Part 6:ស្អាតតែរូបរាងតែរសជាតិដូចទឹកអំបិល

209 25 0
                                    

✨រឿង បន្លំស្នេហ៍ថែបេះដូង✨
ភាគទី៦:ស្អាតតែរូបរាងតែរសជាតិដូចទឹកអំបិល
      បន្ទាប់ពីShoppingអស់រយះពេលជាច្រើនម៉ោងកន្លងផុតទៅថេយ៉ុងនិងជុងហ្គុកក៏បានត្រឡប់មកដល់ខន់ដូរវិញទាំងហត់នឿយ។គ្រាន់តេមកដល់ខន់ដូរភ្លាមជុងហ្គុកក៏ទម្លាក់ខ្លួនគេងនៅនឹងសាឡុងភ្លែត។
      “មិនងូតទឹកសិនទេហេស?”ថេយ៉ុងសួរទៅអ្នកកំពុងគេងនៅលើសាឡុង។
      “តិចទៀត”ជុងហ្គុកឆ្លើយតបទាំងសម្លេងខ្សោះៗព្រោះហត់នឿយខ្លាំងពេក។
      “ឃ្លានទេ?”ថេយ៉ុង
      “ឃ្លាន”គ្រាន់តែលឺសំណួររបស់រាងតូចភ្លាមជុងហ្គុកក៏ស្រាប់តែស្ទុះងើបឡើង បើនិយាយទៅពីរបីម៉ោងដែលគេទៅផ្សារទំនើបនោះគឺដើរទិញសុទ្ធសាតគ្មានបានញ៉ាំអីនោះទេ។
     “ចឹងទៅងូតទឹកទៅ ចាំខ្ញុំធ្វើអីអោយញ៉ាំ”ថេយ៉ុង
     “អូខេ”បានប្រុសស្អាតធ្វើអីអោយញ៉ាំហើយមិនព្រមធ្វើតាមដូចចម្លែក។រាងក្រាស់ដើរទៅងូតទេកតាមសម្ដីរាងតូច។
      ២០នាទីក្រោយមក ជុងហ្គុកក៏បានចេញពីបន្ទប់ទឹកវិញទាំងដៃកំពុងកាន់កន្សែងយីសក់ដើម្បីសម្ងួត។
     “មោះ រួចហើយ”ថេយ៉ុងដែលកំពុងតែរៀបចំម្ហូបអាហារលើតុក៏ក្រឡេកភ្នែកឃើញរាងក្រាស់ចេញមកក៏ហៅមកញ៉ាំតែម្ដងទៅ។
     “Wow ទំនងដល់ហើយ!!”ជុងហ្គុកអង្គុយចុះរួចសម្លឹងមើលអាហារនៅលើតុ វាពិតជាគួរអោយចង់ញ៉ាំខ្លាំងណាស់។
      “សាកភ្លក់មើលទៅ”ថេយ៉ុងនិយាយទាំងញញឹមទៅកាន់រាងក្រាស់។
      “អូខេ”ជុងហ្គុកចាប់យកស្លាបព្រារួចដួសអាហារនៅក្នុងចានយកមកញ៉ាំ គ្រាន់តែដាក់អាហារដល់ក្នុងមាត់ភ្លាមនាយនៅធ្មឹងមិនព្រមនិយាយស្ដីសូម្បីទំពារអាហារក៏មិនទំពារដែរ។
      “យ៉ាងម៉េចដែរ ឆ្ងាញ់ទេ?”ថេយ៉ុងចោទសួរទៅរាងក្រាស់ទាំងញញឹមសប្បាយចិត្ត។ចំណែកជុងហ្គុកបានត្រឹមងក់ក្បាលទាំងទឹកមុខមិនសូវសមហើយអាហារដែលនៅក្នុងមាត់ក៏មិនកម្រើក។
      “យ៉េ ថាឆ្ងាញ់ឆ្ងាញ់មែន!!”ថេយ៉ុងអរសប្បាយចិត្តគ្មានអ្វីប្រៀបបាន។ជុងហ្គុកយកដៃចង្អុលទៅកាន់បន្ទប់ទឹកបញ្ជក់ទៅរាងតូចថានាយទៅបន្ទប់ទឹក។ថេយ៉ុងក៏ធ្វើទឹកមុខងឿងឆ្ងល់បន្តិចដែរនៅពេលនាយមិនព្រមនិយាយស្ដីបែបនេះ។
        ជុងហ្គុករត់ចូលទៅក្នុងបន្ទប់ទឹកយ៉ាងលឿនរួចចាក់គន្លឹះសោ មុននឹងខ្ជាក់អាហារទាំងប៉ុន្មានដែលនៅក្នុងមាត់ចេញ។នាយធ្វើទឹកមុខខ្ពើមរអើមជាខ្លាំងព្រោះអាហារទាំងប៉ុន្មានដែលនាយបានញ៉ាំវាមិនឆ្ងាញ់នោះទេ។
       “ស្អាតតែរូបរាង រសជាតិវិញដូចទឹកអំបិល”ជុងហ្គុកនិយាយរអ៊ូម្នាក់ឯងនៅក្នុងបន្ទប់ទឹករួចខ្ពុលមាត់មុននឹងចាកចេញទៅ។
      នាយដើរមកអង្គុយតុអាហារវិញរួចញញឹមទាំងចិត្តមិនចង់ទៅរាងតូច។
      “លោកកើតអីដែរទេ?”ឃើញរាងក្រាស់មកដល់ហើយថេយ៉ុងក៏ចោទសួរនូវអ្វីដែលខ្លួនឆ្ងល់ព្រោះអម្បែញមិញនាយមិននិយាយអីសោះធ្វើតែកាយវិការ។
      “អត់កើតអីទេ”រាងក្រាស់តបទាំងញញឹម
      “អរ ចឹងញ៉ាំទៀតទៅ”លឺបែបនេះថេយ៉ុងក៏រៀងធូរចិត្ត រួចរុញអាហារដែលនៅលើតុទៅអោយជុងហ្គុក។
      “ចុះលោកមិនញ៉ាំខ្លះទេឬ?”ជុងហ្គុកក៏រុញអាហារទាំងនោះទៅរាងតូចវិញ។
      “ខ្ញុំមិនឃ្លានទេ លោកញ៉ាំចុះ”ថេយ៉ុងក៏រុញអាហារនោះទៅជុងហ្គុកវិញ។ពួកគេរុញអាហារនោះទៅវិញទៅមករហូតអាហារទាំងធ្លាក់ទៅលើឥដ្ឋបែកខ្ជាយខ្ទិចខ្ទីអស់។
______________
To be continue~~
ភាគក្រោយមានរឿងធំហើយអ្នកទាំងអស់គ្នា🌚

#Zaa

រឿង បន្លំស្នេហ៍ថែបេះដូង Where stories live. Discover now