ភាគ១

1.6K 104 13
                                    

"ម៉ាក់!យ៉ាងណាៗក៏កូនមិនព្រមដែល"អ្នកកម្លោះងើបឈរអស់កម្ពស់ប្រកែកទៅម្តាយខ្លួនដែលកំពុងតែអង្គុយគងទាក់ខ្លាលើកពែវកែវតែមកក្រេបមិនខ្វល់និងពាក្យដែលគេនិយាយសូម្បីតែបន្តិច
"ម៉ាក់ក៏មិនខ្វល់ដូចគ្នា កូនគ្មានសិទ្ធិប្រកែក ម៉ាក់និងប៉ាកូនតាមចិត្តកូនមករហូតហើយគ្រាន់តែធ្វើដើម្បីម៉ាក់និងប៉ាម្តងមិនបានទេហេស៎"
"ម៉ាក់តែរឿងរៀបការជារឿងដែលសំខាន់ មិនមែនចេះតែព្រមនោះទេ ហើយគូរដណ្តឹងរបស់ខ្ញុំជាអ្នកណាក៏ខ្ញុំមិនដឹងថែមទាំងមិនដែលសូម្បីតែជួបមុខ ម៉ាក់ចង់អោយខ្ញុំរៀបការយ៉ាងម៉េច?"នាយនៅតែរឹងទទឹងមិនព្រមទទួលសំណើររបស់ម្តាយងាយៗ គេស្រទ្បាញ់ជីវិតនៅលាវរបស់គេណាស់ចង់ធ្វើអ្វីក៏បានដោយមិនបាច់មានអ្នកណាមកខ្វល់ខ្វាយរញ៉េរញ៉ៃអ្វីដែលសំខាន់គេជាប្រភេទមនុស្សដែលស្អប់អ្នកណាដែលចង់មកត្រួតត្រាបិទសិទ្ធិលើគេបំផុត។
"រៀបការហើយចាំស្គាល់គ្នាក៏បាន ម៉ាក់ហ៊ានធានាថាកូនប្រាកដជាពេញចិត្តលើគេមិនខាន"
"បើម៉ាក់គិតថាកូនយល់ព្រមម៉ាក់គិតខុសហើយ ខ្ញុំគ្មា នថ្ងៃរៀបការជាដាច់ខាត"សម្លេងប្រាកដប្រជានិយាយប្រកាសទ្បើងយ៉ាងច្បាស់ៗរួចក៏បោះជំហានដើរចេញទៅតម្រង់ទៅរកទ្បានស្ព័រទំនើបរបស់ខ្លួនរួចក៏បើកចេញទៅយ៉ាងលឿនចេញពីវិមានដ៏ធំរបស់ត្រកូល"វីសតុន"
"កូនម្នាក់នេះ.."អ្នកស្រីវីសតុនលើកដៃឈ្លីចញ្ចើមផ្អែកខ្លួនទៅលើសាទ្បុងពោលទ្បើងដោយស្មុគស្មាញកូនប្រុសតែម្នាក់របស់គាត់ក្បាលរឹងជាងអីទៅទៀតបន្ទោសកូនក៏មិនកើតព្រោះគាត់ជាអ្នកទម្រើសកូនតាំងពីដើមមិនហ៊ានជន្ទាស់ចិត្តសូម្បីតែបន្តិច អ្វីដែលសំខាន់កូនរបស់គាត់ក៏មានឈាមជ័រជាម៉ាហ្វៀដូចគ្នាបែបនេះហើយទើបគេមានចរិកមិនចុះញមអ្នកណាងាយៗ
"អ្នកស្រីកុំពិបាកចិត្តអី បន្តិចទៀតអ្នកប្រុសណាត់ថាវ៉ាត់និងយល់ពីអ្នកស្រីមិនខាន"មេការលី
.....
ទ្បានទំនើបបរតាមផ្លូវយ៉ាងលឿនឆ្ពោះទៅកាន់ព្រលានយន្តហោះហើយក៏បោះជំហានដើរចូលទៅដោយគ្មានសូម្បូីតែអង្គរក្សតាមការពារខ្លួនសូម្បីតែម្នាក់
"ខ្ញុំត្រូវការសំបុត្រទៅកាន់ឌូបៃឥទ្បូវនេះ"និយាយរួចក៏ហុច passportអោយទៅនារីម្នាក់នោះ
"សូមរងចាំបន្តិច លោកគឺ ស្ទេវេន អស្ទីនត្រូវទេ?"
"ត្រូវហើយ"មិនបាច់ឆ្ងល់ទេ passportដែរគេយកមកប្រើប្រាស់នេះជារបស់ក្លែងក្លាយនោះទេសូម្បូីតែឈ្មោះក៏ក្លែងក្លាយដូចគ្នា គេធ្វើបែបនេះគឺដើម្បីមិនអោយអ្នកណាដឹងថាគេទៅណាជាពិសេសគឺដើម្បីលាក់បាំងពីគ្រួសារគេតែម្តង
"ជើងហោះហើរទៅទីក្រុងឌូបៃនិងចាប់ផ្តើមចេញដំណើរនៅ១ម៉ាងទៀត សូមលោករងចាំបន្តិចសិន"អ្នកកម្លោះទទួលសំបុត្ររួចក៏ដើរទៅរងចាំនៅកន្លែងអង្គុយ គេសម្រេចចិត្តហើយថានិងចាកចេញពីអាមេរិកមួយរយៈមូលហេតុគឺមិនចង់ប្រឈមមុខនិងពិធីរៀបការដែលម្តាយឪពុកខ្លួនរៀបចំអោយ គេចាកចេញទៅមិនសូម្បីតែផ្តល់ដំណឹងប្រាប់កូនចៅជំនិតរបស់គេដូចគ្នាជៀសវាសប៉ារបស់គេចាប់យកទៅជំរឹតសួរនាំតែបែកការទទេរៗ។

វង្វេងស្នេហ៍ ពង្វក់ដួងចិត្ត (ចប់/Complete)Where stories live. Discover now