Part 14 ត្បូងមុន្នី

1.1K 148 1
                                    

@ឌឹប~ឌឹប~
សម្លេងសម្រឹបជើងសេះបោលយ៉ាងលឿនសម្តៅទៅវិមានហ្គោលដេនដែលវីដេន ហើយក្រោយពីធ្វើដំណើរមិនយូរប៉ុន្មានក៏មកដល់វិមានដោយមានសុវត្តិភាព រាងក្រាស់ខ្ពស់ស្រឡះងារជើងចុះពីលើខ្នងសេះ រួចឈោងដៃមាំក្រាស់ទៅចាប់ដៃស្រឡូនរបស់រាងស្តើងដើម្បីជាលំនឹងនៃការចុះ៖

"អរព្រះគុណទ្រង់ណាស់"សម្លេងតូចច្រមិចបន្លឺឡើងក្រោយពីចុះពីលើខ្នងសេះដោយមានដៃមាំក្រាស់កាន់ដៃរបស់ខ្លួនជាប់

"ជាកិត្តិយសណាស់បុត្រាតូច" Jungkookទ្រង់ពោលឡើងទាំងញញឹមតបទៅកាន់រាងតូចវិញ

"ទ្រង់មានន័យថាម៉េច?" ថេយ៉ុង ហាក់ឆ្ងល់បន្តិចជាមួយសំដីរបស់រាជទាយាទដែលពោលកិត្តនាមរបស់គេមានយសក្តិខ្ពស់យ៉ាងនេះទាំងដែលគេមិនបានមានឋានះអ្វីខ្ពង់ខ្ពស់បន្តិចសោះឡើយ

"ដូចដែលទ្រង់ឮ ទ្រង់ជាម្ចាស់ប្អូនយើងព្រះបុត្រា Kim Taehyungហ្គោលដេនដែលវីដេន"JungKook

"ទ្រង់..ទ្រង់ដឹងថាខ្ញុំជាអ្នកណាហើយឬ"Taehyung ពោលឡើងដោយសម្លេងរដាក់រដុបព្រោះនាយហាក់ភ្ញាក់ផ្អើលមិនស្ទើរដែលរាជទាយាទទ្រង់ជ្រាបពីរឿងនេះទាំងដែលនាយមិនទាន់បានជម្រាបដល់ទ្រង់នៅឡើយ

"ចូលដំណាក់ទៅទ្រង់ហត់ពេញមួយថ្ងៃហើយយើងក៏ត្រូវការសម្រាកដូចគ្នា" ទ្រង់មានបន្ទូលតែប៉ុណ្ណេះក៏យាងចូលទៅខាងក្នុងដំណាក់របស់ទ្រង់បាត់ ៖

@ខាងក្នុង~
"មាតាមិនដែលមានបន្ទូលពីឯងពីមុនមកទេ ហើយយើងក៏មិនដែលឃើញព្រះភក្រ្តឯងពីមុនមកដែលធ្លាប់ឮតែម្ចាស់ពូមានបន្ទូលប្រាប់បន្តិចបន្តួចប៉ុណ្ណោះ"JungKookទ្រង់មានបន្ទូលទៅកាន់ថេយ៉ុងដែលដើរពីខាងក្រោយទ្រង់ មែនហើយ មាតាបិតារបស់ទ្រង់ពុំដែលបានមានបន្ទូលប្រាប់ទ្រង់ថាទ្រង់មានបងប្អូនជីដូនមួយឡើយ មានតែម្ចាស់ពូតែប៉ុណ្ណោះដែលមានបន្ទូលពីរឿងនេះប្រាប់ទ្រង់ តែក៏មិនបានប្រាប់អ្វីអោយសុីជម្រៅឡើយ៖

"ម្ចាស់ពូមានបន្ទូលពីអ្វីខ្លះ ទ្រង់ប្រាប់ទូលបង្គំផងបានទេ" Tae ចាប់អារម្មណ៍មួយរំពេចពេលឭរាជទាយាទថាម្ចាស់ពូទ្រង់ធ្លាប់មានបន្ទូលពីខ្លួន ព្រោះនាយហាក់ចង់ដឹងពីប្រវត្តិរបស់នាយក៏ដូចជាឪពុកម្តាយនាយបន្ថែមទៀត ម្យ៉ាងគ្រប់យ៉ាងដែលនាយបានដឹងគឺវាមិនទាន់ក្បោះក្បាយតាមអ្វីដែលនាយត្រូវការឡើយ៖

💗អាថ៍កំបាំងដែនដីវេទមន្ត💗( Slow Update )Where stories live. Discover now