ផ្ដើម

1.4K 43 0
                                    


មនុស្សគ្រប់គ្នាកើតមកជាមួយសភាវល្អបរិសុទ្ធទាំងចិត្ត ទាំងកាយតែបរិបទសង្គមដែលពួកគេរស់នៅបានតម្រូវឱ្យពួកគេធ្វើជាមនុស្សអាក្រក់ ដើម្បីតតាំងជាមួយនឹងមនុស្សអាក្រក់ផ្សេងទៀតដែលកំពុងតែរងចាំលបខាំសាច់ជញ្ជក់យកផលប្រយោជន៍យ៉ាងស្រេកឃ្លាន។ គេថាមនុស្សល្អចិត្ត​​ ល្អការគិត ល្អ គង់យកឈ្នះសេចក្តីអាក្រក់បោកប្រាស់ទាំងឡាយប៉ុន្តែនេះជាទ្រឹស្ដីដែលបង្រៀននៅក្នុងសាលាប៉ុណ្ណោះបើយកមកអនុវត្តទាំងស្រុងនៅក្នុងសង្គមបច្ចុប្បន្នច្បាស់ណាស់ថានឹងត្រូវគេជាន់កប់ភក់ដល់ថ្នាក់ងើបក្បាលមិនរួចមិនខាន។

"បើឯងមិនព្រមធ្វើជាមនុស្សអាក្រក់មានតែផ្លូវមួយគត់គឺស្លាប់!!" នារីម្នាក់បាននិយាយពាក្យមួយឃ្លានេះប្រកប ដោយដួងចិត្តត្រជាក់ស្រេបដូចទឹកកកទៅកាន់បុរសចំណាស់ដែលជាចំណាប់ខ្មាំងដែលមានចិត្តសប្បុរសធម៌។

ឡាលីសា ម៉ាណូបាន គឺជាបងធំសង្គមងងឹតស្រីដែលមានអំណាចខ្លាំងខ្លាជាងគេទូទាំងតំបន់អាស៊ី នរណាៗក៏ខ្លាចរអានឹងចិត្តគ្មានមេត្តារបស់គេដែរ។នៅក្នុងក្រសែភ្នែករបស់អ្នកនាងត្រកូលម៉ាណួបានរូបនេះគេមើលឃើញជីវិតមនុស្សប្រៀបដូចជាសត្វស្រមោចដែលគ្មានតម្លៃទាល់តែសោះចង់ឱ្យស្លាប់ត្រូវ ស្លាប់ ចង់ឱ្យរស់ត្រូវតែរស់ គ្មានឱកាសដើម្បីតវ៉ាឡើយ។

"ឯងសម្អាងស្អី?" និយាយទាំងបបូរមាត់ភ័យស្លេកស្លាំងអ្នកទោសម្នាក់នេះឡើងស្លេកស្វាយរាងកាយគ្មានកម្លាំងកំហែង ព្រោះត្រូវធ្វើទារុណកម្មជា ច្រើនម៉ោងមកដល់ពេលនេះគេស្ទើរតែដាច់ដង្ហើមទៅហើយ តែដោយសារ សេចក្តីចង់ឈ្នះគេសុខចិត្តត្រដរខ្យល់ហាមាត់ស្រដីតតាំងដោយមិនខ្លាចរអានឹងសេចក្តីស្លាប់។

ផាំង!!!

គ្រាប់កាំភ្លើងបាញ់លឿនដូចផ្លេកបន្ទោររហ័សចូលក្នុងខួរក្បាលអ្នកទោសដើម្បីកាត់ផ្តាច់សសៃឈាមខួរក្បាលធ្វើឱ្យម្ចាស់រាងកាយនេះដាច់ខ្យល់ដេកស្លាប់ក្នុងភ្លុកឈាមយ៉ាងអាណោចអាធ័ម។

"នេះជាតម្លៃតបស្នងទៅកាន់មនុស្សដែលហ៊ានប្រឆាំងនឹងយើង....."

សង្គមងងឹត (Drak Society)Where stories live. Discover now