Part 15 យប់ចន្ទពេញបូណ៌មី

1.1K 137 2
                                    

[Night 🌃]
ពេលរាត្រីក៏បានឈានចូលមកដល់ហើយក៏ជាយប់ព្រះចន្ទពេញវង្សផងដែរ។រាល់យប់ចន្ទពេញបូណ៍មីពពួកទេពទាំងអស់នឹងចុះខ្សោយកម្លាំងធាតុ ទាំងអធិរាជនឹងរាជទាយាទត្រូវនាំគ្នាទៅសមាធិនៅឯល្អាងក្រោមវិមានដែលជាកន្លែងលាក់ខ្លួនរបស់ពួកទេព ព្រោះរាងរាល់ពេលនោះ ពពួកបិសាចតែងតែមកអុកឡុកពពួកទេពដូច្នេះហើយដើម្បីសុវត្តិភាពទើបពួកគេជ្រើសរើសការលាក់ខ្លួនក្នុងល្អាងដែលមានហុំព័ទ្ធដោយសុីមាសីល៍ដើម្បីការពារខ្លួន៖

"អាថេរ ឯងគិតថាពួកបិសាចនឹងមកទេ"Jimin បន្លឺឡើងទាំងភ្នែកកំពុងសម្លឹងមើលស្រមោលអ្វីមួយដែលកំពុងបម្លាស់ទីក្នុងព្រៃក្បែរនោះ៖

"យប់ព្រះចន្ទពេញបូណ៌មីជាយប់ដែលពពួកបិសាចជញ្ជាក់ឈាមមានអំណាចខ្លាំងខ្លាបំផុតមិនប្លែកទេដែលពួកវាត្រូវមកនោះ" Taehyung

"ក្នុងវិមានស្ងាត់ជ្រាបទាំងអធិរាជនិងរាជទាយាទសុទ្ធតែទៅសមាធិប្រមូលកម្លាំងធាតុអស់យើងទប់ទល់បែបណាឈ្នះទៅ"Jimin នាយហាក់ងឿងឆ្ងល់បន្តិច ព្រោះពួកនាយគ្មានកម្លាំងពិសេសណាមួយមកអាចតតាំងជាមួយពួកបិសាចឡើយ នាយខ្លាចថា ពពួកទេពអាចមានគ្រោះថ្នាក់ដោយសារនាយ

"ទោះមិនឈ្នះក៏ត្រូវតែឈ្នះដែរ"Taehyung

"សង្ឈឹមថាពួកយើងអាចទប់ទល់បានទៅចុះ"Jimin

@Skip

ការធ្វើពិធីប្រមូលកម្លាំងធាតុចាប់ផ្តើមឡើងយ៉ាងរលូនដោយគ្រប់គ្នាបានអង្គុយជារង្វង់ដោយមានត្បូងគ្រីសស្ទាល់នៅចំកណ្តាល។

"ចាត់ឲ្យទាហានទាំងអស់ទៅយាមល្បាតគ្រប់កន្លែងយើងជឿរថាយប់នេះពួកវាប្រាកដជាមកមិនខាននោះទេ"Yoongi ក្រោយបញ្ចប់ពិធីទ្រង់ក៏បញ្ជារអោយទាហាននាំគ្នាទៅយាមល្បាតគ្រប់ទិសទីទាំងអស់ដើម្បីការពារកំពុអោយពួកបិសាចចូលមកកាន់រាជវាំងបាន

"ក្រាបទូលអធិរាជ" ថាហើយទាហានទាំងអស់ក៏នាំគ្នាធ្វើតាមរាជបញ្ជាររបស់អធិរាជ

"ម្ចាស់ពូយើងទៅរកអាល្អិតពីរនាក់នោះទៅល្អទេ"JungKook

"ហ្ហឹម" ថាហើយក៏ដើរចេញក្នុងល្អាងក្រោមវិមានដើរសម្តៅទៅខាងក្រៅវិមានព្រោះទ្រង់ដឹងថារាងតូចទាំងពីប្រាកដជានៅទីនោះ

💗អាថ៍កំបាំងដែនដីវេទមន្ត💗( Slow Update )Where stories live. Discover now