ជីវិតគ្រួសារវាប្រៀបបីដូចជាចាននៅក្នុងរាវយ៉ាងចឹង វាតែងតែមានការប៉ះទង្គិចគ្នាជារឿយៗធម្មតាទៅហើយក៏ព្រោះតែការស្រឡាញ់ហួងហែងប្រច័ណ្ឌខ្លាចបាត់បង់មនុស្សដែលខ្លួនឯងស្រឡាញ់ហើយវាក៏បង្កើតអោយមានជាជម្លោះមួយធ្វើអោយយើងបែកបាក់គ្រួសារក៏មានដែល
"boboហា៎៎......."
សម្លេងស្រែកឡើងខ្លាំងៗចង់បាក់ផ្ទះរបស់រាងតូចស្រែកហៅអ្នកជាប្ដីឮឡើងរំពងពេញផ្ទះ
"អឹម! ហើយមានការអីមែនទេបានជាស្រែកនោះស្រែក!! ស្រែកឡើងចង់បែកផ្ទះហើយដឹងអត់ថាបងថ្លង់!!"
" នេះបងហ៊ានស្រែកគម្ហោកដាក់ខ្ញុំផងមែនទេ!! បងប្លែកខ្លាំងណាស់!! បងពីមុនមិនមែនអញ្ចឹងទេ!! បងមិនដែលស្រែកថាអោយអូនខ្លាំងៗចឹងទេ!! ហឹក..ហឹក....!!"
"ឈប់យំទៅថ្លង់ណាស់!! ដឹងអត់ថាបងហត់!! បងធុញ!!"
Yiboនិយាយហើយបម្រុងនឹងដើរចេញតែត្រូវZhan
និយាយកាត់"ធុញចឹងហ៎៎េស!? ធុញនឹងអូនមែនទេ!? ហ៊ឹស!! ហត់! ហត់នឹងរឿងលើគ្រែនិងមែនទេ!?"
"អូននិយាយស្អីអូន!! បងហត់និងរឿងការងាររកតែពេលសម្រាកមិនបានផងមានពេលឯណាទៅគិតរឿងអស់ទាំងនឹងនោះ!!"
"មិនបាច់យកលេសការងារមកដោះសារនោះទេ!! បងមិនហត់ទេមែនទេដែលត្រូវមកកុហកអូនបែបនិងនោះ!!"
"ចុះបងប្រាប់អូនហើយតាសថាបងមិនបានគិតរឿងអស់ទាំងនិងទេ!! ហើយបងក៏មិនបានកុហកអូនដូចគ្នា!!"
"មិនបានគិត!! មិនបានកុហក!! ចុះអានេះ!! អានេះវាជាស្អី!! បើបងមិនបានធ្វើរឿងបែបនិងទេនោះម៉េចក៏កអាវរបស់បងជាប់ស្នាមក្រែមមនុស្សស្រី!! នៅមានក្លិនទឹកអប់ទៀត!! ក្លិនទឹកអប់នេះមិនមែនជារបស់អូនទេ!!តែវាជាក្លិនទឹកអប់របស់មនុស្សស្រី!! បងទៅដេកឱបស្រីណាហា៎៎ស!!ឆាប់ប្រាប់ភ្លាមមក បងទៅឱបមីស្រីណាឆាប់ប្រាប់មក!!"
Zhanយំគក់ទ្រូងដ៏ហាប់ណែននោះខ្លាំងៗតែមិនធ្វើអោយអ្នកម្ខាងទៀតឈឺនោះទេ
"បានហើយ!!ល្មមៗបានហើយ!!ឈប់ឆ្គួតទៅ!!"
Yiboបានច្រានXaio Zhanទៅលើពូកមួយទំហឹងហើយនិយាយ