ក្រោមពន្លឺនៃព្រះអាទិត្យរះចិញ្ចាចបាចពេញផ្ទៃពសុធាពេលព្រឹកព្រលឹមមនុស្សម្នាចេញរកសុីធ្វេីរកប្រាក់កុមារជាច្រេីន ស្លៀកពាក់ឯកសណ្ធានចេញទៅសាលារបស់ពួកគេ។
ក្មេងតូចៗជាច្រេីនបានចូលរៀនបានទទួលការសិក្សាដោយឡែកក្រឡេកទៅមេីលនៅបរិវេណជាប់របងនៃសាលារៀនយេីងក្រឡេកទៅមេីលក្មេងប្រុសម្នាក់ដែលពាក់អាវហែកនិងស្លៀកខោកញ្ចាស់មួយសម្បុរពណ៌ ខ្មៅ រាងតូច អាយុប្រហែល15ឆ្នាំសក់កន្រ្ទេីងរេីសដេីរមកក្បែរធុងសំរាមហេីយកាយសំរាមចេញពីធុងនោះ។
គេប្រមូលក្រវីក្រវាត់រេីសរកកម្ទិចកម្ទីសំណល់នៅក្នុងធុងនោះតែវាគ្មាននោះទេ គ្មានអ្វីនោះឡេីយ រំពេចនោះក្មេងប្រុសតូចវ័យប្រហែល12ឆ្នាំម្នាក់នេះក៏ស្រក់ទឹកភ្នែក។
"ហុឹៗ...ខ្ញុំឃ្លាន!!"គេជូតទឹកភ្នែកមិនជាប់ក៏បង្ហូរហេីយនិយាយតិចៗ។
ក្មេងគ្រប់គ្នាគេទៅសាលាគេបានចូលរៀនគេអាចស្លៀកពាក់ឯកសណ្ធានសិស្សគេមានពុកមានម៉ែមានលុយកាន់និងដៃមានចំណីបញ្ចុកមាត់តែវាសនារបស់កុមារាម្នាក់នេះបែរផ្ទុយស្រឡះពីក្មេងដ៏ទៃទៀត គេកេីតក្នុងត្រកូលក្រីក្រម្ដាយរបស់គេជាកម្មករសំណង់រីឯឪពុករបស់គេឯណោះវិញជាលោកគ្រូពេទ្យតែដោយឡែកឪពុករបសគេបានរត់ចោលម្ដាយរបស់គេតាំងតែពីវាយន់នៅក្នុងពោះមកម្លេះ។
"ណេះ យេីងអោយឯង"រំពេចនោះក្មេងប្រុសម្នាក់ទៀតវ័យប្រហែលជា15ឆ្នាំដេីរមកហើយនិយាយទៅគេ។
"ខ្ញុំមិនយកវាទេ!!"វិសិធ្ធវាយន់បានប្រកែកជាដាច់ខាតថាគេមិនយកវាឡេីយបេីទោះបីជាខ្លួនខ្វះខាតក៏មិនទទួលរបស់ពីនរណាឡេីយជាពិសេសក្មេងប្រុសវ័យប្រហែលគ្នាដែលឈរមុខគេនេះសាកសមជាកូនរបស់អ្នកមានគេមានកាតាបនាឡិកាចិញ្ចៀននិងស្បែកជេីងស្អាតៗមិនគួរណាដែលអោយវាយន់ហ៊ានទទួលវានោះឡេីយ។
"ខ្ញុំអោយឯង !! យកវាទៅ"សុគន្ធវណ្ណារ៉ាកុមារាវ័យ15ឆ្នាំជាចៅរបស់ចៅហ្វាយខេត្តហេីយឪពុករបស់គេឈ្មោះសុគន្ធវិសិដ្ធ និងម្ដាយរបស់គេឈ្មោះអាម៉ារ៉ាយាទី ប្រាកដណាស់គេជាចៅចាហ្វាយខេតត្តប្រាកដជាមានអំណាចខ្លាំងណាស់គេកាន់នំមួយថង់ហុចអោយវាយន់។
"ខ្ញុំមិនចេះញាំវាទេ!!"និយាយទាំងបង្ខំបេីទោះបីជាក្នុងចិត្តឃ្លានក៏ដោយក៏កុមារាតូចម្នាក់នេះមិនហ៊ានទទួលនំប៉ាវមួយថង់ពីវណ្ណារ៉ានោះឡេីយ។
"បេីឯងមិនយកខ្ញុំនិងស្រែកប្រាប់គេគ្រប់គ្នាថាឯងជាក្មេងកាយសម្រាម"វណ្ណារ៉ាសម្លក់មុខអ្នកដែលតូចជាងខ្លួនរួចនិយាយទៅគេតិចៗ។
"ខ្ញុំមិនខ្លាចទេ!! ខ្ញុំជាខ្ញុំ ខ្ញុំជាក្មេងកាយសម្រាម !! ម៉េចនិងខ្លាចពាក្យនេះដូចជាឯង ឯងជាកូនអ្នកមានបេីលឺពាក្យនេះប្រាកដជាខឹងរឺខ្លាចអាប់មុខមិនខានតែខ្ញុំមិនខ្លាចទេ!!ព្រោះខ្ញុំជាកូនអ្នកក្រ"គេនិយាយរួចក៏ដេីរបោះជំហ៊ានចេញទៅឆ្ងាយបាត់ទៅសន្ទុះនៃការរត់របស់គេយ៉ាងលឿនដេីម្បីកុំអោយវណ្ណារ៉ាតាមទាន់។
"ខ្ញុំសង្ឃឹមថាឯងនិងមករកធុងសំរាមម្ដងទៀត"វណ្ណារ៉ាស្រក់ទឹកនេត្រានៅពេលដែលស្ដាប់សម្ដីរបស់វាយន់បេីសិនជាគេមិននិយាយបែបនេះដាក់វាយន់ក៏មិនរត់ចេញទៅឆ្ងាយដែរគេពិតជាមិនចង់អោយនរណាម្នាក់និយាយថាគេជាកូនអ្នកមាននោះឡេីយគេមិនចង់ក្លាយជាមនុស្សដែលរេីសអេីងអ្នកដ៏ទៃនោះឡេីយតែគេបែរជាធ្វេីអោយកុមារាម្នាក់អាក់អន់ចិត្តក៏ព្រោះតែគេ។
គេបោះនំរបស់គេចូលទៅក្នុងធុងសំរាមរួចក៏អង្គុយចាំម្ដាយគេនៅមុខសាលា។