🩸Part1🩸
កុំ......កុំសម្លាប់ខ្ញុំ.....ខ្ញុំមិនចង់ស្លាប់ទេ..."នារីវ័យក្មេងម្នាក់កុំពុងតែអង្គុយភ័ុស្លនរកផ្លូវរត់មិនឃើញ
យើងឃ្លាន....យើងត្រូវការឈាម!!"បុរសម្នាក់ខ្ពស់សមល្មមសក់ពណ៌សបែកប្រាក់តិចៗ ធ្មេញដុះចង្គោមរែងខុសពីមនុស្សធម្មតា មើលទៅគួរអោយខ្លាចពាក់អាវខ្មៅមានមួកបាំងត្រឹមច្រមុះ ក្រចកដៃវែងៗ មានសសៃឈាមឡើងពេញលើដៃ
កុំអីកុំមកជិតខ្ញុំអី!!"ថយទៅក្រោយដោយភាពភ័យខ្លាច បុរសម្នាក់នោះកានតែចូលមកជិត មួយប្រព្រិចភ្នែកគេស្រាប់តែបាត់ស្រមោលឆឹង
ឈាម...យើងឃ្លាន...ឈាម!!"ស្រាប់តែគេបង្ហាញខ្លួននៅខាងក្រោយនារីម្នាក់នោះ ហកខាំកប៊ឺតជញ្ជួកយកឈាមទាល់តែអស់ពីខ្លួន នាងក៏បានដួលស្លាប់បាត់ទៅ
ពេលព្រឹកក៏បានចូលមកដល់មនុស្សម្នាជាច្រើនបានរូតរះប្រញាប់ប្រញាល់ទៅបំពេញធុរៈរាងៗខ្លួន
សកលវិទ្យាល័យពេទ្យ ទីក្រុងឆុងឈីង ប្រទេសចិន(Chongqing-China)
ថ្ងៃជាថ្ងៃបើកបវេសនកាលថ្មីសំរាប់សិស្សនិស្សិតសកលវិទ្យាល័យពេទ្យ និស្សិតទាំងអស់នាំគ្នាដើររកឈ្មោះនិងថ្នាក់របស់ខ្លួនយ៉ាងមមាញឹក
//បន្ទប់គ្រូបន្ទុកថ្នាក់//
ហើយមិចឯងមិនប្តូរពណ៌សក់??"គ្រូបន្ទុកថ្នាក់នោះបានសួរទៅនិស្សិតប្រុសម្នាក់ ពាក់អាវធំរបស់សាលានិងអាវ Hoodie ពីក្នុងពណ៏ខ្មៅយាយទៅ Handsome សាហាវ
វាជាសក់កំណើតរបស់ខ្ញុំទេ...!"និស្សិតម្នាក់នោះឆ្លើយហីៗ
មកតាមលោកគ្រូមកចឹង..."គាត់ក៏ងើបឈរសម្រួលខោអាវបន្តិចកាន់អវត្តមានសិស្សចេញទៅជាមួយ និស្សិតម្នាក់នោះក៏ដើរតាមពីក្រោយ
//一年B//
សួស្តីសិស្សនិស្សិតទាំងអស់គ្នាសូមរក្សាភាពស្ងៀមស្ងាត់បន្ទិច....!!"គួសតុតិចៗ និស្សិតទាំងអស់ក៏នាំគ្នាស្ងាត់
នេះជាសិស្សថ្មីដែលត្រូវប្តូរមកម្នាក់ទៀតសូមប្អូនណែនាំឈ្មោះអោយមិត្តថ្មីស្គាល់ផង!!"ងាកមកមើលមុខ