Part 16 ដាវគុជខ្យង

1K 143 1
                                    

[Morning 🌞]
ព្រឹកព្រលឹមថ្ងៃថ្មីក៏បានឈានចូលមកដល់ ព្រះអាទិត្យកុំពុងតែបញ្ចេញរស្មីរបស់ខ្លួនបំភ្លឺមកលើផែនដីទាំងមូលឲ្យមានពន្លឺឡើងជាថ្មីម្តងទៀត ដាស់អស់សត្វលោកអោយក្រោកមកទទួលថ្ងៃថ្មី៖

រាងតូចខ្ពស់ស្រឡះកំពុងតែត្របាញ់ជើងចូលគ្នាខំប្រឹងបោះជំហានយ៉ាងលឿនសម្តៅទៅខាងក្រោយវិមានដោយមានទាហានពីរបីនាក់រត់តាមពីរក្រោយ គ្រាន់តែទៅដល់មិនប៉ុន្មានផងក៏មានសម្លេងមួយបន្ទរឡើងនៅពីក្រោមដើមឈើក្បែរនោះ៖

"មកហើយឬ" សម្លេងគ្ររល៎ធំបន្លឺឡើងទាំងលើពែងតែមក ក្រេប

"ទ្រង់ហៅយើងមកទាំងព្រលឹមស្រាងៗបែបនេះមានអី" កម្លោះតូចរហ័សស្រដីឡើងទាំងដើរចូលជិតរាងក្រាស់

"យើងចង់នាំឯងទៅកន្លែង មួយ" Jungkook បន្ទរឡើងតិចៗទាំងញញឹមពព្រាយទៅ Taehyung

"ចាំបាច់ទៅពីព្រឹកបែបនេះដែរឬ" Taehyung នាយកម្លោះតូចបន្លឺឡើងទាំងជ្រួញចញ្ចើមចូលគ្នាហាក់មិនយល់ហេតុអីត្រូវក្រោកពីព្រលឹមយ៉ាងនេះ មានអ្វីសំខាន់ខ្លាំងណាស់ឬ?

"ឯងក៏ដឹងថាម្ចាស់ពូមិនចូលចិត្តចាំអ្នកណារឹតតែមិនចង់ឲ្យគេចាំម្យ៉ាងទៀតការធ្វើដំណើរមិនមែនប្រើពេលកន្លះយាមនោះទេ( កន្លះម៉ោង )យើងត្រូវធ្វើដំណើរដល់ទៅមួយយាមឯណាណោះ" វាចាទាំងប៉ុន្មានរបស់Jungkookធ្វើរាងតូចធ្លាក់ថ្លើមឮសូរតែ ក្តុក* អ្នកណាទៅនឹកស្មានដល់ទៅព្រះអើយថាត្រូវប្រើពេលដល់ទៅ1ម៉ោងឯណ្ណោះ នេះគេជិះឡានតែមួយម៉ោងគេធុញសឹងស្លាប់ចុះទម្រាំមកជិះស្អីនេះទៀត ហ្ហើយ! ធុញស្វ័យជាការ៉េ ស្បថ

"ហេតុអីយូរយ៉ាងនេះ មានមធ្យោបាយណាលឿនជាងនេះទេ" Taehyung សួរទៅរាជទាយាទទាំងមុខជូរ ហាក់បញ្ជាក់ថាគេមិនចូលចិត្តទៅណាមកណាដោយការធ្វើដំណើររយះពេលវែងឡើយ

"មាន"JungKook

"មែនហេស៎" Taehyung នាយហាក់ញញឹមសប្បាយចិត្តនៅពេលបានឮថានៅមានមធ្យមបាយផ្សេងដើម្បីទៅទីនោះឲ្យបានលឿនបំផុត

"ត្រូវហើយ" JungKook នាយញញឹមសម្លឹងមើលផ្ទៃមុខមូលឃ្លំរបស់រាងតូចទាំងមិនចង់ដកកែវភ្នែកទៅណា ស្នាមញញឹមមួយនេះវាពិតជាស្រស់ស្អាតណាស់ ស្រស់ស្អាតជាងផ្កាដែលកំពុងតែរីកទៅទៀត
_______________

💗អាថ៍កំបាំងដែនដីវេទមន្ត💗( Slow Update )Where stories live. Discover now