Part 5:ថ្ងៃដំបូងនៃការរស់នៅបែបថ្មី🌄🍃

200 26 0
                                    

រឿង បន្លំស្នេហ៍ថែបេះដូង💞✨
ភាគទី៥៖ថ្ងៃដំបូងនៃការរស់នៅបែបថ្មី🌄☘️
~New day~
     ព្រះអាទិត្យចាប់ផ្ដើមបញ្ចេញរស្មីមកលើភពផែនដីតាមតួនាទី។នាព្រឹកព្រលឹមនៃទីក្រុងសេអ៊ូលមនុស្សម្នាចាប់ផ្ដើមមមាញឹកខ្លះរៀបចំខ្លួនទៅសាលាខ្លះក៏ទៅធ្វើការ។រាងក្រាស់ដែលកំពុងគេងលក់យ៉ាងស្កប់ស្កល់នៅលើពូកដែលមានតម្លៃរាប់ពាន់ដុល្លាបានភ្ញាក់ដឹងខ្លួនឡើងបន្ទាប់ពីមានពន្លឺព្រះអាទិត្យចាំងជះចូលមកប៉ះនឹងរាងកាយ។នាយងើបអង្គុយហើយពត់ពែនខ្លួនបន្តិចមុននឹងសម្រេចចិត្តថាងើបដើរចេញពីពូកទន់ៗគួរអោយចង់គេងរបស់ខ្លួន។
      20នាទីក្រោយមក ជុងហ្គុកក៏បានរៀបចំខ្លួនហើយ រួចដើរសម្ដៅទៅផ្ទះបាយដើម្បីរកអីញ៉ាំតែពេលដែលបើកទូរទឹកកកទៅគឺគ្មានអ្វីសោះមានតែទឹកសុទ្ធពីរបីដបតែប៉ុណ្ណោះ។
"អត់បាយតាំងយប់អត់មួយព្រឹកទៀតក៏មិនថ្វីដែរ!!"នាយនិយាយហីៗហើយក៏បម្រុងនឹងដើរចូលបន្ទប់វិញ។
ក្រាក!!
      ពេលនោះដែរសម្លេងបើកទ្វារបានបន្លឺឡើងធ្វើអោយជុងហ្គុកភ័យរត់ចូលទៅពួនក្នុងបន្ទប់បាត់ដោយគិតស្មានថាពួកនោះមកចាប់ខ្លួន។តែតាមពិតទៅគេគឺជាថេយ៉ុងសោះ។ដោយមិនលឺសម្លេងក្រោកក្រាកអ្វីជុងហ្គុកក៏បើកទ្វារតិចៗលួចសម្លឹងមើលទិដ្ឋភាពខាងក្រៅដោយមិនឃើញមានអ្នកណានាយក៏បើកចេញមកក៏ក្រឡេកឃើញថេយ៉ុងកំពុងឈរនៅខាងឆ្វេងដៃធ្វើអោយនាយភ័យលួសព្រលឹងស្ទើរតែគាំងបេះដូង។
"ម៉េចក៏លោកចូលមកបាន?"ជុងហ្គុកចោទសួរអ្នកដែលកំពុងឈរក្រព័ទ្ធដៃមើលមុខគេភ្លឺសៗ។
"នេះជាខន់ដូរខ្ញុំមិនអោយខ្ញុំចូលបានយ៉ាងម៉េច?"ត្រូវហើយគេជាម្ចាស់ខន់ដូរហេតុអីក៏គេមិនអាចចូលបាននោះ។
"អូ មែន!!"ជុងហ្គុកនិយាយរួចក៏ដើរទៅអង្គុយនៅលើសាឡុង ថេក៏ដើរមកតាម។
"ហើយលោកញ៉ាំអីរួចនៅ?"ថេអង្គុយជិតរាងក្រាស់រួចសួរនាយ
"នៅ!!"
"អៅហើយម៉េចមិនញ៉ាំ?"រាងតូចភ្ញាក់ផ្អើលបន្តិចដែរម៉ោងប៉ុណ្ណឹងហើយនៅមិនទាន់ញ៉ាំអីទៀត។
"មកពីគ្មានអីញ៉ាំនឹងណា”ជុងហ្គុកធ្វើមុខស្អុយប៉ែព្រោះមិនបានញ៉ាំអីតាំងពីម្សិល។
“ចុះម៉េចមិនខលទៅអ្នកខាងក្រោមអោយយកមកអោយ?”រាងតូចនៅបន្តសួរទៀត នាយនៅតែមិនអស់ចិត្ត។
“មកពីមិនមានទូរស័ព្ទ”រាងក្រាស់ក៏ឆ្លើយតបទៅវិញ។
“ងាប់”ថេយ៉ុងហួសចិត្តយកដៃវៃក្បាលខ្លួនឯងតិចៗ។
“ទៅរៀបចំខ្លួនទៅ!!”ថេយ៉ុងដេញអ្នកម្ខាងទៀតទាំងមុខធុញទ្រាន់។
“ទៅណា?”ជុងហ្គុក
“ទៅៗ កុំសួរ”ថេយ៉ុងស្រែកមួយទំហឹងទៅកាន់រាងក្រាស់ធ្វើអោយនាយរៀងខ្លាចបន្តិចដែរព្រោះថាធ្លាប់ឃើញតែស្លូតៗមកកាចបែបនេះដូចមិនសម។
“អូខេៗ”ជុងហ្គុកដើរទៅរៀបចំខ្លួនតាមសម្ដីរាងតូច។
       ១០នាទីក្រោយមក ជុងហ្គុកក៏បានចេញមកពីបន្ទប់ជាមួយនឹងអាវយឺតមានអាវស្បែកក្រណាត់ពីក្រៅជាមួយនឹងខោកាប៊យ ទោះមើលទៅវាសមញ្ញតែស្អាតខ្លាំងណាស់ដល់ថ្នាក់ថេយ៉ុងភ្លឹកមើលមួយសន្ទុះ។
“នេះជាខោអាវខ្ញុំទេតើ”តាមពិតទៅថេយ៉ុងមិនមែនភ្លឹកមើលសម្រស់របស់ជុងហ្គុកអីនោះទេ នាយមើលសម្លៀកបំពាក់ដែលរាងក្រាស់កំពុងស្លៀកទៅវិញព្រោះខោអាវទាំងអស់នឹងសុទ្ធតែជារបស់នាយទាំងស្រុង។
“ត្រូវហើយជារបស់លោក បើមិនអោយខ្ញុំពាក់របស់លោកមានតែដើរស្រាតបើខ្ញុំគ្មានខោអាវផង”ជុងហ្គុកបកស្រាយទៅតាមការពិតព្រោះនាយមិនមានអីស្លៀកក្រៅពីខោអាវជាប់ខ្លួនមួយឈុតនោះទេ។
“អូខេៗ”ដោយមិនចង់រញ៉េរញ៉ៃច្រើនថេយ៉ុងក៏ឆ្លើយចាក់បណ្ដោយតែម្ដងទៅ។
“តោះ”រួចពួកគេក៏ចេញដំណើរទៅផ្សាទំនើបដោយមានអង្គរក្សបើកជូនទៅ។
    ផ្សាទំនើប…..
    ជុងហ្គុកនិងថេយ៉ុងបានមកដល់ផ្សារទំនើបក្រោយពីបើកបរអស់រយះពេលកន្លះម៉ោង។ពួកគេទាំងពីរដើរទិញអ៊ីវ៉ាន់យ៉ាងច្រើនមានទាំងខោអាវ របស់របរប្រើប្រាស់ នំចំណីផ្សេងៗ…។
____________
To be continue~~
នឹកអេតមីនទេ?🥺💗
#Zaa

រឿង បន្លំស្នេហ៍ថែបេះដូង Where stories live. Discover now