឈរស្ដាប់ទាំងទឹកភ្នែកហូរចុះមកមិនដឹងខ្លួន
"តោះទៅអូនសម្លាញ់!!"នាយនិយាយមើលងាយថេយ៉ុងអស់ចិត្តហើយក៏ដើរចេញទៅជាមួយស្រីស្នេហ៍របស់គេ
ពាក្យមើលងាយទាំងប៉ុន្មានរបស់វ៉ុនជុនដូចជាកាំបិតដ៏មុតស្រួចចាក់ចំកណ្ដាលដើមទ្រូងយ៉ាងអញ្ចឹង វាពិតជាឈឺខ្លាំងណាស់ដល់ថ្នាក់ទឹកភ្នែកជាច្រើនដំណក់ចេញពីកែវភ្នែកមូលក្លំរបស់រាងតូច នាយស្ទើរតែឈរទប់ខ្លួនមិនចង់ជាប់ ពេលនេះឈឺចិត្តជាងឈឺរបួសទៅទៀត។
___________________
Part 1 coming soon!!!
YOU ARE READING
រឿង បន្លំស្នេហ៍ថែបេះដូង
Romanceស្នេហាដែលផ្ដើមចេញពីការសម្ដែងនិងការរត់គេចខ្លួនរបស់ពួកគេទាំងពីរបានធ្វើអោយពួកគេបានជួបនឹងឧបសគ្គជាច្រើននឹកស្មាមមិនដល់ ប៉ុន្តែទោះជាយ៉ាងណាក៏ឧបសគ្គទាំងនោះបាននាំអោយពួកគេបានស្គាល់ស្នេហាពិត។ Taekook ver. Jungkook top Taehyung bottom Author: Ariza