នៅខាងក្រោមមានពាក្យពេចន៍មិនសមរម្យ មិនពេញចិត្តអាចអូសចោលបាន😉+Night Club
ក្លឹបរាត្រីមួយកន្លែងកណ្តាលទីក្រុងដែលមនុស្សចូលចិត្តមកលម្ហែអារម្មណ៍កាត់ភាពស្ត្រេស ក្នុងនោះមានប្រុសស្រីពីរនាក់ដែលរាំឱបគ្នាស្អិតល្មូត កម្លោះតូច ជីមីន ដែលឈរមើលខាំមាត់សម្លក់សម្លឹង ជុងហ្គុក ឱប រ៉េមី ដោយកំហឹង។ ដោយសារទាស់សម្តីគ្នាតិចតួចទើប ជុងហ្គុករត់មកក្លឹប ហើយជីមីនក៏មកតាម ។
« យើងអង្គុយទីនេះហើយ ឃើញច្បាស់ » ជីមីន ប្រាប់មិត្តដែលមកជាមួយ ។ ពាក្យថាឃើញច្បាស់នោះគឺឃើញ ជុងហ្គុក និង រ៉េមី នោះឯង កម្លោះតូចក្តាប់ដៃណែនពេលឃើញស្រីចាស់ម្នាក់នោះលោមុខទៅថើបថ្ពាល់លោកពូរបស់ខ្លួន (ពូក្រៅខោទេ )
{ ជុងហ្គុក អាយុ35ឆ្នាំ ជីមីន អាយុ23ឆ្នាំ ជុងហ្គុក ជាដៃគូជំនួញជាមួយលោកតារបស់ ជីមីន ។ ជីមីន លួចស្រលាញ់ ជុងហ្គុក តាំងពីអាយុ18ឆ្នាំ ពេល ជុងហ្គុក ទៅលេងលោកតារបស់ខ្លួនទើបឆ្លៀតឱកាសរំអុកសុំមកលេងអុីតាលីផ្ទះរបស់ ជុងហ្គុក1ខែ...}
« មីនជេ សុំស្រាអាខ្លាំង មុនពេលខ្ញុំទប់ចិត្តលែងបាន » ជីមីន
មីនជេ មើលមុខដៃគូសន្ទនាហើយប្រុងហាម ប៉ុន្តែ ជីមីន កម្មង់ស្រាពីអ្នករត់តុដែលដើរមកល្មម ទើបបានត្រឹមតែឈរស្ងៀម ។ ហើយចុងក្រោយកែវស្រាទទេមួយហើយមួយទៀតត្រូវដាក់តម្រៀបគ្នា ហើយពេលស្រវឹងមកដល់ការខ្មាស់អៀនក៏រលាយបាត់អស់ ។
ជីមីន ងើបឈរទាំងទ្រេតទ្រោតធ្វើអោយ មីនជេ ស្ទុះងើបតាមចាប់សឹងតែមិនទាន់ ។ មីនជេ និង ជីមីន ស្គាល់នៅអុីតាលី ។
« មីនជេ តោះទៅរាំ » សម្លេងក្ងួរបែបអ្នកស្រវឹងបន្លឺឡើង កែវភ្នែកគឃ្លើន ទឹកមុខញញឹមញញែមទាញ មីនជេ ចេញពីតុលើកដៃឱបកអ្នកកម្លោះ យោកខ្លួនតិចៗតាមចង្វាក់ភ្លេង ។
« នែ៎ ! មានសួរខ្ញុំថាចង់រាំជាមួយឯងឬអត់ អឺយ! កុំមកឱបព្រឺសម្បុរ » មីនជេ ថាអោយ ព្រមទាំងរុញអ្នកដែលឈរខ្លួនមិនត្រង់ចេញ ប៉ុន្តែត្រូវ ជីមីន ឱបកាន់តែណែន ។